ខ្លឹមសារនៅក្នុងប្រតិទិនរបស់ជនជាតិ Thai នៅខេត្ត Son La។ (រូបថត៖ VOV) |
ក្រៅពីការគិតប្រតិទិនតាមព្រះច័ន្ទនោះ នៅតាមភូមិឬតំបន់នីមួយៗ សុទ្ធតែ មានអ្នកដែលមានសៀវភៅកំណត់ត្រាហើយចេះគិតគូរ ដែលបានគេហៅថា “លោក ម៉” ដើម្បីជួយអ្នកភូមិមើលថ្ងៃល្អ ខែល្អ។ សៀវភៅកំណត់ត្រាបុរាណនេះ ត្រូវបានពួកគេហៅថា សៀវភៅកំណត់ត្រាមើលជោគជតារាសី។ ក្នុងអក្សរ សាស្ត្ររបស់ជនជាតិ Thai មានកំណាព្យប្រជាប្រិយអំពីព្រះច័ន្ទពេញ ព្រះច័ន្ទ ពេញបូណ៌មី ព្រះច័ន្ទបាំងឆ័ត្រ។ តាមនោះ រាល់ថ្ងៃដើមខែគឺ៖ ថ្ងៃទី១ព្រះច័ន្ទភ្លឺចងចាំង ថ្ងៃ ទី២ដូចផ្លែអម្ពិលខ្ចី ថ្ងៃទី៣ព្រះច័ន្ទផ្អៀង។ ដល់ពាក់កណ្ដាលខែគឺ៖ ថ្ងៃទី១០ មូល ដូចបាតត្បាល់ ថ្ងៃទី១៦ ពេញបូរណ៌មី ថ្ងៃទី១៧ ញ៉ាំទារអស់មួយក្បាលទើបព្រះ ច័ន្ទរះ។
និយាយអំពីប្រតិទិនរបស់ជនរួមជាតិ Thai លោក Lo Xuong Hac អាយុ ៩៥ឆ្នាំនៅឃុំ Chieng Dong ស្រុក Tuan Giao ខេត្ត Dien Bien ឲ្យដឹងថា៖ “ខែរបស់ជនជាតិ Thai និងខែតាមច័ន្ទគតិគឺខុសពីគ្នា។ បងប្អូនជនជាតិ Thai ច្រើនតែសម្លឹងមើលព្រះច័ន្ទដើម្បីទាយថ្ងៃ ខែក្នុងឆ្នាំ។ ចំពោះមនុស្សដែល មានបទពិសោធន៍ ពួកគេនឹងមើលដើមឈើ ប្រសិនបើសត្វស្រមោចធ្វើសំបុក ទាបគឺឆ្នាំនេះនឹងមានខ្យល់ព្យុះជាច្រើន សត្វស្រមោចធ្វើសំបុកខ្ពស់គឺឆ្នាំនេះនឹង មានខ្យល់ព្យុះតិចតួចវិញ”។
ដោយឃើញភាពចាំបាច់នៃការអភិរក្ស ពង្រីកតម្លៃនៃប្រតិទិន Thai នោះ កាលពីឆ្នាំ២០០៥ លោក Ca Chung អតីតកម្មាភិបាលជនជាតិ Thai ម្នាក់នៃមន្ទីរ វិទ្យាសាស្ត្រ បច្ចេកវិទ្យាខេត្ត Son La បានលើកសំណើរហើយអនុវត្តន៍ប្រកប ដោយជោគជ័យនូវគម្រោង “ស្រាវជ្រាវ ចងក្រងនិងធ្វើកុំព្យូទ័រ ភាវូបនីយកម្ម ប្រតិទិន Thai នៅ Son La។ តាមនោះ លោកបានកសាងប្រកបដោយជោគជ័យ នូវកម្មវិធីប្រតិទិន Thai សម្រាប់កុំព្យូទ័រ ដែលអាចពិនិត្យមើលថ្ងៃនីមួយៗ ចាប់ តាំងពីឆ្នាំ១៨០០រហូតដល់ឆ្នាំ២១៩៩ (៤០០ឆ្នាំ) រវាងប្រតិទិនសកល ប្រតិទិន តាមច័ន្ទគតិ និងប្រតិទិនជនជាតិ Thai។ លោក Ca Van Chung បានឲ្យដឹងថែម ទៀតថា៖ “ប្រតិទិនរបស់ជនជាតិ Thai ត្រូវបានដាក់បញ្ចូលក្នុងកុំព្យូទ័រហើយ សមា គមន៍អក្សរសាស្ត្រប្រជាប្រិយវៀតណាមក៏បានបោះពុម្ភជាសៀវភៅដែរ។ ប្រតិទិនត្រូវបានគណនាពីឆ្នាំមួយទៅឆ្នាំមួយ រហូតដល់៤០០ឆ្នាំ។ ខ្ញុំមានបំណង ថា នឹងមានមនុស្សកាន់តែច្រើនស្គាល់ដល់ប្រតិទិននេះ”។
ដោយមានរបៀបគិតដ៏ពិសេសដោយឡែក ប្រតិទិន Thai បានរួមចំណែក ធ្វើឲ្យរតនៈសម្បត្តិវប្បធម៌ប្រជាប្រិយរបស់ជនជាតិ Thai កាន់តែសម្បូរបែបនិង វិសេសវិសាល ដែលចាំបាច់ត្រូវបានអភិរក្សនិងអភិវឌ្ឍន៍ជាបន្តទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
