អ្នកសិក្សាស្រាវជ្រាវខ្លះបានចាត់ទុកថា រឿងព្រេងនិទាន Khau cut បានផ្សារភ្ជាប់ជាមួយដំណើរការធ្វើដំណើរបំលាស់ទីរបស់ជនជាតិ Thai ខ្មៅ កាលពីសតវត្សរ៍ទី ១១ ។ ដូច្នោះហើយ ជនជាតិ Thai ខ្មៅ បានកំណត់ថា នៅពេលទៅដល់ទីកន្លែងណា ខណៈសង់ផ្ទះថ្មីដើម្បីរស់នៅ គឺសុទ្ធតែធ្វើ Khau cut សំដៅធ្វើជាសញ្ញាសម្គាល់គ្នា ហើយជានិច្ចកាលនឹករលឹកដល់ប្រភពដើមនៃជនជាតិផងដែរ។
![]() |
យោងតាមលោក Lò Tuyên Dung - ជាអ្នកសិក្សាស្រាវជ្រាវមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីវប្បធម៌ជនជាតិ Thai ឃុំ Nghia Loi ទីរួមខេត្ត Nghia Lo ខេត្ត Yen Bai ថា និមិត្តរូប Khau cut របស់ជនជាតិ Thai ខ្មៅ គឺមានសារៈសំខាន់ដ៏ពិសេស ដោយផ្សារភ្ជាប់នឹងរឿងព្រេងនិទានអំពីដំណើរបំលាស់ទីរបស់ដូនតាជនជាតិ Thai ។ ក្នុងគ្រាបែកគ្នាដ៏អាឡោះអាល័យ នៅរាត្រីព្រះច័ន្ទមិនពេញវង់នោះ ពួកគេបានសន្យានឹងគ្នាថា នៅពេលទៅដល់ទឹកដីថ្មីដើម្បីសង់ផ្ទះ គឺត្រូវមាននិមិត្តរូបព្រះច័ន្ទមិនពេញវង់នៅលើដំបូលផ្ទះ ដើម្បីស្គាល់គ្នា រំលឹកដល់ដូនតាជនជាតិ Thai នៅគ្រប់ទីកន្លែង។
នាគ្រាដំបូង និមិត្តរូប Khau cut មានលក្ខណៈសាមញ្ញ ពោលគឺមានរាងឈើឆ្កាង (ហៅថា Khau cut mai) មានន័យថាជួយមនុស្សការពារព្យុះភ្លៀង និងគ្រោះធម្មជាតិ។
ចាប់ពីនិមិត្តរូបដ៏សាមញ្ញដើមដំបូងនោះ Khau cut ត្រូវបានអភិវឌ្ឍន៍ទៅជានិមិត្តរូបប្រណិតជាង ដូចជា៖ Khau cut រូបស្នែងក្របី (ហៅថា Khau cut khau quai ) គឺជានិមិត្តរូបនៃអរិយធម៌ស្រូវលើទឹក និង Khau cút រូបអឌ្ឍច័ន្ទ (ហៅថា Khau cut buon bin)។
![]() |
កម្របំផុតគឺ Khau cút មាស (ហៅថា Khau cut cam) ដែលធ្វើពីឈើប្រណិត មានស្រទាប់ចង្កោមផ្កាជាច្រើន; ត្រូវបានឆ្លាក់យ៉ាងល្អិតល្អន់ ហើយជាពិសេសគឺមាននិមិត្តរូបដាវពីរ ដែលតំណាងឲ្យឋានៈ និងសិទ្ធិអំណាច។
ពេញនិយមបំផុត គឺ Khau cut ចង្កោមផ្កា (ហៅថា Khau cut pua)។ នៅលើឈើឆ្កាងមានចង្កោមផ្កា (ផ្កាឈូក និងស្លឹកចន្ទល់ភ្នំជាដើម)។ នេះគឺជារុក្ខជាតិដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃនិងវប្បធម៌របស់ជនរួមជាតិ Thai ហើយជាជានិមិត្តរូបនៃភាពបរិសុទ្ធ។ ទាក់ទងនឹងនិមិត្តរូប Khau cut ស្លឹកចន្ទល់ភ្នំ ដែលជា Khau cút ពេញនិយមបំផុតនោះ លោក Lo Tuyen Dungបានពន្យល់ថា៖
“Khau cut ស្លឹកចន្ទល់ភ្នំគឺជានិមិត្តរូបនៃកម្លាំងរស់ដីខ្លាំងក្លា។ ដើមចន្ទល់ភ្នំអាចរស់ ទាំងលើដីគោក និងលើផ្ទៃទឹក ពោលគឺមានកម្លាំងរស់យ៉ាងខ្លាំងក្លា បន្សាំនឹងគ្រប់អាកាសធាតុ។ ហេតុដូច្នេះហើយ ជនជាតិ Thai បានជ្រើសរើសយកផងដែរ“។
![]() |
ក្រឡេកមើល Khau cut នៅលើដំបូលផ្ទះ របស់ជនជាតិ Thai គឺអាចដឹងថា គ្រួសារនេះស្ថិតក្នុងវណ្ណៈណា។ ឧទាហរណ៍ថា វណ្ណៈជនសាមញ្ញគឺប្រើប្រាស់ khau cut mai ។ វណ្ណៈកណ្ដាលគឺប្រើប្រាស់ Khau cut pua ។ រីឯ Khau Cút căm គឺសម្រាប់គ្រួសារដែលមានសិទ្ធិអំណាច ហើយមានទ្រព្យស្តុកស្តម្ភនៅក្នុងភូមិ។ លោក Lo Van Bien ជា“ អ្នកសិក្សាជនជាត thai ” មួយរូប នៅសង្កាត់ Nghia Lo ខេត្ត Yen Bai បានឲ្យដឹងថា
“ក្រឡេកមើលលើដំបូលផ្ទះឃើញ Khau cut គឺដឹងថាជាជនជាតិ Thai ខ្មៅ ហើយ។ ទោះបីជាពួកគេមានត្រកូល Luong ឬ Ha ក៏ដោយ គឺសុទ្ធតែជាជនជាតិ Thai ខ្មៅផងដែរ។ ចាប់ពី Nghia Lo រហូតដល់ Dien Bien Son La និង Lai Chau នោះ Khau cút របស់ជនជាតិThai ខ្មៅ គឺមានលក្ខណៈដូចគ្នាផងដែរ“។
នាបច្ចុប្បន្ននេះ Khau cut ភាគច្រើនមានវត្តមាននៅផ្ទះរបស់ចាស់ភូមិ និងមនុសុ្សដែលមានការយល់ដឹងអំពីវប្បធម៌ Thai ។ ការឃោសនានិងការអភិរក្ស Khau cut ជានិច្ចកាលជាក្តីកង្វល់របស់អ្នកដែលបានយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវវប្បធម៌ Thai ដូចជា សិប្បករ Lo Van Bien និង Lo Tuyen Dung។
“ជនចាស់ជរា និងអ្នកដែលមានចំណេះដឹង គប្បីធ្វើ Khau cut នៅតាមផ្ទះរបស់ខ្លួន ដើម្បីមនុស្សគ្រប់រូបសិក្សាតាម“។
“និមិត្តរូប Khau cut គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដែលមនុស្សគ្រប់រូបគប្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លូន ដល់ជំនាក់ក្រោយៗ“។
Khau cut ក្នុងស្ថាបត្យកម្មផ្ទះផុតពីដី គឺជាជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ Thai ខ្មៅ ដែលនាំមកនូវទស្សនទានយ៉ាងជ្រាលជ្រៅរបស់ជនជាតិ Thai ខ្មៅ អំពីជីរភាពរស់នៅ និងប្រភពដើមរបស់ខ្លួន។ ហេតុដូច្នេះហើយ បញ្ហាអភិរក្ស Khau cut ត្រូវបានយកចិត្តទុកដាក់នៅ Muong Lo ដែលជាទឹកដីដូនតារបស់ជនជាតិ Thai ខ្មៅនៅភាគពាយព្យវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


