ក្នុងរយៈពេល ៣ខែដើម​ឆ្នាំនេះ វិស័យកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានរក្សាកំណើនស្ថិរភាព ដោយកើនឡើង ៣,៣៦% ៣,២២% និង ៤,៥១% ជា​រៀង​ៗខ្លួន បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបញ្ជាក់ពីតួនាទីជាសសរស្តម្ភនៃសេដ្ឋកិច្ច ​រួមចំណែកដល់ការធានាសន្តិសុខស្បៀង អាហារ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ផលិតកម្មឧស្សាហកម្មក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ជាពិសេសឧស្សាហកម្មផលិតកម្មនិង​កែច្នែ គឺជាកម្លាំងចលករនៃសេដ្ឋកិច្ចទាំងមូល ជាមួយអត្រា​កំណើន ៩,៧៣% ដោយ​រួមចំណែក ៣២,៥២%។

ចំណុចភ្លឺមួយ​ទៀត​នៅក្នុង​ផ្ទាំងគំនូរសេដ្ឋកិច្ច​ក្នុង​ត្រីមាសទីមួយ គឺការទាក់ទាញនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដោយមានទុនវិនិយោគ​បរទេស​ដែលបានចុះបញ្ជីសរុប គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ សម្រេចបាន ១៥,២ ពាន់លានដុល្លារអាមេរិក ។ តម្លៃទំនិញប្រើប្រាស់ និងការនាំចូល/នាំចេញ សុទ្ធតែកត់ត្រានិន្នាការកើនឡើងវិជ្ជមាន៕