យវិការនេះ កើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តយុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ និងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសតម្លៃថាមពល​ហក់ឡើង​ ។ យោងតាម សំណើនេះ ថវិកាការពារជាតិ នឹងកើនឡើងគួរឱ្យកត់សម្គាល់ គឺប្រមាណ ១ ពាន់ពាន់លានដុល្លារនៃឆ្នាំ ២០២៦ រួមទាំងការបង្កើនប្រាក់ខែ ៥-៧% សម្រាប់ទាហានដែលកំពុង​ចូលរួមយុទ្ធនាការនេះ។

លើសពីនេះ ថវិកាការពារជាតិរួមមានការវិនិយោគធំៗ ដូចជាប្រព័ន្ធការពារមីស៊ីល "Golden Dome" ការបង្កើន​ប្រភពផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗបម្រើឧស្សាហកម្មការពារជាតិ និង ៦៥,៨ ពាន់លានដុល្លារដើម្បីសាងសង់នាវាចម្បាំងនិងនាវាឧបត្ថម្ភថ្មីចំនួន ៣៤ គ្រឿង។ ផែនការនេះក៏​លើក​ឡើង​ពីការអភិវឌ្ឍនាវាចម្បាំងនិងនាវាមុជទឹកប្រភេទថ្មី ដោយបន្ត​អាទិភាពយូរអង្វែងរបស់រដ្ឋបាលលោក ដូណាល ត្រាំ ក្នុងការពង្រីក​កងទ័ពជើងទឹក។

ទន្ទឹមនឹងនោះ សេតវិមានបានស្នើឱ្យកាត់បន្ថយយ៉ាងខ្លាំងចំពោះចំណាយលើ​វិស័យស៊ីវិល។ ជាពិសេស សំណើថវិកានេះមិនរាប់បញ្ចូលចំណាយចាំបាច់ ដូចជាកម្មវិធី​សុខុមាលភាពសង្គម ឬ Medicare សម្រាប់ជនចាស់ជរា ដែលត្រូវបានចាត់ទុកថា មានភាពរសើបខាងនយោបាយ និងពិបាកក្នុងការកាត់បន្ថយ៕​