លោក Mo Muong ជាអ្នកដឹកនាំពិធីសែននានារបស់ជនជាតិ Muong។ (រូបថត៖ baodantoc.vn) |
Mo Muong គឺជាបេតិកភណ្ឌវប្បធម៌វិសេសវិសាលយ៉ាងពិតប្រាកដ ដែល ឆ្លុះបញ្ចាំងនូវជីវទស្សនៈនិងលោកទស្សនៈដ៏ពិសេសដោយឡែករបស់ជនជាតិ Muong ព្រមទាំងបង្កប់នូវអត្ថន័យជាច្រើនក្នុងការអប់រំសហគមន៍ ក៏ដូចជាពោរ ពេញទៅដោយតម្លៃខាងភាសានិយាយនិងអក្សរសរសេររបស់ជនជាតិ Muong ផងដែរ។ តួនាទីរបស់លោក Mo (គ្រូអក្សរ) បានផ្សាភ្ជាប់នឹងវដ្ដជីវិតរបស់មនុស្ស។ ចាប់ពី ពេលទើបតែប្រសូត្រមក លោក Mo បានបួងសួងសុំឲ្យទារកមានសុខភាពល្អ កម្លាំងខ្លាំងក្លាឆាប់ធំដឹងក្ដី។ នៅពេលដែលកុមារឈឺ លោក Mo ធ្វើពិធីសែនសុំឲ្យកូនឆាប់ បានជាសះស្បើយរហ័សរហួន និងមានប្រាជ្ញាឈ្លាសវៃ។ ប្រសិនបើមនុស្សពេញ វ័យធ្លាក់ខ្លួនឈឺ លោក Mo នឹងធ្វើពិធីសែនរំដោះគ្រោះ កម្ចាត់ខ្មោចបិសាចចង្រៃ។ តួនាទី របស់លោក Mo ថែមទាំងត្រូវបានបង្ហាញនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ពិធី ឡើងផ្ទះថ្មី រហូតដល់ពិធីបួងសួងសុំឲ្យមានសេចក្ដីសុខចម្រើនទៀតផង។ នៅពេលមានអ្នកចែក ឋានទៅ លោក Mo ដើរតួនាទីជាអ្នកជូនដំណើរព្រលឹងរបស់អ្នកស្លាប់ឆ្លងទៅពិភព ផ្សេងទៀត។ លោក Dinh Cong Tien លោក Mo Muong ម្នាក់នៅស្រុក Tan Lac ខេត្ត Hoa Binh បានឲ្យដឹងថា៖ “ខ្ញុំរៀន Mo ចាប់ពីពេលដែលខ្ញុំជាប្រធានសហករណ៍មក។ ពេលនោះ ខ្ញុំបានសរសេរឡើងវិញបទ Mo Muong ទាំងអស់កាលពីឆ្នាំ១៩៧១ ១៩៧២ ចូលក្នុងសៀវភៅដើម្បីរៀន ហើយដើរតាមលោកតាលោកយាយអនុវត្តក្នុង ជីវភាពជាក់ស្ដែង ហេតុដូច្នេះ Mo បានជ្រួតជ្រាបចូលក្នុងខ្លួនខ្ញុំយ៉ាងងាយណាស់។ Mo Muong គឺជា បេតិកភណ្ឌរបស់ជនជាតិ Muong”។
ការច្រៀងបទចម្រៀងប្រជាប្រិយគឺជាម្ហូបអាហារខាងស្មារតីមិនអាចខ្វះបាននៅក្នុងពិធីបុណ្យនានារបស់ជនជាតិ Muong។ (រូបថត៖ baohoabinh.com.vn) |
នាបច្ចុប្បន្ន ខេត្ត Hoa Binh មានចំនួនប្រជាជនជាង៦៣%ជាបងប្អូនជនជាតិ Muong។ ទន្ទឹមនឹងការដែលសិប្បករនិងសហគមន៍ជនជាតិ Muong ខិតខំថែរក្សា ភាសាកំណើតផ្ទាល់ខ្លួននោះ ខេត្ត Hoa Binh ក៏បានចេញផ្សាយគម្រោង “បង្រៀននិងរៀនភាសានិយាយ ភាសាសរសេររបស់ជនជាតិ Muong” ដែល បើកក្ដីសង្ឃឹមជាច្រើនសម្រាប់ការថែរក្សាអត្តសញ្ញាណវប្បធម៌ក៏ដូចជាពង្រីក សក្ដានុពលនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Muong ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

