ពង្រីកកម្លាំងផ្ទៃក្នុងនៃវប្បធម៌វៀតណាម

(VOVWORLD) - ឯកសារនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បញ្ជាក់ពីការប្តេជ្ញាចិត្តនយោបាយខ្ពស់របស់បក្ស ក្នុងការដាក់វប្បធម៌និងប្រជាជន នៅចំណុចកណ្តាល នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសជាតិ។ មុននេះ សេចក្តីសម្រេចចិត្តមជ្ឈិមលេខ ៨០  ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ត្រូវបានការិយាល័យនយោបាយចេញផ្សាយថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ ក៏បានកំណត់ដាក់វប្បធម៌នៅចំកណ្តាល   ជាមូលដ្ឋានគ្រឹះខាងស្មារតីរបស់សង្គម ជាប្រភពកម្លាំងផ្ទៃក្នុងសំខាន់ ជាកម្លាំងចលករផង និងជាប្រព័ន្ធសម្របសម្រួល សម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពផង។

ពង្រីកកម្លាំងផ្ទៃក្នុងនៃវប្បធម៌វៀតណាម - ảnh 1ការសម្តែងចង្រៀង Xam នៅក្នុងពិធីបុណ្យវប្បធម៌ពិភពលោកលើកដំបូងនៅទីក្រុងហាណូយ (រូបថត៖ Le Chi/VOV5)

ការអភិវឌ្ឍថ្មីក្នុងការត្រិះរិះយុទ្ធសាស្ត្រ

នៅក្នុងបណ្តាឯកសារ ការត្រិះរិះអំពីការអភិវឌ្ឍវប្បធម៌នៅតែបន្តត្រូវបានលើកកម្ពស់។ វប្បធម៌មិនត្រឹមតែជាមូលដ្ឋានគ្រឹះខាងស្មារតីនៅក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានកំណត់ថាជា "ប្រព័ន្ធសម្របសម្រួល" ដ៏សំខាន់មួយ ដែលរួមចំណែកដល់ការតម្រង់ទិសឥរិយាបថ ការធ្វើឱ្យមានតុល្យភាពផលប្រយោជន៍ និងការសម្របសម្រួលទំនាក់ទំនងនៅក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ វប្បធម៌ត្រូវតែមានវត្តមាននៅគ្រប់វិស័យទាំងអស់ ចាប់ពីការធ្វើផែនការគោលនយោបាយរហូតដល់ការអនុវត្ត ពីជីវភាពជាក់ស្តែង រហូតដល់បរិយាកាសឌីជីថល។

របកគំហើញគួរឱ្យកត់សម្គាល់មួយគឺថា ឯកសារទាំងនេះបានបើកចេញទិសដៅដ៏ខ្លាំងក្លា សម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ ដោយកំណត់ថា វប្បធម៌មិនត្រឹមតែនាំមកនូវតម្លៃខាងស្មារតីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយ បង្កើតផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ រួមចំណែកដល់ការលើកកម្ពស់អំណាចទន់ និងឋានៈរបស់ប្រទេសជាតិ។

ពង្រីកកម្លាំងផ្ទៃក្នុងនៃវប្បធម៌វៀតណាម - ảnh 2រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ង្វៀន វ៉ាន់ ហ៊ុង បានធ្វើបទបង្ហាញស្តីពី “ការលើកកម្ពស់កម្លាំងផ្ទៃក្នុងនៃវប្បធម៌ និងមនុស្សវៀតណាម - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី” នៅក្នុងមហាសន្និបាតលើកទី ១៤ របស់បក្ស (រូបថត៖ VOV)

ភារកិច្ចអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ; ការពារនិងផ្សព្វផ្សាយតម្លៃប្រពៃណីល្អៗ បេតិកភណ្ឌវប្បធម៌ ភាសាវៀតណាម ទំនៀមទម្លាប់ ទន្ទឹមនឹងនោះ ម្ចាស់ការក្នុងការក្រេបយកលក្ខណៈប្រណិតផូរផងនៃវប្បធម៌មនុស្សជាតិ ដើម្បីពង្រឹងអត្តសញ្ញាណជាតិ លើកកម្ពស់កម្លាំងទន់ និងរូបភាពរបស់វៀត ណាមនៅលើឆាកអន្តរជាតិ។ អញ្ជើញថ្លែងនៅមហាសន្និបាតលើកទី១៤ របស់បក្ស រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ង្វៀន វ៉ាន់ ហ៊ុង បានបញ្ជាក់ថា៖ “នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ទូលំទូលាយអំពីចំណេះដឹង វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងតម្លៃវប្បធម៌ ការលើកកម្ពស់កម្លាំងនៃវប្បធម៌ និងមនុស្សប្រកបដោយប្រសិទ្ធភាព ក្លាយជាលក្ខខណ្ឌសម្រេចសម្រាប់ប្រទេសជាតិ ដើម្បីរក្សាបាននូវអត្ថប្រយោជន៍អភិវឌ្ឍន៍រយៈពេលវែង។ ឈរលើមូលដ្ឋាននោះ ការកសាងមនុស្ស វៀត ណាមនៅក្នុងយុគសម័យថ្មី ដែលត្រូវបានអភិវឌ្ឍយ៉ាងទូលំទូលាយក្នុងឧត្តមគតិ ឬទ្ធានុភាព បញ្ញា សីលធម៌ របៀបរស់នៅ និងសមត្ថភាពច្នៃប្រឌិត; ការអភិវឌ្ឍវប្បធម៌តាមលក្ខណៈសមកាលកម្ម និងសុខដុមរមនាជាមួយសេដ្ឋកិច្ច នយោបាយ និងសង្គម; ក្នុងពេលជាមួយគ្នានេះ  ចាត់ទុកវប្បធម៌ជាសសរស្តម្ភនៃអំណាចទន់ និងវិស័យសេដ្ឋកិច្ចច្នៃប្រឌិតទំនើប គឺជាទិសដៅជាមូលដ្ឋានសម្រាប់វៀតណាម ដើម្បីដាក់ខ្លួនឱ្យកាន់តែរឹងមាំនៅក្នុងខ្សែសង្វាក់តម្លៃសកលថ្មី”។

ការអនុវត្តប្រកបដោយសមកាលកម្មនូវទិសដៅនិងដំណោះស្រាយយុទ្ធសាស្ត្រជាច្រើន

ដើម្បីសម្រេចបំណងប្រាថ្នាសម្រាប់ការអភិវឌ្ឍដ៏សម្បូររុងរឿង និងសុភមង្គល និងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ វៀតណាមកំពុងអនុវត្តប្រកបដោយសមកាលកម្មនូវទិសដៅ និងដំណោះស្រាយយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ជាមួយនឹងរបកគំហើញក្នុងអាណត្តិមហាសន្និបាតលើកទី១៤ និងបណ្តាឆ្នាំបន្តបន្ទាប់។ យោងតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ង្វៀន វ៉ាន់ ហ៊ុង ដំបូងបង្អស់ និងសំខាន់បំផុត គឺការឯកភាពពីការយល់ដឹង ដោយយកការកសាងមនុស្សវៀតណាមសម័យថ្មីនៅចំកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ បន្ទាប់មកគឺការសុក្រិតរបៀបរបប និងគោលនយោបាយល្អៗ ដើម្បីបញ្ចេញធនធានវប្បធម៌និងមនុស្ស; កំណត់ថា ការវិនិយោគលើវប្បធម៌ និងប្រជាជន ជាការវិនិយោគលើការអភិវឌ្ឍ។ វៀតណាមក៏ត្រូវការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតយ៉ាងខ្លាំងផងដែរ។

ពង្រីកកម្លាំងផ្ទៃក្នុងនៃវប្បធម៌វៀតណាម - ảnh 3ពិធីបុណ្យ ហេ្វ- ព្រឹត្តិការណ៍ដែលមានម៉ាកយីហោអន្តរជាតិទាក់ទាញភ្ញៀវទេសចរ (រូបថត៖ Vinh Thong/VOV-ភាគកណ្តាល)

នៅតាមមូលដ្ឋាន តំបន់នានាក៏កំពុងម្ចាស់ការធ្វើអាជីវកម្មធនធានវប្បធម៌សម្រាប់ការអភិវឌ្ឍផងដែរ។ អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងហេ្វ លោក ង្វៀន ជី តាយ បាននិយាយថា នឹងផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចរាត្រី និងម៉ាកយីហោវប្បធម៌ដែលសម្បូរទៅដោយអត្តសញ្ញាណ ការអនុវត្តបច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលក្នុងការលើកកម្ពស់បេតិកភណ្ឌ។   

“ទីក្រុងនឹងផ្តោតលើការវិនិយោគក្នុងការកសាងទីក្រុងហេ្វ ឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងឈានមុខគេនៅអាស៊ីអាគ្នេយ៍ តាមរយៈការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ រវាងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិតយ៉ាងខ្លាំង ការបង្កើតលំហរច្នៃប្រឌិត មជ្ឈមណ្ឌលសិល្បៈសម្តែង សារមន្ទីរឌីជីថល បណ្ណាល័យបើកចំហ លើកទឹកចិត្តអាជីវកម្ម អង្គការ និងបុគ្គលឱ្យចូលរួមក្នុងការបង្កើតផលិតផលវប្បធម៌ដែលមានតម្លៃខ្ពស់ រួមចំណែកដល់ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច ខណៈពេលដែលរក្សាអត្តសញ្ញាណវប្បធម៌”។

វប្បធម៌វៀតណាមកំពុងនៅចំពោះមុខឱកាសដ៏ល្អៗ ដើម្បីទម្លុះទម្លាយ និងបញ្ជាក់ពីឋានៈសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅពេលដែលវប្បធម៌ក្លាយជាប្រភពកម្លាំងផ្ទៃក្នុងពិតប្រាកដ អំណាចទន់វប្បធម៌វៀតណាម មិនត្រឹមតែរួមចំណែកដល់ការពង្រឹងកម្លាំងផ្ទៃក្នុងជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតសញ្ញាសម្គាល់ពិសេសមួយសម្រាប់វៀតណាមនៅលើផែនទីវប្បធម៌ពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ