វៀតណាមពង្រឹងឋានៈរបស់ខ្លួនរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសកលលោក

(VOVworld)-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើប
នឹងបញ្ចប់ ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចប្រទេសជប៉ុននិងចូលរួមសន្និ
សីទកំពូល G7 បើក ទូលាយ​ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ឧសភា តាមសេចក្តីអញ្ជើញ
របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ លទ្ធផលលេចធ្លោនៃដំណើរទស្សន កិច្ចជប៉ុននិងចូលរួមសន្និសីទកំពូល G7 បើកទូលាយនេះ បន្តអះអាងនូវគោលនយោ បាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺ ខិតខំប្រឹងប្រែងពង្រឹងនិងអភិវឌ្ឍន៍ ទំនាក់ទំនងជាមួយប្រទេសទាំងអស់លើពិភពលោក ជាដៃគូរ គួរឲ្យទុកចិត្ត និងជា
សមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

វៀតណាមពង្រឹងឋានៈរបស់ខ្លួនរួមចំណែកសកម្មចូលក្នុងរាល់បញ្ហាសកលលោក - ảnh 1
អនុរដ្ឋ មន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son

        នេះជាលើកដំបូងដែលក្នុងឋានៈថ្មីរបស់ខ្លួន នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមសន្និសីទកំពូល
G7 បើកទូលាយ និងអញ្ជើញធ្វើទស្សនកិច្ចប្រទេសជប៉ុន។​ហើយនេះក៏ជាលើក
ដំបូងក្រោយរយៈពេល៤២ឆ្នាំ ដែល វៀតណាមចូលរួមសន្និសីទកំពូល G7 បើក
ទូលាយក្នុងនាមជាភ្ញៀវអញ្ជើញ។​ប្រការ នេះសម្តែងនូវការយកចិត្តទុកដាក់របស់
ប្រទេសជាសមាជិក G7 ជាពិសេសប្រទេសម្ចាស់ ផ្ទះជប៉ុនចំពោះវៀតណាម។

        អះអាងនូវគោលជំហរអំពីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកប
ដោយនិរន្តរភាព

        ក្នុងការថ្លែងសន្ទរកថានៅបណ្តាសម័យប្រជុំនៃសន្និសីទកំពូល G7 បើកទូ
លាយនោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងនូវគោលជំហរ
របស់វៀតណាមអំពី សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍និរន្តភាពរបស់តំបន់អាស៊ី-
ប៉ាស៊ីហ្វិកនិយាយដោយឡែក និងពិភពលោកទាំងមូលនិយាយរួម។​ លោកបាន
លើក​ច្បាស់ថា បញ្ហាប្រឈមកាន់តែកើនឡើងចំពោះសន្តិភាពនិងសន្តិសុខតំបន់
ដែលមុនបង្អស់គឺ សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅ
សមុទ្រខាងកើត។​លោកបានចាត់ទុកថា ភាគីនានាគប្បីអត់ធ្មត់ និងដោះស្រាយ
ជំលោះដោយ សន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា
អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គោរពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ
របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ការកសាងក្រមប្រតិបត្តិ
តំបន់នៅសមុទ្រខាងកើត(COC)យ៉ាងឆាប់ៗ។នៅក្នុងសន្និសីទ G7 ប្រទេសនានា
បាន ចេញសេចក្តីថ្លែងការណ៍រួមក្នុងនោះអះអាងថា រាល់ បញ្ហាឯកតោភាគី ពូនជ្រុំ
នៅ សមុទ្រខាងកើតកំពុងបង្កអស្ថិរភាព ភាពតានតឹងនិងគំរាម​ កំហែងទៅលើ
សន្តិភាព។

        រួមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអំពាវនាវ
ប្រទេស G7 ជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍កសាងមូលដ្ឋានហេដ្ឋារចនា
សម្ព័ន្ធមានគុណភាពខ្ពស់ និងបង្កើនការផ្សាភ្ជាប់ក្នុងការទប់ទល់នឹងបម្រែបម្រួល
អាកាសធាតុ។​ស្តីពីបញ្ហានេះ អនុរដ្ឋ មន្ត្រីក្រសួងការបរទេសវៀតណាម លោក
Bui Thanh Son បានវាយតម្លៃថា៖

“នៅក្នុងសន្និសីទ វៀតណាមបានចែករំលែកបទពិសោធន៍និងមានបំណងថា
សហគមន៍ អន្តរជាតិនឹងជួយឧបត្ថម្ភវៀតណាមកសាងមូលដ្ឋានហេដ្ឋារចនា សម្ព័ន្ធមានគុណភាពខ្ពស់ ប្រកបដោយនិរន្តភាព។ទី២ វៀតណាមជាប្រទេសរង ផលប៉ះពាល់ខ្លាំងដោយបម្រែបម្រួល អាកាសធាតុ លេចធ្លោបំផុតគឺការរាំងស្ងួត និងការជ្រាបចូលទឹកប្រៃដែលត្រូវបានសហគមន៍ អន្តរជាតិយកចិត្តទុកដាក់។ ប្រទេសដូចជាម្ចាស់ផ្ទះ ជប៉ុន ឬ ក្រុម G7 និងអង្គការអន្តរជាតិ មួយចំនួនដូចជា
ធនាគាពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី សុទ្ធតែយកចិត្តទុកដាក់ទៅលើ ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនោះមានវៀតណាម ដែលជួយវៀតណាមទប់ទល់
ជាមួយផល ប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ”។

        រឹតបន្តឹងទំនាក់ទំនងទ្វេភាគី

        ក្នុងរយៈពេល៣ថ្ងៃចូលរួមសន្និសីទកំពូល G7 បើកទូលាយ នាយករដ្ឋ
មន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមនិងជួបសន្ទ
នាជាមួយមេដឹកនាំ កំពូលរបស់ពិភពលោក អគ្គលេខាធិការអ.ស.បនិងប្រមុខអង្គ
ការអន្តរជាតិមួយចំនួន។ នៅ បណ្តាជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀត ណាមសង្ឃឹមថា ប្រទេសនិងដៃគូរនានា គាំទ្រវៀតណាមបង្កើនតួនាទីនិងការទទទួលខុស ត្រូវបណ្តាអង្គការអន្តរជាតិ។ ជាពិសេសក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានសម្រេចសហប្រតិបត្តិការនិងផ្តល់ជំនួយឥតសំណងចំនួន២,៥លាន ដុល្លារ
អាមេរិក សម្រាប់ជួយវៀតណាមទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលនៃ
ទឹកប្រៃ។ នាយករដ្ឋមន្ត្រីវៀតណាមបានកត់សម្គាល់ថា ៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុន បន្តផ្គត់
ផ្គង់ប្រភព ទុនជួយឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការ (ODA) សម្រាប់វៀតណាមអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ព្រម ទាំងសហប្រតិបត្តិការដ៏ស្អិតរមួតជាមួយវៀតណាមក្នុងការ
អនុវត្តផែនការឥណទានចំនួន ១១០ពាន់លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍
មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ នៅអាស៊ីតាមស្មារតីនៃសន្និសីទ G7 និងអនុវត្តគោលគំនិតផ្សាភ្ជាប់មេគង្គ-ជប៉ុន”។

        ក្នុងដំណើរទស្សនកិច្ចនេះ លោក Nguyen Xuan Phuc បានផ្សព្វផ្សាយសារ
មួយរបស់ វៀតណាមទៅដល់អង្គភាពអាជីវកម្មជប៉ុន។​នោះគឺវៀតណាមបន្តបង្កើត
បរិយាកាសវិនិយោគ ធ្វើអាជីវកម្មងាយស្រួល សមភាពសម្រាប់វិនិយោគិនបរទេស។

        ដំណើរទស្សនកិច្ចជប៉ុននិងចូលរួមសន្និសីទកំពូល G7 បើកទូលាយរបស់នា
យករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc បានរួមចំណែកសំខាន់ចូលក្នុងការពង្រឹង
ទំនាក់ទំនងដៃគូរ យុទ្ធសាស្ត្រដ៏ជ្រាលជ្រៅរវាងវៀតណាមជាមួយជប៉ុន និងរួមចំ
ណែកសកម្ម ម្ចាស់ការ មាន ការទទួលខុសត្រូវចូលក្នុងការដោះស្រាយរាល់បញ្ហា
សកលលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ