៧៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ចិន៖ កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ស៊ីជម្រៅ និងជាក់ស្ដែង

(VOVWORLD) - នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៥០ ប្រទេសចិនបានក្លាយជាប្រទេសដំបូងគេលើ ពិភពលោកដែលបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (សព្វថ្ងៃជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម) ដែលជាការគូសសញ្ញាប្រវត្តិ សាស្ត្រដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-ចិនបានពង្រីកដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ ពូនជ្រុំ ឡើងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង "សហគមន៍ចែករំលែកអនាគតវៀតណាម-ចិនប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ"។

៧៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម-ចិន៖ កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ ស៊ីជម្រៅ និងជាក់ស្ដែង - ảnh 1រូបថតឧទាហរណ៍៖ ក្រសួងការបរទេស

វៀតណាមនិងចិនជាប្រទេសជិតខាងជាប់របងភូមិផងជាមួយគ្នា ហើយមានវប្បធម៌ស្រដៀងគ្នាផងដែរ។ មូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនេះត្រូវបានបង្កើតឡើង និងពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុនដូចជាលោកប្រធាន ម៉ៅ សេទុង និងលោក ប្រធានហូជីមិញ ហើយបានក្លាយជាមនោសញ្ចេតនាពិសេស “ជាសមមិត្តផង ជា បងប្អូនផង"។

មិត្តភាពនិងកិច្ចសហប្រតិបត្តិការគឺជាចរន្តសំខាន់

ក្នុងការតស៊ូដណ្ដើមឯករាជ្យ និងរំដោះជាតិ វៀតណាមតែងតែទទួលបានការគាំទ្រ និងជំនួយពីប្រទេសចិន ដែលបក្ស និងរដ្ឋវៀតណាមវាយតម្លៃខ្ពស់និងមិនដែល ភ្លេចនោះទេ។ ពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៥) ប្រព្រឹត្តទៅចំពេលដែលវៀតណាមត្រៀមអបអរសាទរខួបលើកទី ៩៥ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម និងខួបលើកទី ១០០ ទិវាដែលលោកប្រធាន ហូជីមិញពីទីក្រុងមូស្គូបានទៅទីក្រុងក្វាងចូវក្នុងនាមជាតំណាងកុម្មុយនិស្តអន្តរជាតិដើម្បីអនុវត្តន៍សកម្មភាពបដិវត្តន៍។ អតីតឯកអគ្គរដ្ឋទូតវៀតណាមនៅចិន លោក Pham Sao Mai បានបញ្ជាក់ថា៖ “នេះគឺជារយៈពេលដែលលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំបដិវត្តន៍វៀតណាមទទួលបានការជួយឧបត្ថម្ភដោយអស់ពីចិត្តពីថ្លើមរបស់បក្សកុម្មុយនិស្ត និង ប្រជាជនចិន ជាពិសេសក្នុងការបង្កើតអង្គការសមាគមយុវជនបដិវត្តន៍វៀតណាម ដែលជាអង្គការបដិវត្តន៍មុនបក្សកុម្មុយនិស្តវៀតណាម (ខែមិថុនា ១៩២៥)។ វៀតណាមមានការដឹងគុណជានិច្ចចំពោះការជួយឧបត្ថម្ភដ៏មានតម្លៃរបស់ប្រទេសចិនក្នុង បុព្វហេតុរំដោះជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាពេលបច្ចុប្បន្ន”។

ចាប់តាំងពីឆ្នាំ ១៩៩១ មក ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សា ដំណើរទស្សនកិច្ច និងការជួបប្រាស្រ័យជាប្រចាំ។ ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវការ គោរពគ្នាទៅវិញទៅមក ប្រព្រឹត្តជាមួយគ្នាដោយស្មើភាព និងបានរួមគ្នាឆ្លើយតបទៅ នឹងបញ្ហាក្នុងតំបន់ និងបញ្ហាប្រឈមសកល។ នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០២៤ ទំហំនៃការនាំចូល-នាំចេញរវាងប្រទេសទាំងពីរសម្រេចបាន ២០៥,២ ពាន់លានដុល្លារអាមេរិក ដែលជាកម្រិតកំណត់ត្រាក្នុងពាណិជ្ជកម្មទ្វេភាគី ហើយបានកើនឡើងចំនួន ៣៣,៣ ពាន់លានដុល្លារអាមេរិកបើធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងលទ្ធផលនេះប្រទេសចិនបានក្លាយទៅជាដៃគូដំបូងគេដែលវៀតណាមសម្រេចបាន ទំហំពាណិជ្ជកម្មជាង ២០០ ពាន់លានដុល្លារអាមេរិក។

ការកំណត់ព្រំដែនគោកច្បាស់លាស់តាមរយៈសន្ធិសញ្ញា និងឯកសារច្បាប់ ជាក់លាក់ (តាំងពីឆ្នាំ២០០៨) បានបង្កើតលក្ខខណ្ឌសម្រាប់ស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន សម្រួលដល់ពាណិជ្ជកម្ម និងការធ្វើដំណើរ រវាងប្រជាជននៅសងខាងព្រំដែន។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាមលោក Bui Thanh Son បានអះអាងថា៖

“ការសម្រេចការងារខណ្ឌសីមាបោះបង្គោលព្រំដែនមានអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេង ដែលបើកទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជារបត់ដ៏សំខាន់មួយក្នុង ប្រវត្តិសាស្ត្រនៃការកសាងព្រំដែនរវាងវៀតណាម និងចិន ឆ្លើយតបនឹងបំណងប្រាថ្នា របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកបង្កើត និងរក្សាបរិយាកាសសន្តិភាព និង ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ជាក់ ពីគោលការណ៍រួមនៃច្បាប់អន្តរជាតិផងដែរ”។

ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ ភាគីទាំងពីរបានអនុវត្តន៍ជាផ្លូវការនូវកិច្ចព្រម ព្រៀងស្តីពីកិច្ចសហប្រតិបត្តិការការពារ និងធ្វើអាជីវកម្មធនធានទេសចរណ៍នៃទឹក ជ្រោះ Ban Gioc (វៀតណាម) - Detian (ចិន) បំពេញតម្រូវការទេសចរណ៍របស់ ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាង ប្រជាជនវៀតណាមនិងចិន។ លោក Hoang Xuan Anh លេខារងគណៈកម្មាធិការបក្ស ខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានចាត់ទុកថា៖

“អត្ថប្រយោជន៍ដ៏ធំបំផុតនោះគឺការចែករំលែក ទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរត្រូវបានពង្រឹងនិងរឹតបន្តឹងបន្ថែមទៀត។ ភាគីទាំងពីរនឹងសម្របសម្រួលគ្នា ដើម្បីបន្តឃោសនា ផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នេះ និងទំនាក់ទំនងសហប្រតិបត្តិ ការមិត្តភាពរវាងវៀតណាម និងចិន ដោយឈរលើស្មារតីកសាងនិមិត្តសញ្ញាទេស ចរណ៍ឆ្លងព្រំដែន តំបន់ទេសចរណ៍បៃតងមួយ តាមការយោគយល់គ្នារួម ក៏ដូចជាកិច្ច ព្រមព្រៀង ដែលភាគីទាំងពីរបានចុះហត្ថលេខាផងដែរ”។

ដំណើរថ្មី និងការចែករំលែកអនាគត

ក្នុងបរិបទថ្មី ការបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង "សហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ" គឺកាន់តែមានសារៈសំខាន់សម្រាប់ប្រទេស នីមួយៗ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង កាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារនេះផងដែរ។ លោកអគ្គ លេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ ទំនងជាមួយចិនជាអាទិភាពចម្បងក្នុងគោលនយោបាយការបរទេសទូទៅរបស់ខ្លួន។ ចំណែកលោកអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង បានអះអាងថា បក្សនិងរដ្ឋចិន ផ្តល់អាទិភាពដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយការ បរទេសជាមួយអ្នកជិតខាង។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងបក្សទាំងពីរ ប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរជាន់ខ្ពស់ដែលតម្រង់ទិសយុទ្ធសាស្ត្រសម្រាប់ ទំនាក់ទំនងទ្វេភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមក។ ជាពិសេស បង្កើតរបក គំហើញថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោតលើវិស័យថ្មីៗដូចជា វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ដោយចាត់ទុកថានេះជាសសរស្តម្ភសំខាន់នៃ ទំនាក់ទំនងទ្វេភាគីក្នុងបរិបទថ្មី។

នៅចំពោះមុខនិន្នាការអភិវឌ្ឍន៍នៃសម័យកាលជាមួយនឹងកាលានុវត្តភាព និង បញ្ហាប្រឈមជាច្រើន កិច្ចសហប្រតិបត្តិការរវាងចិន និងវៀតណាមមានសក្ដានុពល ជាច្រើនសម្រាប់ការអភិវឌ្ឍ។ ចំណងមិត្តភាពរយៈពេល ៧៥ ឆ្នាំកន្លងមក នឹងក្លាយជា មូលដ្ឋានគ្រឹះ និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ