![]() |
| លោកស្រី Thao Thi Chua ជាជនមួយនាក់ដែលចង់ការពារព្រលឹងវប្បធម៍របស់ជនជាតិ Mong។ (baotintuc.vn) |
Vovworld-ខ្ញុំបានជួបលោកស្រី Thao Thi Chua នៅភូមិវប្បធម៍បណ្ដាជនជាតិ
វៀតណាមនៅ Dong Mo ជាយទីក្រុងហាណូយ។ នារីជនជាតិ Mong ក្នុងសម្លៀក់
បំពាក់សំពត Xoe ស្រស់ស្រាយឧទ្ទេសនាមអំពីជនជាតិខ្លួន។
“ខ្ញុំស្រឡាញ់ជនជាតិខ្ញុំដូចជាអ្នកចាស់ទំ ខ្ញុំត្រូវរក្សាឲ្យបាននូវវប្បធម៍ប្រពៃណី
សំរាប់ជំនាន់កូនចៅក្រោយៗនេះ។ កូនចៅទើបអាចស្គាល់ដល់ប្រភពដើមនៃជន
ជាតិខ្លួន។ ហេតុនេះហើយខ្ញុំចង់ការពារអ្វីៗទាំងអស់នៃវប្បធម៍ជនជាតិខ្ញុំ។”
លោកស្រីបានយកជូនភូមិវប្បធម៍បណ្ដាជនជាតិវៀតណាមនូវវត្ថុបុរាណជា
ច្រើនរបស់ជនជាតិ Mong។ លោកស្រីត្រូវស្រាវជ្រាវបានវត្ថុដ៏មានតំលៃដូចជាក្រឡ
ប្រាក់បុរាណ។ លោកស្រី Thao Thi Chua បានឲ្យដឹងថា វត្ថុបុរាណរបស់ជនរួមជាតិ
Mong មិនច្រើនទេ បើគ្មានការរក្សាវានឹងសាបសូន្យបាត់ទៅជាបណ្ដើរៗ។
“មនុស្សអាចបាត់ទៅ ប៉ុន្តែវត្ថុនៅសល់ជារៀងរហូត។ ដល់ថ្ងៃណាមួយនោះ
ខ្ញុំមិនអាចធ្វើបានតទៅទៀត ខ្ញុំនឹងជូនសារមន្ទីរវៀតណាមរឺសារមន្ទីរខេត្តដើម្បី
រក្សាទុកសំរាប់ជំនាន់ក្រោយៗ។”
ក្រៅពីការស្រាវជ្រាវវត្ថុប្រើប្រាស់ក្នុងជីវភាពរស់នៅនោះ លោកស្រី Thao Thi
Chua នៅមានការទាក់ទាញចំពោះខែននានាទៀតផង។ រកបានខែនបុរាណមួយ
គ្រឿង លោកស្រីរក្សាយ៉ាងម៉ត់ចត់ក្នុងទូ។ មានតែភ្ញៀវពិសេសទើបទស្សនាបាន។
លោកស្រី Chua ឲ្យដឹងថា ខែនមានសារៈសំខាន់ចំពោះជនរួមជាតិ Mong ជាខ្សែ
តភ្ជាប់រវាងពិភពទេវតាជាមួយមនុស្ស។
“ខែនជាឧបករភ្លេងមិនអាចខ្វះបានចំពោះជនរួមជាតិ Mong។ ខែនជានិច្ចកាល
ជាមិត្តរួមដំណើរ។ ស្នូរខែនជ្រៅរន្លង់រន្លោចបានទាក់ទាញទឹកចិត្តមនុស្ស ប៉ុន្តែស្នូរ
ខែនក៏ផ្ដល់នូវភាពទុក្ខព្រួយផងដែរក្នុងពេលជូនដំណើរអ្នកស្លាប់ទៅកាន់បរិលោក។ ដោយហេតុនេះស្នូរខែនជានិច្ចកាលជិតស្និទ្ធជាមួយជនរួមជាតិ Mongណាស់។”
លោកស្រី Chua ក៏បានបើកថ្នាក់បង្រៀនខែនសំរាប់យុវជន Mong សំដៅចង្វាក់
ខែនបានរក្សាដល់ជំនាន់ក្រោយៗទៀត។
“នាគ្រាដំបូងខ្ញុំទៅគេមិនយល់ព្រមឡើយ ដោយសារគេនិយាយថា គ្មានផលប្រយោជន៍គេមិនធ្វើ។ ខ្ញុំបានប្រាប់ជាមួយក្មួយៗថា ក្រោយពីរៀនយើងនឹងបានទៅទស្សនារដ្ឋធានីហាណូយ ទស្សនាខេត្តផ្សេងៗ។ ក្នុងភូមិមានក្មួយៗជាច្រើនដឹងលឺ
ពីខែនប៉ុន្តែមិនទាន់អាចលេងបាន ដោយហេតុនេះគួរបង្កលក្ខណៈងាយស្រួលសំរាប់
ក្មួយៗទៅរៀន។”
Mong មិនឲ្យរលាយសាបសូន្យ។ កូនចៅជនរួមជាតិ Mong បានស្គាល់ដល់ប្រភព
ដើមនៃជនជាតិ។ ចំពោះលោកស្រីនេះជាក្តីសប្បាយរីករាយនិងសុភមង្គលបំផុត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

