របៀបថ្មីដើម្បីជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបុព៌ា
ANH HUYEN -  
|
របៀបថ្មីដើម្បីជំរុញដំណើរការសន្តិភាពនៅមជ្ឈឹមបុព៌ា (AFP) |
Vovworld-ដោយមានសម្លេងគាំទ្រចំនួន៣៣៩ សម្លេងប្រឆាំងចំនួន១៥១និង
បដិវាទចំនួន១៦សំឡេង រដ្ឋសភាបារាំងនាថ្ងៃទី២ធ្នូបានអនុម័តលើសេចក្តីសំរេច
ចិត្តដោយស្នើររដ្ឋាភិបាលបារាំងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនសំដៅទទួលបាន
ដំណោះស្រាយចុងក្រោយសំរាប់ជំលោះរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលដែលអូស
បន្លាយក្នុងច្រើនទសវត្សកន្លងមក។
សហគមន៍អន្តរជាតិរួមដៃធ្វើសកម្មភាពដើម្បីខឿនសន្តិភាព
មុននឹងការបោះឆ្នោត រដ្ឋមន្ត្រីការបរទេសបារាំងលោក Laurent Fabius បាន
សង្កត់ធ្ងន់ថា ស្ថានភាពនាបច្ចុប្បន្ននៅដំបន់ហ្គាហ្សាមិនទាន់ឆ្ពោះទៅដំណើរការ
សន្តិភាព ហេតុនេះហើយបារាំងចង់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយ
មិនចាំបាច់ចរចារ។ មុននោះ ដំណាងជាន់ខ្ពស់ទទួលបន្ទុកអំពីគោលនយោបាយ
សន្តិសុខនិងសន្ទនារបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ក្នុង
ដំណើរទស្សនកិច្ចនៅដំបន់ហ្គាហ្សាបានបង្ហាញទស្សនៈថា មិនត្រឹមតែប្រជាជន
ហ្គាហ្សាប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូលចង់បញ្ចប់សង្គ្រាមនៅដំបន់
នេះទៀតផង។ ក្នុងពេលនោះ ការដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក Ban Ki Moon ទទួលស្គាល់ការទទួលបរាជ័យក្នុងការជំរុញដំណោះស្រាយ
នយោបាយសំរាប់ជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានធ្វើឲ្យរដ្ឋាភិបាល
និងរដ្ឋសភានៃប្រទេសនានាធ្វើសកម្មភាពដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
តាំងពីកិច្ចព្រមព្រៀង Oslo ដែលបានចុះហត្ថលេខាមុននេះ២០ឆ្នាំ ដល់ឥឡូវ
នេះ រាល់ការខំប្រឹងប្រែងសន្តិភាពក្នុងដំបន់សុទ្ធតែបញ្ចប់ដោយមិនទទួលបាន
លទ្ធផលណាមួយឡើយ។ ស្ថានភាបសន្ទនាឯកតោបានបង្ហាញជាវិធានការគ្មាន
ប្រសិទ្ធភាពនិងពិភពលោកមានកាតព្វកិច្ចធ្វើសកម្មភាព។
របៀបទាក់ទងថ្មីជំរុញដំណោះស្រាយរដ្ឋពីរ
ពីមុនមក រដ្ឋអំណាចប៉ាឡេស្ទីនជានិច្ចកាលខំប្រឹងប្រែងស្វែងរកតួនាទីរដ្ឋ
ចំពោះដំបន់ត្រើយខាងលិចនិងដំបន់ហ្គាហ្សា ទន្ទឹមនឹងនោះចង់ដាក់រដ្ឋធានីនៅ
Jerusalem ខាងកើត។ នាឆ្នាំ២០១២មហាសន្និបាតអង្គការសហប្រជាជាតិបាន
ទទួលស្គាល់តួនាទីរដ្ឋសង្កេតការក្រៅសមាជិករបស់ប៉ាឡេស្ទីន។ រហូតពីឆ្នាំ
២០១២មក ខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់បានទទួលស្គាល់
រដ្ឋប៉ាឡេស្ទីននោះ បណ្ដាប្រទេសអឺរ៉ុបខាងលិច ដែលគាំទ្រអាមរិកបានចាត់ទុកថា
រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយត្រូវបានកសាងដោយផ្អែកលើការចរចារសន្តិភាពជា
មួយអ៊ីស្រាអែល។ ប៉ុន្តែបន្ទាប់ពីការខំព្រឹងប្រែងនាពេលថ្មីៗនេះរបស់អាមេរិកដោយ
ទទួលបានបរាជ័យ បណ្ដាប្រទេសអឺរ៉ុបកំពុងបង្ហាញបាត់ការអត់ធ្មត់ជាមួយគោល
នយោបាយរបស់អ៊ីស្រាអែល។ រួមជាមួយប្រតេស EU ចំនួន៧នៅអឺរ៉ុបខាងកើត
ការដែលប្រទេសអឺរ៉ុបខាងលិចចំនួន៥បានផ្លាស់ប្តូរទស្សនៈគាំទ្រការបង្កើតរដ្ឋ
ប៉ាឡេស្ទីនបានបង្ហាញការធុញចិត្តចំពោះបរាជ័យនៃដំណើរការសន្តិភាព។
នាបច្ចុប្បន្នបារាំងកំពុងពិនិតស្នើរក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុម័តលើ
សេចក្តីសំរេចចិត្តមួយបើកផ្លូវឲ្យការដោះស្រាយជំលោះរវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីនក្នុងអំឡុង២ឆ្នាំ។ ជាក់ស្ដែងគឺប្រទេសនេះនឹងស្នើររៀបចំសន្និសីត
អន្តរជាតិមួយស្ដីពីសន្តិភាពមជ្ឈឹមបុព៌ា ចលនាប្រទេសសមាជិកក្រុមប្រឹក្សាសន្តិ
សុខអង្គការសហប្រជាជាតិ ប្រទេស EU ក៏ដូចជាប្រទេសនៃសម្ព័ន្ធភាពអារ៉ាប់ចូល
រួម។
ជាច្បាស់ណាស់ថា បញ្ជីឈ្មោះបណ្ដាប្រទេសទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកំពុង
បានបន្តបាននាំមកនូវសញ្ញាគួរឲ្យសប្បាយសំរាប់បញ្ហានៅសេសសល់ក្នុងអំឡុង
ច្រើនឆ្នាំមកក្នុងជីវភាពនយោបាយសន្តិសុខអន្តរជាតិ។ ជំលោះអូសបន្លាយដ៏វែង
នៅដំបន់មជ្ឈឹមបូព៌ាមិនត្រឹមតែធ្វើឲ្យប្រជាជននៅទីនេះក្លាយទៅជាវេតនាបំផុតលើ
ពិភពលោកថែមទាំងជះឥទ្ធិពលដល់សន្តិសុខរបស់ដំបន់ទាំងមូល។ អាមេរិកជា
សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលពិតប្រាកដនឹងត្រូវស្វែងរកការទាក់ទង
ផ្សេងៗសំរាប់បញ្ហាជំលោះរវាង Jerusalem-Ramallah។ ការគាំទ្ររដ្ឋប៉ាឡេស្ទីនរបស់
ប្រទេសអឺរ៉ុបជាជំហានដំបូងត្រឹមតែមានចរិតលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះទេ ប៉ុន្តែ
វាមានអត្ថន័យដ៏សែនសំខាន់។ វាសឲ្យឃើញថាកំលាំងសម្ពាធរបស់សហគមន៍
ទាំងមូលជាវិធានការសគ្តិសិទ្ធិដើម្បីដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាឈានទៅ
ទីដៅ៕
ANH HUYEN