ផ្ទះ Rong របស់ជនជាតិ Tay Nguyen និយាយរួមនិងរបស់ជនជាតិ Xo Dang និយាយដោយឡែក ត្រូវបានចាត់ទុកជានិមិត្តរូបវប្បធម៌ដ៏វិសេសវិសាលរបស់តំបន់ ដីនេះ។ សម្រាប់ជនជាតិ Tay Nguyen វិញ ផ្ទះ Rong មានតួនាទីដូចជាមជ្ឈមណ្ឌល សាសនា វប្បធម៌ និងជាមុខមាត់របស់អ្នកភូមទាំងមូលផង ដែរ។ ផ្ទះ Rong របស់ជន ជាតិ Xo Dang ជាប្រភេទផ្ទះផុតពីដី មានដំបូលខ្ពស់ មើលពីចម្ងាយហាក់ដូចជា មុខពូថៅ ឈរជ្រងោលើកណ្តាលភូមិ។លោក A Phao ប្រធានឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖
“ផ្ទះ Rong ជាកន្លែងជួបជុំសហគមន៍របស់អ្នកភូមិ ពោលគឺនៅពិធីបុណ្យធំៗ អ្នកភូមិទាំងអស់គ្នា បានជួបជុំគ្នានៅផ្ទះ Rong។ ផ្ទះ Rong គឺត្រូវបានអ្នកភូមិរួមគ្នា កសាងឡើង។ ពីមុននេះ ផ្ទះ Rong បានប្រក់ស្បូវ ហើយជញ្ជាំងធ្វើពីឬស្សី ពក ប៉ុន្តែឥឡូវ នេះគឺប្រក់ស័ង្កសី”។
![]() |
ទីតាំងសម្រាប់សាងសង់ផ្ទះ Rong ដោយមេភូមិអ្នកជ្រើសរើសហើយតែងនៅ លើដីខ្ពស់មានខ្យល់ះអាកាស។ ហើយលក្ខណៈពិសេសត្រូវចងចាំគឺផ្ទះ Rong មិនបានកសាង នៅដើមឬចុងភូមិជាដាច់ខាត។ ដំណើរការសាងសងផ្ទះ Rong ក៏ត្រូវគោរពតាមការ កំណត់យ៉ាងតឹងរឹងរបស់អ្នកភូមិហើយក៏ពោរពេញទៅដោយកត្តាព្រលឹងផងដែរ។ តាមទំនៀមទម្លាប់ មេភូមិនឹងជូនដំណឹងអំពីការសម្រេចកសាងផ្ទះ Rong ឲ្យអ្នកភូមិ ដឹងមុនមួយឆ្នាំ ដើម្បីត្រៀមសំភារៈសំណង់ បន្ទាប់មកធ្វើពិធីសែនដើម្បីសូមការអនុ ញ្ញត្តិពីទេវតាឲ្យអ្នកភូមិសាងសងផ្ទះ Rong ។
ផ្ទះ Rong របស់ជនជាតិ Xo Dang មានសសរទ្រូងស្នូលពី៨ដល់១០គឺអាស្រ័យ លើទំហំធំតូចរបស់ផ្ទះនោះ។ លោក A Phang ឃុំ Dak Ang ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹងថា៖ តាមទស្សនទានរបស់ជនជាតិ Xo Dang ផ្ទះ Rong គឺត្រូវ ខ្ពស់ បែមុខទៅរកព្រះអាទិត្យ ដូច្នេះ ទើបទទួលយកបានខ្យល់ពិសិដ្ឋ ពីផ្ទៃមេឃនិងផែនដី។ ជនជាតិនេះគេក៏មានទស្សនទានថា ផ្ទះ Rong ជាស្ពានតភ្ជាប់រវាងមនុស្សជាមួយភព ផែនដី ជាកន្លែងសម្រាប់មនុស្សផ្តាំផ្ញើជំនឿរបស់ខ្លួនទៅដល់ទេវតា។
“ពេលសាងសងផ្ទះ Rong គឺយើងខ្ញុំបានជ្រើសរើសដើមឈើធំៗនិងមូល។ ហើយ ពេលលើកផ្ទះនោះគឺមិនបានប្រើប្រាស់ដែកគោលនោះដែរ គឺសុទ្ធតែប្រើ ប្រាស់ផ្តៅសម្រាប់ចងទាំងអស់។ មានតែមេភូមិនិងព្រឹទ្ធាចារ្យភូមិទើបមានសិទ្ធិរចនា របៀបចងខ្សែនិងបញ្ជាណែនាំឲ្យកូនចៅធ្វើ។ ធ្វើផ្ទះគឺបុរសអ្នកធ្វើ ពេលរួចរាល់ ហើយ ទើបដល់ការងាររបស់នារី គឺយកផ្តៅចងជាផែនដើម្បីប្រក់ផ្ទះ Rong។ កាលនោះ គេធ្វើអស់រយៈពេល១ខែទើបរួចផ្ទះមួយខ្នង”។
![]() |
ទីធ្លាផ្ទះ Rong របស់ជនជាតិ Xo Dang តែងតែធ្វើពីដើម Lo ô។ ទ្វារបើកទៅរកវាលទីធ្លាផ្ទះ។ ជណ្តើរឡើងធ្វើពីដើមឈើធំ។ ក្នុងផ្ទះ Rong គឺមានរូបចំណាក់ឈើមួយ ដែលតែងលំអរដោយ មានក្បូរក្បាច់រូបផ្កា Po langបក្សី ឬជនជាតិ Xo Dang គ្រាន់តែប្រើពណ៌ចំនួន៣គឺស ខ្មៅនិងក្រហម សម្រាប់តែង លំអរ ផ្ទះ Rong។ តាមទស្សនៈរបស់ពួគគេគឺពណ៌ខ្មៅសម្រាប់បណ្តេញខ្មោច ពណ៍សរ សម្រាប់បង្ហាញភក្តីបរិសុទ្ធនិងពណ៏ក្រហមបង្ហាញនូវជ័យជម្នះ។ ក្នុងផ្ទះ Rong តែង តែមានកន្លែងពិសិដ្ឋមួយសម្រាប់សែនព្រេនវត្ថុសក្តិសិទ្ធ។ ជាពិសេស ក្នុងផ្ទះ Rong ខ្លះបានព្យួររូបចំណាកលោកប្រធានហូជីមិញ ទង់ជាតិទៀតផង។ មិនត្រឹមតែជា កន្លែងជួបជុំគ្នាប៉ុណ្ណោះទេ ថែមទាំងផ្ទះជាកន្លែងដើម្បីជនជាតិ Xo Dang រក្សានិង ពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


