![]() |
| សមត្ថភាពដាំដុះកសិកម្មរបស់ជនជាតិ Mong (vtv.vn) |
Vovworld-ជនរួមជាតិជាជនជាតិ Mong ធ្វើចម្ការលើព្រៃដុតនិងជាពិសេសដាំ
ស្រូវទឹក។ ដើម្បីធ្វើប្រការនេះជនរួមជាតិ Mong បានជីកគាស់រានដីនៅក្រោមទួល។ ដំបន់ដីនេះមិនចំណោតខ្ពស់ណាស់ណាទេ ជាពិសេសត្រូវមានប្រភពទឹកធម្មជាតិ
ដែលហូរចេញពីគ្រលាតថ្មនៃជ្រោះ។ លោក Giang My Ly ជនជាតិ Mong នៅខេត្ត
Lao Cai បានឲ្យដឹងថា៖
“ជនរួមជាតិ Mong មានប្រពៃណីយូរអង្វែងក្នុងការដាំដុះស្រែកាំជណ្ដើរ។ ជន
រួមជាតិ Mong ធ្វើពីជើងទួលឡើងដល់កំពូលទួល។ ដល់រដូវដាំដុះក៏ត្រូវធានា
បរិមាណទឹករាបស្មើលើផ្ទៃស្រែនីមួយៗ។”
លោក Giang My Ly បានឲ្យដឹងថា ដើម្បីបង្កើតស្រែកាំជណ្ដើរនោះ ការជីក
គាស់រានដីឲ្យរាបស្មើរគឺសំខាន់និងទាមទាឲ្យមានលទ្ធកម្មបច្ចេកទេសខ្ពស់។ ពី
ព្រោះស្រែកាំជណ្ដើរនីមួយៗត្រូវធានាកត្តាចំនួន២គឺផ្ទៃដីរាបស្មើនិងប្រភពទឹក។ បន្ទាប់ពីផ្ទៃដីត្រូវបានសម្អាតនោះ គេនឹងរកកន្លែងស្មើបំផុតដើម្បីដំណើរការជីក
កកាយឲ្យរាបស្មើ។ ការពិនិត្យកំរិតស្មើនៃផ្ទៃដីត្រូវបានគិតគូរតាមពិសោធន៍ទាំង
ស្រុង។ លោក Giang A Dinh នៅខេត្ត Lao Cai បានឲ្យដឹងថា៖
“សមត្ថភាពរបស់ជនរួមជាតិ Mong ត្រូវបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ
របៀបជីកគាស់រានដីខុសប្លែកជាច្រើន។ ពីព្រោះជនជាតិ Mong កំណត់បាន
ទួលដែលខ្លួនជីកគាស់រានដីដែលមិនត្រឹមតែជួយឲ្យគេមានស្រែប៉ុណ្ណោះទេ
ថែមទាំងបង្កើតឡើងទេសភាពធម្មជាតិល្អត្រកាលទៀតផង។”
ជនរួមជាតិ Mong បានបង្កើតស្រែកាំជណ្ដើរដ៏ធំទូលាយនៅខេត្ត Yen Bai រឺ
ខេត្ត Lao Cai ភាគខាងជើងវៀតណាម។ គ្មានអ្នកណាគិតស្មានបានថា ដោយ
បាតដៃទទេ ឧបករសាមញ្ញនោះជំនាន់ប្រជាជន Mong ជាច្រើនបានបង្កើតឡើង
នូវសំណង់ដ៏ល្អត្រកាលដូច្នេះឡើយ។ លោក Giang A Tru នៅខេត្ត Yen Bai បាន
ឲ្យដឹងថា៖
“ជនរួមជាតិ Mong ឧស្សាហ៍ព្យាយាមធ្វើស្រែចំការនៅដំបន់លំបាក ដោយ
ហេតុនេះជីវភាពរស់នៅមានការលំបាកលំប៉ិនជាច្រើន។ ពួកគេធ្វើតាមបទពិសោធន៍របស់ជីដូនជីតា។ ធ្វើស្រែបានហើយ ត្រូវជ្រើសរើសនង្គល់ក្របីក៏សំខាន់
ឲ្យសមស្របទៅនឹងដំបន់ដីខ្ពស់នេះ។”
ពិសោធន៍រស់នៅដែលបានប្រមូលពីរាប់ពាន់ជំនាន់ ជនជាតិ Mong សុទ្ធតែបាន
អនុវត្តប្រការនោះចូលក្នុងការផលិតកម្ម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

