(VOVworld)-ជនជាតិ K’ho ជាជនជាតិមានប្រវត្តិសាស្ត្រអភិវឌ្ឍន៍តាំងពីយូរអង្វែង
មកហើយ។ជនជាតិនេះរស់នៅភាគច្រើននៅតំបន់ Tay Nguyen ខាងត្បូងវៀតណាម
។ភូមិរបស់ពួកគេគឺបានសាងឡើងតាមជ្រលងភ្នំ ហើយព្រំប្រទល់សម្គាល់ភូមិនីមួយ
ៗកំណត់តាម សញ្ញាធម្មជាតិដូចជាជ្រោះទឹកនិងកំពូលភ្នំចំណោត។ជនជាតិ K’ho
រស់នៅដោយ ស្និទស្នាលជាមួយធម្មជាតិ សេដ្ឋកិច្ចមានចរិតលក្ខណៈគ្រប់គ្រង
ដោយខ្លួនឯង តាមនោះជនជាតិ K’ho មានស្មារតីសាមគ្គីសហគមន៍យ៉ាងខ្ពស់។
ក៏ដោយហេតុ ដូច្នេះបានជាពិធីបុណ្យប្រពៃណីជាច្រើនរបស់ជនជាតិ K’ho នៅតែ
បានរក្សារហូត មកដល់ពេលនេះ។
![]() |
| ពិធីបុណ្យមួួយរបស់ជនចាតិ K'ho |
ជនជាតិ K’ho រស់នៅតាមភូមិ ហើយនៅភូមិនីមួយៗគឺមានមេភូមិជាអ្នកមើល
ខុសត្រូវក្នុងភូមិនោះ។ រឿងរ៉ាវកើតឡើងទាំងអស់របស់គ្រួសារនានាក្នុងភូមិ គឺសុទ្ធ
តែមានសូម យោបល់ពីមេភូមិ។សមាជិកក្នុងភូមិមានមនសិការ និងមានការទទួល
សុខត្រូវក្នុងការពង្រឹងសាមគ្គីភាពក្នុងត្រកូល ក្នុងភូមិ រក្សាទឹកដីព្រៃ ប្រភពទឹក
ដែលជាទ្រព្យសម្បត្តិត្រូវបានចាត់ទុកជារបស់រួមព្រមទាំងគោរពទំនៀមទំលាប់ប្រ
ពៃណី។
ជនជាតិ K’ho ប្រកបមុខរបរកសិកម្ម ដាំស្រូវ ពោត ចំការ ចិញ្ចឹមសត្វ ពាហនៈ
ជួយការងារស្រែនិងចិញ្ចឹមសត្វបក្សាធ្វើជាចំណី។ របរសិប្បកម្មក្នុងគ្រួសារ គឺដំដែក
ដេរប៉ាក់និងត្បាញ់។
ក្នុងសង្គមរបស់ជនជាតិ K’ho តាំងពីមុនមកនៅគង់វង្សតាមត្រកូលម្តាយនិង
មានភាពម្ចាស់ការក្នុងអាពាហ៍ពិពាហ៍។ បន្ទាប់ពីរៀបបង្គលការរួច ខាង កូនកំលោះ
ត្រូវរស់នៅនៅខាងកូនក្រមុំ ហើយកូនត្រូវកាន់ត្រកូលម្តាយ និងកូន ស្រីជាអ្នក
ទទួលមរត៌ក។លក្ខណៈច្បាស់បំផុតក្នុងជីវភាពអាពាហ៍ពិពាហ៍របស់ជន ជាតិ K’ho
គឺទំនៀមទម្លាប់ “ចាប់ប្តី” (Kup bao)។ ដើម្បីយកកំលោះមួយមកធ្វើជាប្តី ខាងកូន
ក្រមុំត្រូវខាងកូនកំលោះទាមទារបណ្តាការ។ ទោះបីជាជីវភាពសព្វថ្ងៃ មានការផ្លាស់
ប្តូរច្រើនក៏ដោយប៉ុន្តែទំនៀមទំលាប់ “ចាប់ប្តី” នៅតែមាននៅកន្លែងមួយ ចំនួន ប៉ុន្តែ
ការទាមទារបណ្តាការមិនសូវធ្ងន់ធ្ងរដូចមុនទេ។ លោកស្រី K’nam ជនជាតិ K’ho
រៀបរាប់ថា៖
“ពីមុននេះកូនស្រីពិបាកណាស់ គឺត្រូវមានបណ្ណាការច្រើនទើបអាចយកប្តីបាន
ប៉ុន្តែឥឡូវប្រសើជាងមុនហើយ។គូរស្រករពេញចិត្តពេញថ្នើមនឹងគ្នាអាចស្តីដណ្តឹង
គ្នា មិនយកធ្ងន់លើបណ្តាការទេ”។
តាមទំនៀមទម្លាប់របស់ជនជាតិ K’ho បុរសនារីស្គាល់គ្នាមុនរៀបការមិនសូវ
ជួបការហាមឃាត់ឡើយ ប៉ុន្តែ នៅពេលបានរៀបអាពាហ៍ពិពាហ៍រួចរាល់ហើយ នោះ
គឺការផិតក្បត់ត្រូវដាក់ទណ្ណកម្មយ៉ាងធ្ងន់ធ្ងរដែរ។ ការលែងលះគឺកម្រកើតមាន
ឡើងណាស់ ហើយប្រសិនបើមាននោះគឺត្រូវការយល់ព្រមពីមេភូមិ។
ជនជាតិ K’ho តាំងពីយូរណាស់មកហើយគឺប្រកបមុខរបរផលិតកម្មកសិកម្ម
ដោយហេតុនេះ មានពិធីសែនព្រេនទេវតាស្រូវជាច្រើនទាក់ទិននឹងដំណើរការដាំ
ដុះ ស្រូវដូចជាដូចជា ពិធីបុណ្យសាបព្រួស ពិធីបុណ្យបួងសួងរដូវអំណោយផល
ពិធីបុណ្យប្រមូលផល។ ជាពិសេស ជនជាតិ K’ho មានពិធីបុណ្យធំបំផុតក្នុងឆ្នាំគឺ
បុណ្យ Tet dau lua។ បុណ្យតេតនេះបច្ចុប្បន្នក្លាយទៅជាបុណ្យតេតធំបំផុតក្នុងឆ្នាំ
របស់អ្នកភូមិ។ ហើយបុណ្យតេតនេះក៏ជាឱកាសដើម្បីចាស់ជរាក្នុងភូមិផ្ទេប្តូរឲ្យ
កូន ចៅរក្សានូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ លោក K’do
ជនជាតិ K’ho បានឲ្យដឹងថា៖
“បុណ្យ Tet dau lua ជាបុណ្យតេតប្រពៃណីបានបន្សល់ទុកមកតាំងពីយូរ
ណាស់មកហើយ។ នៅពេលពិធីបុណ្យមកដល់ម្តងៗ គ្រួសារនីមួយៗបានរៀប
ថាស បាយមួយសែនព្រេនជីដូនជីតា។ ពិធីបុណ្យនេះជាឱកាសដើម្បីសមាជិក
ក្នុងក្រុម គ្រួសារ បួងសួងសូមសេចក្តីសុខ រដូវអំណោយផលនិងរកស៊ីមានបាន”។
ជនជាតិ K’ho មានជីវភាពរស់នៅខាងស្មារតីសម្បូរបែបណាស់។ កំណាព្យ
ចំរៀងរបស់ជនជាតិនេះពោរពេញមនោសញ្ចេតនា។ឧបករណ៍តន្ត្រីមានលក្ខណៈ
ដូច គ្នាជាមួយជនជាតិនៅ Tay Nguyen មួយចំនួនដែរ។ហើយ របាំ K’ho ត្រូវបាន
សម្តែងក្នុង បណ្តាពិធីបុណ្យសែនទេវតានិងការជួបជុំវប្បធម៌សហគមន៍។
នាប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តគោលនយោបាយវិនិយោគ
អភិវឌ្ឍ ន៍តំបន់ជនជាតិភាគតិចជាច្រើន ក្នុងនោះមានជនជាតិ K’ho ។តំបន់ខ្លះ
ដែលមានជន ជាតិ K’ho រស់នៅបានបង្កើតឡើងចំការដាំដុះដើមឈើឧស្សាហ
កម្មនិងអភិវឌ្ឍន៍សេ វ៉ាកម្មទេសចរណ៍។ដោយហេតុនេះ ជនជាតិ K’ho មាន
លក្ខណៈងាយស្រួលសម្រាប់ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជីវភាពរស់នៅថ្មី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

