សហរដ្ឋ​អាមេរិកក្រោយ​អាណត្តិរយៈពេល​៤​ឆ្នាំរបស់​លោក​ប្រធានាធិបតី Joe Biden

(VOVWORLD) - នៅថ្ងៃទី ២០ ខែមករា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចាកចេញពីសេតវិមានជាផ្លូវការ ដោយប្រគល់តំណែងជាប្រមុខសហរដ្ឋអាមេរិកទៅប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ។ យោងតាមមជ្ឈដ្ឋានអ្នកជំនាញ ក្រោយរយៈពេល ៤ ឆ្នាំ លោក Joe Biden បានជួយសេដ្ឋកិច្ចអាមេរិកឱ្យកាន់តែរីកចម្រើនប៉ុន្តែសមិទ្ធិផលគោលនយោបាយការបរទេសរបស់លោកនៅតែមានភាពចម្រូងចម្រាស។

លោក Joe Biden បានចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ដោយក្លាយជាប្រធានាធិបតីទី ៤៦ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ក្រោយរយៈពេល៤ឆ្នាំ លោក Joe Biden នឹងប្រគល់តំណែងនេះទៅឲ្យលោក Donald Trump នៅថ្ងៃទី២០ ខែមករា។

ផ្ទាំងគំនូរសេដ្ឋកិច្ចមានសុទិដ្ឋិនិយម

នៅក្នុងសុន្ទរកថាកាលពីថ្ងៃទី ១០ ខែមករា នៅឯសេតវិមាន លោកប្រធានាធិបតី Joe Biden បានលើកឡើងពីតួរលេខជាច្រើនដើម្បីបញ្ជាក់ថា លោកបានបន្សល់ទុកឲ្យសហរដ្ឋអាមេរិកនូវខឿនសេដ្ឋកិច្ចដ៏រឹងមាំជាងរយៈពេល ៤ ឆ្នាំមុន។ ជាពិសេស ក្នុងអំឡុងពេល ៤ ឆ្នាំដែលលោក Joe Biden កាន់តំណែង សហរដ្ឋអាមេរិកបានបង្កើតការងារធ្វើចំនួន ១៦,៦ លានកន្លែង បន្ថែមទៀត ដែលនាំឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះដល់កម្រិត ៤,១% ។ រដ្ឋបាល Joe Biden ក៏បានអនុម័តលើច្បាប់សំខាន់ៗជាច្រើន ដែលចាត់ទុកថា ជាចំណុចសំខាន់សម្រាប់សេដ្ឋកិច្ចអាមេរិក ដូចជា៖ សេចក្តីពង្រាងច្បាប់សង្គ្រោះសហរដ្ឋអាមេរិក (ARP) ពង្រាងច្បាប់កាត់បន្ថយអតិផរណា (IRA) ពង្រាងច្បាប់បន្ទះឈីបនិងវិទ្យាសាស្ត្រ (CSA)… ជាមួយនឹងការចំណាយដែលសន្យា រហូតដល់រាប់ពាន់លានដុល្លាអាមេរិក តាមនោះ ជួយសហរដ្ឋអាមេរិកជំរុញខ្លាំងផលិតកម្មក្នុងស្រុកម្តងទៀត ទាក់ទាញសាជីវកម្មបរទេសធំៗ ការវិនិយោគថ្មីលើហេដ្ឋារចនាសម្ព័ន្ធ ហើយទន្ទឹមនឹងនោះ ការពារវិស័យបច្ចេកវិទ្យាសំខាន់ៗ ដែលមានលក្ខណៈយុទ្ធសាស្ត្រ។

ស្ថាប័នសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអន្តរជាតិធំៗភាគច្រើនបានវាយតម្លៃជាវិជ្ជមានលើសេដ្ឋកិច្ចអាមេរិក។ នៅក្នុងការវាយតម្លៃថ្មីបំផុត កាលពីថ្ងៃទី ១០ ខែមករា នាយកប្រតិបត្តិមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានវាយតម្លៃថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកគឺ "ប្រសើរជាងការរំពឹងទុក" ជាមួយនឹងលទ្ធភាពកំណើន ២,៨% នៅឆ្នាំទៅមិញ និង ២,២% នៅឆ្នាំនេះ ដោយខ្ពស់ជាងសេដ្ឋកិច្ចភាគច្រើននៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោកស្រី Nadia Brown សាស្ត្រាចារ្យជំនាញផ្នែកសិក្សារដ្ឋាភិបាល នៅសកលវិទ្យាល័យ Georgetown (សហរដ្ឋអាមេរិក) បានឲ្យដឹងថា  សមិទ្ធិផលសេដ្ឋកិច្ចរបស់លោក Biden ត្រូវបានពង្រីមដោយព្រឹត្តិការណ៍ដែលទាក់ទងនឹងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងទៅនេះ៖ "ខ្ញុំគិតថា វាពិតជាពិបាកមែន ក្នុងការលើកសរសើរកំណែទម្រង់សំខាន់ៗមួយចំនួនដែលលោកបានជំរុញយ៉ាងឆ្លាតវៃ ដូចជាសេចក្តីព្រាងច្បាប់សង្គ្រោះអាមេរិក (ARP) ឬសេចក្តីព្រាងច្បាប់កាត់បន្ថយអតិផរណា (IRA)។ ខ្ញុំគិតថា លោកនឹងត្រូវបានគេចងចាំភាគច្រើនចំពោះការដកខ្លួនយឺតយ៉ាវពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ជាប្រការដែលត្រូវបានចាត់ទុកថា បណ្តាលឱ្យអ្នកមកជំនួសលោកមិនអាចយកឈ្នះបាន”។

សហរដ្ឋ​អាមេរិកក្រោយ​អាណត្តិរយៈពេល​៤​ឆ្នាំរបស់​លោក​ប្រធានាធិបតី Joe Biden - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden ។ រូបថត៖ VOV/សេតវិមាន

សមិទ្ធិផលការបរទេសដ៏ចម្រូងចម្រាស

ក្រៅពីសេដ្ឋកិច្ច កិច្ចការបរទេសជាវិស័យសំខាន់មួយទៀតដែលបានបន្សល់ទុកនូវចំណាប់អារមន៍ជាច្រើនរបស់រដ្ឋបាលប្រធានាធិបតី Joe Biden។ មិនដូចជាវិធីសាស្រ្តនៅឯកោក្នុងអាណត្តិដំបូងរបស់លោក Donald Trump (២០១៦-២០២០) នៅពេលដែលលោកចូលកាន់តំណែងកាលពី ៤ ឆ្នាំមុន លោកប្រធានាធិបតី Joe Biden បានសង្កត់ធ្ងន់លើការចូលរួមរបស់អាមេរិកក្នុងបញ្ហាសកលដ៏សំខាន់ៗ ចាប់ពីជម្លោះភូមិសាស្ត្រនយោបាយ រហូតដល់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ហើយចាត់ទុកការកសាង និងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត ជាសសរស្តម្ភដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់ខ្លួន។ ថ្លែងនៅក្រសួងការបរទេសអាមេរិកនាថ្ងៃទី ១៣ មករា លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា វិធីសាស្រ្តនេះបានជួយអាមេរិកដណ្ដើមបានឡើងវិញនូវតួនាទីឈានមុខគេក្នុងបញ្ហាសកលមួយចំនួន ហើយបាន បង្កើតទំនាក់ទំនងជាមួយដៃគូសំខាន់ៗផ្សេងទៀត៖ “មុនពេលខ្ញុំចូលកាន់តំណែង មានតែសម្ព័ន្ធមិត្តណាតូចំនួនប្រាំបួនប៉ុណ្ណោះ ដែលបានចំណាយ ២% នៃGDP លើវិស័យការពារជាតិ។ ឥឡូវមានប្រទេសចំនួន ២៣ហើយ។ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក យើងបានជំរុញភាពជាដៃគូឱ្យកាន់តែរឹងមាំ និងបង្កើតទំនាក់ទំនងជាមួយដៃគូថ្មី។ យើងធ្វើបាននូវអ្វីដែលមានមនុស្សតិចតួចគិតថាអាចធ្វើទៅបាន នោះគឺការកសាងទំនាក់ទំនងភាពជាដៃគូត្រីភាគីរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង”

ទោះជាយ៉ាងណាក៏ដោយ ការវាយតម្លៃសមិទ្ធិផលការបរទេសរបស់រដ្ឋបាល Joe Biden មិនសាមញ្ញទេ។ បើទោះបីជាមានជំហានគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការពង្រឹងតួនាទីរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដោយ ការផ្ទុះឡើងនៃជម្លោះដ៏ធំបំផុតចំនួនពីរក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក គឺនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា នៅតែជិះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបវាយតម្លៃចំពោះសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Joe Biden ។ យោងតាមលោកស្រី Nadia Brown កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាក្នុងប៉ុន្មានថ្ងៃចុងក្រោយអណត្តិរបស់ខ្លួន បានបង្ហាញពីភាពជាប់គាំងក្នុងរយៈពេលដ៏យូរ របស់រដ្ឋបាល Joe Biden បើទោះបីជាជម្លោះនៅតំបន់ហ្គាហ្សាបានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលប៉ាឡេស្ទីនក៏ដោយ។ ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ការគាំទ្រដោយឥតឈប់ឈរសម្រាប់អ៊ុយក្រែន ហើយមិនជំរុញកិច្ចខិតខំប្រឹងប្រែងឲ្យមានការសន្ទនាជាមួយរុស្ស៊ី ក៏បានបន្សល់ទុកនូវបញ្ហាលំបាកសម្រាប់រដ្ឋបាលស្នងតំណែង ជាមួយនឹងហានិភ័យនៃការឡើងជណ្ឌើរលើសពីការគ្រប់គ្រង។

ទាក់ទងនឹងឋានៈទូលំទូលាយរបស់អាមេរិកក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសកល លោកប្រធានាធិបតី Joe Biden ក៏បានបញ្ជាក់ថា លោកបានផ្តល់ឱ្យអ្នកស្នងតំណែងនូវសហរដ្ឋអាមេរិកដ៏ខ្លាំងមាំមួនជាង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជាច្រើនជឿជាក់ថា "ប្រៀបខ្លាំង" ទាំងនេះអាចត្រូវបានបំភ្លេចចោលយ៉ាងឆាប់រហ័ស នៅពេលដែលរដ្ឋបាលថ្មីរបស់លោក Donald Trump បានបង្ហាញពីវិធីសាស្រ្តខុសគ្នាទាំងស្រុង ចំពោះគោលនយោបាយការបរទេសនិងសន្តិសុខថ្មីរបស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ