Ba Ria - Vung Tau បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាទីក្រុងទេសចរណ៍ និងសាជីវកម្មធំៗ

(VOVWORLD) - ខេត្ត Ba Ria - Vung Tau គឺជាតំបន់មួយដែលមានអាកាសធាតុអំណោយផល ហើយជាតំបន់សេដ្ឋកិច្ចដ៏សំខាន់មួយនៅភាគខាងត្បូង។ នេះជាប្រៀបខ្លាំងរបស់មូលដ្ឋានដែលអភិវឌ្ឍន៍ទេសចរណ៍ផង និងមានឱកាសសហប្រតិបត្តិការវិនិយោគជាច្រើន ជាមួយសាជីវកម្ម និងធុរកិច្ចបរទេសធំៗផង។
 
 ជាមួយនឹងប្រៀបខ្លាំងជាទីក្រុងឆ្នេរសមុទ្រដ៏ស្វាហាប់ មជ្ឈមណ្ឌលទេសចរណ៍គុណភាពខ្ពស់ លំដាប់ពិភពលោក   ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រួមជាមួយនឹងទៅក្រុង Nha Trang និង Phu Quoc   ខេត្ត Ba Ria-Vung Tau បានក្លាយជាគោលដៅពេញនិយមសម្រាប់ទីក្រុងធំៗជាច្រើននៅក្នុងតំបន់និងជុំវិញពិភពលោកមានការចាប់អារម្មណ៍ សហប្រតិបត្តិការវិនិយោគក្នុងវិស័យទេសចរណ៍។
Ba Ria - Vung Tau បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាទីក្រុងទេសចរណ៍  និងសាជីវកម្មធំៗ - ảnh 1កម្មវិធីសិល្បៈជាច្រើននៅក្នុងទីក្រុង Vung Tau បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅក្នុងដួងចិត្តភ្ញៀវទេសចរ។ រូបថត៖ Luu Son/VOV

នៅឆ្នាំនេះ វិស័យទេសចរណ៍របស់ខេត្ត Ba Ria-Vung Tau ត្រូវបានព្យាករណ៍ថា នឹងបន្តទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ នៅពេលដែលគោលដៅចំណូលសម្រាប់ការស្នាក់នៅ និងសេវាកម្មទេសចរណ៍សម្រេចបានហួសពីផែនការដែលបានដាក់ចេញ។  មកទល់នឹងពេលនេះ ចំនួនភ្ញៀវទេសចរណ៍សរុបនៅក្នុងខេត្តកើនឡើងជាង ១៣% បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងនោះភ្ញៀវអន្តរជាតិ កើនឡើង ១១,៤៦%។ លទ្ធផលនេះគឺដោយសារតែ  ក្នុងរយៈពេលថ្មីៗនេះ ខេត្ត Ba Ria - Vung Tau បានអនុវត្តយ៉ាងសកម្មនូវសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅក្រៅប្រទេស។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយតំបន់ជាច្រើននៃប្រទេសដែលមានសក្តានុពលទេសចរណ៍ ដូចជា សិង្ហបុរី ឥណ្ឌា កូរ៉េខាងត្បូង អូស្ត្រាលី...។  កាលពីឆ្នាំមុន ខេត្តបានស្វាគមន៍គណៈប្រតិភូការងារចំនួន ២ នៃរដ្ឋអូស្ត្រាលីខាងលិច (អូស្ត្រាលី) និងទីក្រុង Sacheon (កូរ៉េខាងត្បូង) ដើម្បីស្វែងរកឱកាសតភ្ជាប់ និងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។ តាមរយៈការផ្លាស់ប្តូរនិងការពិភាក្សា ភាគីទាំងពីរបានដឹងថា មូលដ្ឋាននីមួយៗនៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។ លោក Hoang Ngoc Linh អនុប្រធានអចិន្ត្រៃយ៍សមាគមទេសចរណ៍ខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖ “ក្រៅពីការតភ្ជាប់ពាណិជ្ជកម្ម យើងខ្ញុំក៏ចង់ទទួលបានការតភ្ជាប់ និងការគាំទ្រពី រដ្ឋអូស្ត្រាលីខាងលិច ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។ ក្រុមហ៊ុនទេសចរណ៍វៀតណាមអាចរៀបចំកម្មវិធីនិងដំណើរទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ដើម្បីតភ្ជាប់តំបន់ពីរជាមួយគ្នា។ តាមរយៈការស្រាវជ្រាវអំពីអាកាសធាតុនៃរដ្ឋអូស្ត្រាលីខាងលិច ខ្ញុំបានរកឃើញថា រដ្ឋអូស្ត្រាលីខាងលិចមានរដូវរងាត្រជាក់គួរសម ចំណែកឯខេត្ត Ba Ria - Vung Tau មានអាកាសធាតុក្តៅពេញមួយឆ្នាំ។ ដូច្នេះ ការតភ្ជាប់ទេសចរណ៍សមុទ្ររវាងតំបន់ទាំងពីរអាចដំណើរការបានល្អដែរ”។

មិនត្រឹមតែជាទីក្រុងទេសចរណ៍ប៉ុណ្ណោះទេ អង្គភាពអាជីវកម្មនិងក្រុមហ៊ុនជាច្រើនដែលមានម៉ាកយីហោក្នុងស្រុក និងបរទេសល្បីឈ្មោះជាច្រើន បានជ្រើសរើស Ba Ria - Vung Tau ជាគោលដៅសម្រាប់ការវិនិយោគ។ ដៃគូនានាវាយតម្លៃខ្ពស់ចំពោះសក្ដានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ Ba Ria - Vung Tau ជារួមនិងទីក្រុងឆ្នេរសមុទ្រ Vung Tau ជាពិសេស; ដោយមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការទៅកាន់វិស័យផ្សេងទៀតដូចជា៖ ការផលិតគ្រឿងបន្លាស់រថយន្ត; ផលិតផលកសិកម្មពិសេស  តំបន់កសិកម្មឆ្លាតវៃ។ សាជីវកម្មសេដ្ឋកិច្ចធំៗ និងល្បីលើពិភពលោកមួយចំនួន បានមកវិនិយោគនៅ Ba Ria - Vung Tau ដូចជា៖ ក្រុមហ៊ុន Hyosung គ្រុប (កូរ៉េខាងត្បូង) Austal គ្រុប  (អូស្ត្រាលី) CJ គ្រុប (កូរ៉េខាងត្បូង) Marubeni (ជប៉ុន) Samsung គ្រុប (កូរ៉េខាងត្បូង) Vard Group (ន័រវែស)…។

ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ខេត្តបានរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់និងចង្កោមឧស្សាហកម្ម។ លោក Nguyen Cong Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ba Ria - Vung Tau បានឲ្យដឹងថា៖

“ខេត្ត Ba Ria - Vung Tau ផ្តោតការវិនិយោគលើសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម - សេវាកម្ម - ទីក្រុងក្នុងទម្រង់ថ្មី។ រដ្ឋាភិបាលក៏បានសម្រេចចិត្តអនុញ្ញាតឱ្យ Ba Ria - Vung Tau អភិវឌ្ឍន៍គម្រោងទាំងនេះ។ ដូច្នេះហើយ នៅពេលដែលវិនិយោគិនមកទីនេះ ខេត្តក៏បានត្រៀមខ្លួនរួចជាស្រេច លើហេដ្ឋារចនាសម្ព័ន្ធ និងផែនការសម្រាប់បម្រើអ្នកវិនិយោគផងដែរ”។

Ba Ria - Vung Tau បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាទីក្រុងទេសចរណ៍  និងសាជីវកម្មធំៗ - ảnh 2ទីក្រុងឆ្នេរសមុទ្រ Vung Tau (ខេត្ត Ba Ria - Vung Tau) មានឱកាសជាច្រើនដើម្បីក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍លំដាប់ពិភពលោកដែលមានគុណភាពខ្ពស់។ រូបថត៖ Luu Son/VOV

តាមលោក Nguyen Cong Vinh ដើម្បីទាក់ទាញវិនិយោគិនធំៗ Ba Ria - Vung Tau ក៏ផ្តោតលើការសម្រួលនីតិវិធីរដ្ឋបាល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មបរទេសមកបណ្តាក់ទុនក្នុងមូលដ្ឋាន។

“ជាពិសេសនៅទីនេះគឺការអនុវត្តយន្តការច្រកចេញចូលតែមួយក្នុងដំណើរការនីតិវិធីដើម្បីកាត់បន្ថយពេលវេលាទូទាត់សម្រាប់អាជីវកម្មក្នុងការចុះឈ្មោះវិនិយោគ។ ខ្លឹមសារសំខាន់មួយទៀតដែលខេត្តចាប់អារម្មណ៍  គឺការពន្លឿនការងារប្រគល់ដីធ្លី ជួលដី និងផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដី ដល់អាជីវកម្មជួលដី បង្កើតទំនុកចិត្តដល់អ្នកវិនិយោគ តាមនោះ ទាក់ទាញវិនិយោគិនមកបណ្តាក់ទុនក្នុងខេត្ត”។

ទន្ទឹមនឹងនោះ ខេត្តក៏បន្តអនុវត្តគោលនយោបាយទាក់ទាញការវិនិយោគដោយមានជម្រើស ស្របតាមនិន្នាការពិភពលោកដូចជា៖ បច្ចេកវិទ្យាទំនើប   និងការប្រើប្រាស់ថាមពលតិច ... Ba Ria - Vung Tau កំណត់ថា ផ្តោតលើការទាក់ទាញការវិនិយោគយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មកែច្នៃ និងផលិតកម្ម។ គាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មថ្មីជាមួយនឹងប្រៀបខ្លាំងរបស់ខេត្តក្នុងវិស័យគីមីឥន្ធនៈ និងឧស្សាហកម្មបង្កើតឧបករណ៍ថាមពលខ្យល់; លើកកំពស់ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង ថាមពលស្អាត ថាមពលកកើតឡើងវិញដែលទាក់ទងនឹងការការពារបរិស្ថាន។ លើសពីនេះ ខេត្តក៏បន្តលើកកម្ពស់ភាពខ្លាំងរបស់ខ្លួនក្នុងវិស័យភស្តុភារ សំដៅក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់និងពិភពលោក ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងតំបន់ តភ្ជាប់ប៉ូលដឹកជញ្ជូនសំខាន់ៗរបស់ប្រទេស ដើម្បីទាក់ទាញការវិនិយោគក្នុងវិស័យនេះ។

ភាពវិជ្ជមាន និងគំនិតផ្តួចផ្តើមក្នុងការទាក់ទាញការវិនិយោគ រួមជាមួយនឹងការធ្វើអោយប្រសើរឡើងនូវបរិយាកាសវិនិយោគនិងធុរកិច្ច និងការកៀរគរទុនវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយលទ្ធផលខ្ពស់បានជួយ Ba Ria - Vung Tau ស្ថិតក្នុងក្រុមនៃតំបន់ឈានមុខគេក្នុងប្រទេសទាំងមូលក្នុងការទាក់ទាញការវិនិយោគិនបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ