| ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay នៅខេត្ត Ha Giang (langvanhoa.vn) |
Vovworld-ចំណាប់អារម្មណ៍ដំបូងចំពោះអ្នកមកពីឆ្ងាយពេលទៅដល់ភូមិ
Ha Thanh គឺរូបភាពរបស់ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay។ ស្ថិតនៅតាមជ្រឡង
ជើងភ្នំ បណ្ដាផ្ទះផុតពីដីដ៏ស្រស់ស្អាតប្រមូលផ្ដុំបែខ្នងទៅភ្នំ។ ផ្ទះជាង១០០ខ្នង
នៅភូមិ Ha Thanh សុទ្ធតែផ្ទុករាល់តំលៃវប្បធម៍ដោយឡែក ជាសារមន្ទីរបស់គ្រួសារ
នីមួយៗ ត្រកូលនីមួយៗ។ គ្រួសារលោកស្រី Nguyen Thi Dien កំពុងរស់នៅក្នុងផ្ទះ
ដោយឪពុកម្ដាយកសាងឲ្យ។ លោកស្រី Dien បានឲ្យដឹងថា រស់នៅក្នុងផ្ទះនេះ
ធ្លាប់ហើយគឺមិនចង់ប្តូរទៅកន្លែងផ្សេងទេ។
“ឥឡូវនេះប្តីប្រពន្ធខ្ញុំបានជួសជុលផ្ទះនោះ។ ពេលជួសជុលគឺចូលព្រៃយក
ឈើ។ ទៅកាប់ព្រៃឈើគឺក្នុងភូមិគេបានជួយ។ យើងធ្វើគឺគេបានមកជួយ។”
ការកសាងផ្ទះផុតពីដីត្រូវមានការងារជាច្រើន។ ដើម្បីត្រៀមវត្ថុធាតុដើមដូចជា
សសរស្លឹកកក់ប្រជាជនត្រូវចូលជ្រៅក្នុងព្រៃឡើងភ្នំខ្ពស់ដើម្បីរកព្រៃឈើល្អយូរឆ្នាំ។
លោកស្រី Nguyen Thi Hoe ភូមិ Ha Thanh បានឲ្យដឹងថា៖
“ធ្វើផ្ទះត្រូវត្រៀមវត្ថុធាតុពីរាប់សិបឆ្នាំទើបធ្វើបានផ្ទះដូច្នេះ។ សសរទាំងនេះ
បានធ្វើពីដើមឈើល្អ។ ទំនៀមទំលាប់ពីជីដូនជីតាយើងធ្វើយ៉ាងម៉េចគឺកូនចៅបាន
ធ្វើដូច្នេះដែរ មិនបោះបង់ចោលទំនៀមទំលាប់បានឡើយ។”
ដោយមានបច្ចេកទេសប៉ិនប្រសបរបស់ជាងពូកែ ផ្ទះផុតពីដីប្រពៃណីរបស់ជន
រួមជាតិ Tay មិនប្រើដល់ដែកគោលឬថេបឡើយ។ ផ្ទះផុតពីដីរបស់ជនរួមជាតិ Tay
មានកំពស់ផុតពីដីជាង២ម៉ែត្រ។ដោយកំពស់នេះអាចជៀសវាងសត្វព្រៃ ជាកន្លែង
ផ្ទុកបំរុងស្បៀងអាហារ។ ផ្ទះផុតពីដីត្រូវបានប្រក់ស្លឹកកក។ ដំបូលស្លឹកកកបានធ្វើ
ឲ្យផ្ទះកាន់តែស្អាតស្រទន់។លោកស្រី Hoe បានឲ្យដឹងបន្ថែមទៀតថា៖
“រីឯការកាប់ស្លឹកកកចំណាយពេល៣ថ្ងៃហើយ។ យើងរាយការណ៍មេភូមិ។
គាត់សសេរលើក្តាខៀនប្រកាសគឺភូមិទាំងមូលបានមកជួយ មិនត្រូវពឹងអ្នកណា
មួយទេ។ គ្រួសារបានធ្វើបាយដើម្បីអញ្ចើញគេ។ ទម្លាប់ភូមិគឺដូច្នេះដល់ឥឡូវនេះ
មិនផ្លាស់ប្តូរទេ។”
ផ្ទះផុតពីដីមានទំហ៊ុំដ៏ធំ ចែកជាល្វែងនានានិងល្វែងនីមួយៗមានសមត្ថកិច្ច
ដោយឡែក។ ល្វែងកណ្ដាលដើម្បីដាក់តុសក្ការបូជា។ ល្វែងផ្សេងៗបានប្រើប្រាស់
ប្រចាំថ្ងៃ។ ទោះបីចែកជាកន្លែងនីមួយៗប៉ុន្តែគ្មាជញ្ជាំងណាមួយឡើយ។ លោកស្រី
Hoe បានឲ្យដឹងថា ផ្ទះជាបរិយាកាសបើកចំហរ រាប់ទាំងបន្ទប់ដេក។
“ទំនាមទំលាប់របស់ជនរួមជាតិ Tay មិនធ្វើបន្ទប់ដេកឡើយ។ ឥឡូវនេះមាន
ក្រណាត់បាំង។ នៅខាងក្រៅមើលចូលគឺមិនឃើញទេប៉ុន្តែនៅខាងក្នុងមើលចេញ
គឺច្បាស់។ ដូចជាគ្រួសារខ្ញុំមានមនុស្ស៧នាក់ស្នាក់នៅ។”
ព្រលឹងរបស់នារី Tay។ ជនរួមជាតិ Tay នៅមានទស្សនាទានថាកាំជណ្ដើរទាំង៩
និមិត្តរូបឲ្យកាំចំនួន៩នៃសេចក្តីស្រឡាញ់។ មិនដូចជាផ្ទះរបស់ជនរួមជាតិ Thai ឬ
ជនរួមជាតិ Muong មានជណ្ដើរចំនួន២ឡើងចុះ ផ្ទះរបស់ជនរួមជាតិ Tay ត្រឹមតែមាន
ទ្វាតែមួយនោជណ្ដើរឡើងចុះ។ឡើងជណ្ដើរគឺដល់ផ្ទះ ឈានចូលជ្រៅក្នុងផ្ទះដើម្បី
ដាំបាយរស់នៅ។ ពីនោះវត្ថុធាតុទាំងអស់សុទ្ធតែបែចុងទៅទ្វា។ ចំណុចពិសេសនេះ
បានធ្វើឡើងផ្នែកវិសេសវិសាលក្នុងវប្បធម៍កសាងផ្ទះរបស់ជនរួមជាតិ Tay៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
