(VOVWORLD) - ប៉ុន្មានថ្ងៃនេះ ប្រទេសវៀតណាមកំពុងទទួលស្វាគមន៍បងប្អូនអាណិកជន វៀតណាមជិត ១០០០ នាក់មកពីប្រទេស និងតំបន់ដែនដីជាង ៤០ ដែលវិលត្រឡប់ មកចូលរួមកម្មវិធីនិទាឃរដូវស្រុកកំណើតឆ្នាំ ២០២៥។ នេះជាសកម្មភាពដែលធ្វើ ឡើងក្នុងឱកាសបុណ្យតេតមកដល់ជារៀងរាល់ឆ្នាំ ដោយបញ្ជាក់ពីតម្លៃនៃស្មារតីមហា សាមគ្គីជនជាតិទាំងមូល នៅពេលដែលបងប្អូនអាណិកជននៅឯបរទេស ជាផ្នែក មួយដែលមិនអាចកាត់ផ្ដាច់ចេញពីភាពជោគជ័យ និងបញ្ហាប្រឈមនីមួយៗរបស់ប្រទេស ជាតិនោះឡើយ។ ក្នុងយុគសម័យថ្មី ដែលជាយុគសម័យស្ទុះឈានទៅមុខរបស់ប្រជាជាតិ ស្មារតីនោះត្រូវបានពង្រីកកាន់តែខ្លាំងក្លា។
តថភាពប្រវតិ្តសាស្រ្តបានសបញ្ជាក់ឲ្យឃើញថា ក្នុងសម័យកាលប្រវត្តិសាស្ត្រណាមួយ ការពង្រីកកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងការប្រមូលផ្តុំ កម្លាំងរបស់ប្រជាជន
វៀតណាមក្នុងនិងក្រៅប្រទេស សុទ្ធតែនាំមកនូវសមិទ្ធិផល សំខាន់ៗសម្រាប់ប្រទេសជាតិ។
អាណិកជនវៀតណាមនៅឯបរទេស - ផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រជាជាតិបានឡើយ
ដោយមានប្រជាពលរដ្ឋជាង ៦ លាននាក់ដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសនិងតំបន់ដែនដីចំនួន ១៣០ អាណិកជនវៀតណាមនៅឯបរទេសគឺជាកម្លាំងដ៏ សំខាន់មួយដែលរួមចំណែកក្នុងការអភិវឌ្ឍរបស់ស្រុកកំណើត។ រឿងរ៉ាវដ៏កក់ក្តៅអំពី ស្មារតីសហគមន៍ សាមគ្គីភាព និងសេចក្តីស្រឡាញ់គ្នាទៅវិញទៅមករបស់ជនជាតិ វៀតណាមនៅឯបរទេស ដែលទោះបីជានៅតែជួបការលំបាកយ៉ាងណាក្តី ក៏តែងតែងាកមកមាតុភូមិ និងប្រទេសជាតិវិញ។ ស្មារតីនៃការជួយទំនុកបម្រុងគ្នាទៅវិញទៅមក ការជួយឧបត្ថម្ភជនរួមជាតិក្នុងប្រទេសដែលរងផលប៉ះពាល់ដោយព្យុះប្រវត្តិសាស្ត្រ យ៉ាហ្គី...បន្តបញ្ជាក់ពីសេចក្ដីស្នេហាជាតិដ៏ថ្លៃថ្លា មនោសញ្ចេតនាដ៏ស្មោះត្រង់ចំពោះ បងប្អូនជនរួមជាតិ និងស្មារតីមហាសាមគ្គីជនជាតិទាំងមូល។
មនោសញ្ចេតនា និងការរួមវិភាគទានរបស់អាណិកជនវៀតណាមនៅឯបរទេស ចំពោះស្រុកកំណើត និងប្រទេសជាតិត្រូវបានថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមកោត សរសើរយ៉ាងខ្លាំង ព្រមទាំងបានអះអាងនូវទស្សនៈដ៏ខ្ជាប់ខ្ជួនថា សហគមន៍ជនវៀត ណាមនៅឯបរទេស ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ចេញពីប្រជាជាតិបានឡើយ។ ប្រធានរដ្ឋវៀតណាមលោក Luong Cuong បានសង្កត់ធ្ងន់ថា៖
“នោះគឺជាគោលជំហរដ៏ខ្ជាប់ខ្ជួននិងនិរន្តរ។ ក្នុងសមិទ្ធិផលដ៏ធំធេងរបស់ ប្រជាជាតិវៀតណាម តែងតែមានការរួមវិភាគទានដ៏សំខាន់ៗរបស់បងប្អូនជនរួមជាតិ វៀតណាមនៅឯបរទេស។ កម្លាំងពលំនៃមហាសាមគ្គីជនជាតិទាំងមូល គឺជាបុព្វបទ និងជាប្រភពកម្លាំង ដែលនាំមកនូវជ័យជំនះដ៏ធំធេង និងរុងរឿងទាំងអស់របស់ ប្រជាជាតិវៀតណាម”។
ការរួមកម្លាំងកាយចិត្ត
ការប្ដេជ្ញាចិត្តនយោបាយរបស់ថ្នាក់ដឹកនាំវៀតណាមបច្ចុប្បន្ន គឺនាំប្រទេសជាតិឱ្យឈានចូលយុគសម័យនៃការអភិវឌ្ឍ កសាងប្រកបដោយជោគជ័យនូវប្រទេស វៀតណាមួយដែលប្រជាជន
សម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ ប្រកៀកស្មាជាមួយមហាអំណាចនៃទ្វីបទាំងប្រាំ។ ប្រជាជនទាំង អស់មានជីវភាពធូរធារ សុភមង្គល ត្រូវបានគាំទ្រដើម្បីអភិវឌ្ឍន៍ និងរួមចំណែកកាន់តែ ច្រើនដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោក សុភមង្គលរបស់មនុស្ស ជាតិ និងអរិយធម៌ពិភពលោក។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូអាណិកជនវៀតណាមដែលវិលត្រឡប់មកប្រទេសវិញដើម្បីចូលរួមកម្មវិធី និទាឃរដូវស្រុកកំណើត ឆ្នាំ២០២៥។ (រូបថត៖ VOV) |
ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីឱកាសប្រវត្តិសាស្ត្រដើម្បីឈានចូលយុគសម័យថ្មី ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងស្រុក បក្ស និងរដ្ឋវៀតណាមជានិច្ច កាលកោតសរសើរចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមលើទូទាំង ពិភពលោក ហើយទស្សនៈនេះត្រូវបានបញ្ជាក់ដោយអគ្គលេខាបក្សកុម្មុយនិស្ត វៀតណាម លោក To Lam យ៉ាងដូច្នេះថា៖
“ដោយយល់ឃើញយ៉ាងច្បាស់ពីសារៈសំខាន់នៃការតភ្ជាប់សហគមន៍ វៀត ណាមនឹងបន្តបង្កើតលក្ខខណ្ឌសម្រាប់សមាគម និងអង្គការរបស់ជនរួមជាតិវៀតណាម នៅឯបរទេស ធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ជួយឱ្យបងប្អូនមានឱកាសកាន់តែច្រើន ដើម្បីសហប្រតិបត្តិការក្នុងស្រុក ជាពិសេសផ្តោតលើយុវជនជំនាន់ក្រោយ ដែលផ្ទុក ឈាមជ័រវៀតណាម និងទទួលបានចំណេះដឹងដ៏ជឿនលឿនរបស់ពិភពលោក។ វៀត ណាមមានបំណងចង់គាំទ្រ និងជំរុញស្មារតីសហគ្រិនភាព និងនវានុវត្តន៍ក្នុងសហ គមន៍យុវជនវៀតណាមនៅបរទេស ជួយពួកគេឱ្យកាន់តែជិតស្និទ្ធជាមួយស្រុកកំណើត រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។
ចំណុចសំខាន់មួយគឺថា នាពេលថ្មីៗនេះ ការិយាល័យនយោបាយបានចេញ សេចក្តីសម្រេចចិត្តស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ សេចក្ដីសម្រេចចិត្តនេះបានដាក់ចេញនូវគោលជំហរ សំខាន់ៗក្នុងការទាក់ទាញអ្នកមានទេពកោសល្យ ការអភិវឌ្ឍបណ្តាញអ្នកជំនាញ និង អ្នកវិទ្យាសាស្ត្រនៅទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមចំណែកកម្លាំងនិងបញ្ញារបស់ ពួកគេទៅក្នុងកម្មវិធី និងគម្រោងជាតិសំខាន់ៗ។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ក្នុងជំនួបសំណេះសំណាលជាមួយតំណាងគណៈប្រតិភូអាណិកជន វៀតណាមនៅឯបរទេស នាថ្ងៃទី១៨ ខែមករា ក៏បានសង្កត់ធ្ងន់លើសារនេះយ៉ាងដូច្នេះថា៖
“សង្ឃឹមថា ជាមួយនឹងបទពិសោធន៍ និងបញ្ញារបស់ខ្លួន សហគមន៍ជនវៀត ណាមនៅឯបរទេស នឹងបន្តរួមចំណែកកសាងមាតុភូមិ ជាពិសេសរួមចំណែកកសាង ស្ថាប័ន និងច្បាប់ទាក់ទងនឹងសហគមន៍ជនវៀតណាមនៅឯបរទេស។ ទន្ទឹមនឹងនោះ សហគមន៍ជនវៀតណាមនៅឯបរទេស បន្តជាស្ពានតភ្ជាប់បរទេសជាមួយមាតុភូមិ។ ស្ពាននេះបន្តពង្រីកតាមមធ្យោបាយជាច្រើនដូចជាការផ្ទេរវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ”។
វៀតណាមក៏កំពុងសុក្រិតដោយឥតឈប់ឈរនូវគោលនយោបាយ ដើម្បីបង្កើត លក្ខខណ្ឌអំណោយផលបំផុតសម្រាប់បងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស វិលត្រឡប់មកមាតុប្រទេសវិញដើម្បីរស់នៅ វិនិយោគសហប្រតិបត្តិការ និងរួម ចំណែក។ បទប្បញ្ញត្តិស្តីពីការវិនិយោគ សញ្ជាតិ លំនៅឋាន អន្តោប្រវេសន៍ កាន់តែ ត្រូវបានកែលម្អក្នុងទិសដៅបើកចំហ បត់បែន និងសមស្រប។
នៅចំពោះមុខសម័យកាលជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ការពង្រីកកម្លាំងនៃ ផែនមហាសាមគ្គីជនជាតិទាំងមូល និងការប្រមូលផ្ដុំធនធានទាំងក្នុង និងក្រៅប្រទេស មានសារៈសំខាន់ខ្លាំងណាស់ ដែលជួយវៀតណាមឱ្យទាញយកអត្ថប្រយោជន៍ជា អតិបរមាពីឱកាសនិងភាពងាយស្រួល ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា គ្រប់ជ្រុងជ្រោយ នាពេលខាងមុខ៕