ស្មុកចំហុយបាយដំណើបត្រូវបានត្បាញពីឫស្សី។ (រូបថត៖ VOV) |
“ចំពោះជនជាតិ Thai ពេលធ្វើផ្ទះគឺត្រូវមានស្មុកនិងឆ្នាំង។ នៅពេលកូន ប្រុសរៀបការ រស់នៅដោយដាច់ដោយឡែក ឪពុកម្ដាយត្រូវជូនកូនស្មុកនិងឆ្នាំង ថ្មីសម្រាប់ដាំបាយដំណើបជាលើកដំបូងនៅហ្នឹងផ្ទះថ្មីរបស់កូន ក្នុង បំណងចង់ឲ្យក្រុមគ្រួសារមានភាពកក់ក្ដៅ សម្បូរធូធារនិងសុភមង្គលជារៀង រហូត។ ស្មុកមិនត្រឹមតែបានប្រើប្រាស់សម្រាប់ចំហុយបាយដំណើបប៉ុណ្ណោះទេ ថែមទាំងងាយស្រួលដាក់ប្រភេទបន្លែ ទំពាំង មើមឬផ្លែឈើណាដែលសមស្របហូបជាមួយបាយ ដំណើប ក៏សុទ្ធតែប្រើប្រាស់ស្មុកនេះផងដែរ។ ដូច្នេះ គ្រួសារជនជាតិ Thai ទាំង អស់មិនអាចខ្វះ ស្មកបាយដំណើបនិងឆ្នាំងសំរិទ្ធបានឡើយ”។
លោក Tong Van Hia ឲ្យដឹងថា ដើម្បីត្បាញស្មុកឬស្សី គឺត្រូវជ្រើសរើស ដើមឬស្សីដែលវែង ត្រង់ ចាស់ មិនត្រូវសត្វល្អិតស៊ី និងមិនត្រូវកំបុតឡើយ។ ដើមឬស្សីយកមកវិញ បិតខ្នួច ហើយត្បាញជា២ស្រទាប់។ ស្រទាប់ខាងក្រៅប្រើ ខ្នួចតូច ត្រូវត្បាញយ៉ាងផ្ចិតផ្ចង់ ធានារូបរាងឲ្យស្អាត ប្រើបានយូរ។ ចំណែកឯ ស្រទាប់ខាងក្នុងប្រើខ្នួចធំ រឹងជាងស្រទាប់ខាងក្រៅ ប៉ុន្តែក៏ត្រូវបិតឲ្យបានរលោង ដើម្បីបាយដំណើបនៅពេលឆ្អិន មិនត្រូវជាប់នឹងស្មុកទេ។ ហេតុដូច្នេះ ដើម្បី សម្រេចស្មុកមួយ ត្រូវចំណាយពេលវេលាពី២ដល់៣ថ្ងៃ។ លោក Tong Van Hia ឲ្យដឹងថែមទៀតថា៖
“ស្មុកឈើ ធ្វើពិបាកណាស់ មានតែបុរសទើបធ្វើបានប៉ុណ្ណោះ។ ចំពោះ ស្មុកឈើ ប្រសិនបើយូរៗមិនត្រូវបានប្រើប្រាស់ នឹងងាយប្រេះណាស់ ដូច្នេះ បច្ចុប្បន្ននេះ ពួកគេបានចេះត្បាញស្មុកដោយឬស្សីវិញ ដែលងាយប្រើប្រាស់ ងាយធ្វើ ងាយស្វែងរកវត្ថុធាតុដើម មិនប៉ះពាល់ដល់ដើមឈើធំៗក្នុងព្រៃទេ”។
ស្ត្រីជនជាតិ Thai ដាំបាយដំណើបដោយប្រើស្មុកនិងឆ្នាំងសំរិទ្ធ។ (រូបថត៖ VOV) |
“ខ្ញុំបើកភោជនីយដ្ឋានម្ហូបអាហារជនជាតិ ដូច្នេះមិនអាចខ្វះស្មុកបាយ ដំណើប ឆ្នាំងសំរិទ្ធបានឡើយ។ ពេលភ្ញៀវមកដល់ភោជនីយដ្ឋានម្ដងៗ អ្នកណា ក៏ចង់ហូបបាយដំណើប អ្នកខ្លះចូលចិត្តបាយដំណើបក្ដៅ បាយដំណើបឆ្អាំង អ្នកខ្លះទៀតចូលចិត្តបាយដំណើបចៀនវិញ។ អង្ករសម្រាប់ដាំបាយដំណើប ត្រូវតែជាប្រភេទអង្ករទន់និងក្រអូប”។
នាបច្ចុប្បន្ន ស្មុកបាយដំណើបត្រូវបានបងប្អូនជនជាតិ Thai យកទៅលក់ នៅតាមផ្សារប្រពៃណីឬនៅតាមហាងលក់គ្រឿងឬស្សី ចរបាប់។ ហើយស្មុក បាយដំណើបនោះ មិនថាត្រូវបានចោះពីឈើ ឬត្បាញដោយឬស្សីទេ ក៏សុទ្ធតែ រួមចំណែកបង្កើតឡើងរូបភាពដ៏ពិសេសដោយឡែកនៃតំបន់ព្រៃភ្នំនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

