ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងអាមេរិក "មិនទាន់ចាប់ផ្តើម បំផ្លិច​បំផ្លាញអ្វីដែលនៅសល់របស់អ៊ីរ៉ង់នៅឡើយទេ" ហើយបាន​ឱ្យ​​ដឹងថា គោលដៅបន្ទាប់អាចរួមទាំង​ស្ពាននិងប្រព័ន្ធថាមពលផងដែរ​។ នៅលើបណ្តាញ​សង្គម Truth Social លោក ដូណាល ត្រាំ បានបញ្ជាក់ថា ការវាយប្រហារអាចកំណត់គោលដៅលើ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

នៅលើសមរភូមិ កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា បានរកឃើញការបាញ់មីស៊ីលមួយទៀតពីអ៊ីរ៉ង់ សំដៅទៅលើទឹកដីអ៊ីស្រាអែល ហើយបាន​ដាក់​ឱ្យ​ដំណើរការប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ដើម្បីស្ទាក់ចាប់។ មីស៊ីលភាគច្រើនត្រូវបានស្ទាក់​ចាប់ ប៉ុន្តែមីស៊ីលមួយចំនួននៅតែបង្កការខូចខាតដល់តំបន់លំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងស្ថានីយ៍រថភ្លើង​មួយក្នុងទីក្រុង Tel Aviv ផងដែរ៕