សត្វក្របីរបស់ជនជាតិ Hre នាបច្ចុប្បន្នបានក្លាយទៅជាទំនិញហើយ។ (រូបថត៖ VOV) |
ចំណែកឯលោកPham Van Khai នៅភូមិ Giay ឃុំ Ba Cung ស្រុក Ba To បានសំណេះសំណាលថា កាលពីឆ្នាំ២០១៦ គ្រួសារលោកត្រូវបានរដ្ឋឧបត្ថម្ភ ក្របីឈ្មោលមួយក្បាល ហើយមានកម្មាភិបាលជួយណែនាំរបៀបធ្វើក្រោល បច្ចេកទេសថែទាំ ដាំស្មៅផងដែរ។ អាស្រ័យដោយការស្វែងយល់ហើយក្ដាប់ ជាប់បាននូវបច្ចេកទេសបង្កាត់ពូជ ក៏ដូចជារបៀបថែទាំ ពីសត្វក្របីពូជមួយ ក្បាលនោះ លោកបានសហការជាមួយគ្រួសារចិញ្ចឹមក្របីផ្សេងៗ បង្កាត់ពូជ ហ្វូងក្របីរបស់គ្រួសារឲ្យបានច្រើនថែមទៀត។ ប្រកបរបរចិញ្ចឹមក្របីបាន៥ឆ្នាំ ចាប់តាំងពីនោះមក គ្រួសារលោកបានលក់ក្របីយកសាច់បានប៉ុន្មានក្បាល ហើយ ក្នុងក្រោលនាបច្ចុប្បន្ននៅសល់ក្របីទាំងធំទាំងតូចចំនួន៧ក្បាលទៀត។ សត្វក្របីឈ្មោលដំបូង គិតត្រឹមពេលនេះបានក្លាយទៅជាក្របីបា របស់កូនក្របី ជាង៤០ក្បាលក្នុងភូមិទៅហើយ។ លោក Pham Van Khai ឲ្យដឹងថា គ្រួសារជា ច្រើននៅភូមិ Giay បានរួចផុតពីភាពក្រីក្រ មានលក្ខណៈសេដ្ឋកិច្ចសម្បូរធូធារ អាស្រ័ដោយរបរចិញ្ចឹមក្របីនេះ។
“ចំពោះប្រជាជនតំបន់ព្រៃភ្នំនៅទីនេះ សំខាន់បំផុតគឺសត្វក្របី។ តាំងពី ជំនាន់ដូនតា ឪពុកម្ដាយកន្លងមកនេះ គ្រួសារណាដែលមានក្របី គឺលក្ខណៈ គ្រួសារនោះល្អប្រសើរណាស់”។
ស្រុកព្រៃភ្នំ Ba To ខេត្ត Quang Ngai មានប្រជាជនជាង៨០% គឺជនជាតិ Hre។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ពួកគេផ្ដោតសំខាន់ទៅលើការអភិវឌ្ឍរបរចិញ្ចឹមក្របី យកសាច់ ដោយមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ចាប់តាំងពីឆ្នាំ២០១៦មក ស្រុក Ba To បានផ្ដោតសំខាន់លើការជួយប្រជាជនអភិវឌ្ឍហ្វូងក្របីតាមទិសដៅចិញ្ចឹមយកសាច់។ លោក Nguyen Thanh Luc នាយករងមជ្ឈមណ្ឌលសេវាកម្មកសិកម្ម ស្រុក Ba To ឲ្យដឹងថា ជនរួមជាតិ Hre បានផ្លាស់ប្ដូរទំលាប់ចិញ្ចឹមសត្វដោយ លែងឲ្យស៊ីសេរី ហើយចេះរបៀបថែទាំ និងបង្កាត់ពូជក្របី។
“សត្វក្របីរបស់បងប្អូនជនជាតិភាគតិចនៅ Ba To នាសព្វថ្ងៃបានក្លាយ ទៅជាទំនិញហើយ។ ក្រៅពីការចិញ្ចឹមក្របីសម្រាប់បម្រើការភ្ជួររាស់មក ពួកគេ នៅចិញ្ចឹមក្របីយកសាច់ទៀតផង។ ដូច្នេះ ប្រសិទ្ធភាពសេដ្ឋកិច្ចរបស់សត្វក្របី កាន់តែខ្ពស់ទៀត”។
ការចិញ្ចឹញក្របីយកសាច់ជួយជនរួមជាតិ Hre កាត់បន្ថយភាពក្រីក្រ។ |
“នៅឆ្នាំ២០១៨ យើងខ្ញុំបានអនុវត្តន៍គម្រោងវិទ្យាសាស្ត្របច្ចេកវិទ្យាអំពីការ បង្កាត់ពូជរវាងក្របី Mura ជាមួយក្របីប្រចាំតំបន់ ដើម្បីបង្កើតឡើងកូនកាត់ ដោយមានសុខភាព ភាពធន់ប្រសើរជាង មានរាងកាយធំជាង ដើម្បីសមស្រប នឹងលក្ខណៈអាកាសធាតុនៃខេត្ត Quang Ngai ក៏ដូចជាប្រជាជនតំបន់ព្រៃភ្នំផង ដែរ។ នេះជាជំហរដ៏រឹងមាំរបស់ផ្នែកចិញ្ចឹមសត្វខេត្ត Quang Ngai ដែលរួមចំណែក នាំឲ្យផ្នែកចិញ្ចឹមសត្វអភិវឌ្ឍប្រកបដោយចីរភាព ហើយលើកកំពស់ប្រាក់ ចំណូលសម្រាប់ប្រជាជន”។
ចំពោះជនរួមជាតិ Hre តាំងពីយូរលង់ណាស់មកហើយ សត្វក្របីមិន ត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ថែមទាំងផ្សាភ្ជាប់ជាមួយជីវភាព វប្បធម៌ស្មារតីរបស់ពួកគេទៀតផង។ នៅលើដំបូលផ្ទះឈើប្រពៃណីរបស់ជន ជាតិ Hre តែងតែបានតុបតែងដោយស្នែងក្របីមួយគូធ្វើពីឈើ។ លើសពីនេះទៅ ទៀត សត្វក្របីជាគ្រឿងបូជាដ៏ប្រសើរថ្លៃថ្លាបំផុត ដែលមិនអាចខ្វះក្នុងពិធីសែន Yang ទាំងអស់របស់អ្នកភូមិផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

