លទ្ធផលគួរឱ្យចាប់អារម្មណ៍នៃការនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤

(VOVWORLD) - ទំហំពាណិជ្ជសកម្មនៃការនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ សម្រេចបានជិត ៧៩០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៤% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះ ទាំងការនាំចេញនិងនាំចូលសុទ្ធតែមានការកើនឡើងគួរឲ្យចាប់អារម្មណ៍។ គួរកត់សម្គាល់ ថា ឆ្នាំ ២០២៤ គឺជាឆ្នាំទី ៩ ជាប់ៗគ្នា ដែលវៀត ណាមមានអតិរេកពាណិជ្ជកម្មជិត ២៥ពាន់លានដុល្លារអាមេរិកល លទ្ធផលនេះបានបង្កើតបុព្វបទសម្រាប់គោលដៅបង្កើនកំណើនខ្ពស់ជាងឆ្នាំ ២០២៥ និងបណ្តាឆ្នាំបន្តបន្ទាប់។

លទ្ធផលគួរឱ្យចាប់អារម្មណ៍នៃការនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ - ảnh 1ទំហំពាណិជ្ជកម្មនាំចូល និងនាំចេញរបស់វៀតណាមនឹងកើនដល់ ៧៨៦,២៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ (រូបថត៖ VOV)

នៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកនៅតែមានកំណើនខ្សោយ ជាមួយនឹងហានិភ័យអតិផរណាខ្ពស់ កំណើននៃសកម្មភាពនាំចូល និងនាំចេញបានជួយដល់សេដ្ឋកិច្ចយ៉ាងខ្លាំងក្លា។

គួរកត់សម្គាល់ថា ការនាំចេញបានបង្កើតកំណត់ត្រា ពោលគឺសម្រេចបានចំនួន ៤០៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៦% បើធៀបនឹងឆ្នាំ ២០២៣។ កំណើនត្រូវបានកត់ត្រាជំហានលោតផ្លោះនៅក្នុងទីផ្សារទាំងអស់ ក្នុងវិស័យភាគច្រើន រចនាសម្ព័ន្ធនៃទំនិញនាំចេញបានផ្លាស់ប្តូរយ៉ាងខ្លាំងពីទំនិញឆៅទៅជាទំនិញកែច្នៃ ដែលបញ្ជាក់ពីការចូលរួមយ៉ាងស៊ីជម្រៅរបស់វៀតណាមក្នុងខ្សែសង្វាក់តំបន់ទីផ្សារអាស៊ីនិងអាហ្រ្វិកនៅរក្សាជាទីតាំងយុទ្ធសាស្ត្រ ស្រូបយកសមាមាត្រ ៦៦,៣% នៃទំហំពាណិជ្ជកម្មនាំចូលនាំចេញសរុបរបស់វៀតណាម ជាមួយពិភពលោក។ ក្នុងពេលជាមួយគ្នានោះ ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនិងអាមេរិកក៏បានកើនឡើងជាង ២០% បើធៀបនឹងឆ្នាំមុន ហើយអតិរេកពាណិជ្ជកម្មជាមួយទីផ្សារទាំងពីរនេះ មានលើសពីគោលដៅ ១៥០ ពាន់លានដុល្លារ ជាលើកដំបូង។ លោក Dau Anh Tuan អគ្គលេខាធិការរងនៃសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម (VCCI) បានបញ្ចាក់ថា៖ “នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មនៃការនាំចេញនាំចូលសរុបរបស់វៀតណាមគឺខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រការនេះបានបង្ហាញពីទំហំ និងឥទ្ធិពលនៃសេដ្ឋកិច្ចវៀតណាមនៅក្នុងសេដ្ឋកិច្ចពិភពលោក។ វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលមានឥទ្ធិពលយ៉ាងខ្លាំងលើទីផ្សារអន្តរជាតិ”។   

វិស័យកសិកម្មគឺជាចំណុចដ៏លេចធ្លោ ពីព្រោះនៅក្នុងតម្លៃសរុបនៃអតិរេកពាណិជ្ជកម្មជិត ២៥ ពាន់លានដុល្លារកាលក្នុងឆ្នាំមុន វិស័យកសិកម្មបានចូលរួមចំណែកប្រហែល ៧៥%។ អ្នកជំនាញសេដ្ឋកិច្ច បណ្ឌិត Le Duy Binh នាយកប្រតិបត្តិ Econmica Vietnam បានឲ្យដឹងថា៖ “តម្លៃបន្ថែមនៃវិស័យកសិកម្មក្នុងការនាំចេញត្រូវបានបន្សល់ទុក នៅក្នុងសេដ្ឋកិច្ចវៀត ណាមយ៉ាងធំធេង។ ការរួមចំណែករបស់វិស័យកសិកម្មមិនត្រឹមតែលើការនាំចូល  នាំចេញប៉ុណ្ណោះទេ ថែមទាំងលើកកំពស់ឋានៈសេដ្ឋកិច្ចវៀតណាម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចទៀតផង។ មិនត្រឹមតែតាមរយៈតួលេខអំពីទំហំពាណិជ្ជកម្មនៃការនាំចេញ និងលើរូបិយប័ណ្ណបរទេសនាំមកជូនប៉ុណ្ណោះទេ វិស័យកសិកម្មក៏ចូលរួមចំណែកផ្ទាល់ក្នុងការគ្រប់គ្រងអតិផរណា នៅវៀត ណាមផងដែរ”។

វិស័យវាយនភណ្ឌនិងកាត់ដេរក៏បានកត់សម្គាល់នូវរបកគំហើញដ៏រឹងមាំជាមួយនឹងកំណើនការនាំចេញពីរខ្ទង់ ដែលធ្វើឱ្យវៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោកក្នុងការនាំចេញវាយនភណ្ឌ និងកាត់ដេរ បន្ទាប់ពីប្រទេសចិន និងវ៉ាដាច់បង់ក្លាដែស។

លទ្ធផលគួរឱ្យចាប់អារម្មណ៍នៃការនាំចូលនិងនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២៤ - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម - លោក Nguyen Hong Dien។ (រូបថត៖ VOV)

ដោយឈរលើមូលដ្ឋាននៃកំណើននាំចូល នាំចេញកាលពីឆ្នាំមុន ការដាក់ចេញគោលដៅអំពីទំហំពាណិជ្ជកម្មនៃការនាំចូល នាំចេញសរុបក្នុងឆ្នាំនេះកើនឡើងប្រហែល ១២% សម្រេចបានក្នុងកម្រិត ១.០០០ ពាន់លានដុល្លារអាមេរិក បើយោងតាមអ្នកជំនាញ គឺយើងអាចមានលទ្ធភាពសម្រេចបាន។ សេដ្ឋវិទូ លោក Nguyen Thuong Lang បានឲ្យដឹងថា៖ “ដើម្បីសម្រេចបាននូវគោលដៅ ១.០០០ ពាន់លានដុល្លារអាមេរិក ដែលយើងមិនធ្លាប់គិតដល់ សូម្បីតែនៅក្នុងយុទ្ធសាស្ត្រនាំចេញ នាំចូលទំនិញវៀតណាមដល់ឆ្នាំ ២០៣០។  យើងត្រូវកែសម្រួលគោលដៅយុទ្ធសាស្ត្រតាមទិសដៅខ្ពស់ជាងមុនដែរ។ លើសពីនេះ ចាំបាច់ត្រូវបង្កើតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មក្នុងលក្ខខណ្ឌថ្មី ជាពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធបៃតង និងខ្ពស់ជាងទៀតគឺគោលនយោបាយគាំទ្រទាក់ទងនឹងហិរញ្ញវត្ថុបៃតង ធនធានមនុស្សបៃតង បច្ចេកវិទ្យាបៃតងជាដើម ហើយទាំងអស់នេះបើធ្វើសមកាលកម្មអាចសម្រេចបានគោលដៅ និងអាចខ្ពស់ជាងនេះដែរ”។

ទោះបីជាការនាំចេញ នាំចូលក្នុងឆ្នាំមុនទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ក៏ដោយ ប៉ុន្តែក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានវាយតម្លៃថា មិនទាន់មាននិរន្តរភាពហើយនៅតែរងផលប៉ះពាល់ពីកត្តាខាងក្រៅដែលមិនអាចទាយទុកជាមុនបាន។ ទន្ទឹមជាមួយគ្នានោះ គឺការបង្កើនសមត្ថភាពអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជៀសវាងហា និភ័យការពារពាណិជ្ជកម្ម ភាពសុខដុមរមនាសមតុល្យពាណិជ្ជកម្ម គឺវៀត ណាមត្រូវពង្រីកទីផ្សារថ្មី ដើម្បីជំរុញការនាំចេញ បង្កើនទាំងខាងបរិមាណ និងតម្លៃផងដដែរ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានបញ្ចាក់ថា៖ “បន្តពង្រីកតួនាទីរបស់ប្រព័ន្ធការិយាល័យពាណិជ្ជកម្មវៀតណាមនៅបរទេសក្នុងការជួយដល់មូលដ្ឋាននិងសហគ្រាស ធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរាល់ FTA ដែលវៀតណាមជាសមាជិក ដើម្បីធ្វើពិពិធកម្មទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការនាំចេញ។ជាមួយគ្នានោះ ចូលរួមប្រឹក្សាយោបល់យ៉ាងសកម្ម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ធ្វើឱ្យប្រសើរឡើងនូវ FTA សម្រាប់ដៃគូសក្តានុពល បង្កើតការលើកទឹកចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ បង្កើនការគាំទ្រសម្រាប់សហគ្រាសផលិត ជំរុញការនាំចេញប្រកបដោយនិរន្តរភាព”។

ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ការនាំចូល នាំចេញទំនិញដែលផ្សាភ្ជាប់ជាមួយនឹងការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច-ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល អភិវឌ្ឍផលិតកម្មសរីរាង្គ បៃតង ស្អាត និរន្តរភាព  បង្កើនបរិមាណ ច្នៃប្រឌិតនៅក្នុងផលិតផលនាំចេញ វៀតណាមក៏ត្រូវផ្តោតលើការជំរុញការនាំចូលបច្ចេកវិទ្យា ទាក់ទាញ FDI ដែលមានគុណភាពខ្ពស់ពីទីផ្សារដែលមានបច្ចេកវិទ្យាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ