ក្នុងប៉ុន្មានថ្ងៃក្រោយការបង្កើតប្រទេស ៨០ ឆ្នាំមុន ចលនា “ប្រជាសិក្សា” ដែលផ្តួចផ្តើមដោយលោកប្រធានហូជីមិញ បានបើកដំណើរលុបបំបាត់ អនក្ខរភាព ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រជាតិ។ ចលនានេះបានបង្កើតមូលដ្ឋានគ្រឹះសម្រាប់វិស័យអប់រំរបស់វៀតណាម នាពេលបច្ចុប្បន្ននេះ ដើម្បីខិតខំធ្វើសមាហរណកម្មអន្តរជាតិ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
មួយថ្ងៃបន្ទាប់ពីសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានចាប់បដិសន្ធិ (២ កញ្ញា ១៩៤៥) រដ្ឋាភិបាលបណ្តោះអាសន្នបានបើកកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ១៩៤៥។ ក្នុងបរិបទដែលចំនួនប្រជាជនជាង ៩០% មិនចេះអក្សរ លោកប្រធានហូជីមិញបានកំណត់ការលុបបំបាត់អនក្ខរកម្ម ជាកិច្ចការបន្ទាន់មួយរបស់ប្រទេសជាតិ។
លោកប្រធានហូជីមិញបានចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលកម្មាភិបាលសម្រាប់ “ប្រជាសិក្សា” នៅទីក្រុងហាណូយ នាថ្ងៃទី ៨ តុលា ឆ្នាំ ១៩៤៥។ រូបថត៖ សៀវភៅ លោក អុំ ហូ ជាមួយនឹងការអប់រំ។ |
ប្រជាសិក្សា ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះអនក្ខរភាព
ចលនា “ប្រជាសិក្សា” ត្រូវបានបង្កើតដូចជាសកម្មភាពបន្ទាន់មួយនិង រីកសាយភាយយ៉ាងឆាប់រហ័សលើទូទាំងប្រទេស។ យោងតាមឯកសារ បន្ទាប់ពីរយៈពេលមួយឆ្នាំ ថ្នាក់រៀនចំនួន ៧៥.០០០កន្លែង ត្រូវបានរៀបចំឡើង ដោយមានការចូលរួមពីគ្រូចំនួន ៩៥.០០០ នាក់ ហើយប្រជាជនជាង ២,៥ លាននាក់បានចេះអាន និងចេះសរសេរ។ នេះជាស្នាដៃដ៏កម្រមួយក្នុងសង្គមភាវូបនីយកម្មនៃការសិក្សារៀនសូត្រ ឆ្លុះបញ្ចាំងពីទឹកចិត្តស្នេហាជាតិ សាមគ្គីភាព និងបំណងប្រាថ្នាចង់បានចំណេះដឹងរបស់ប្រជាជាតិទាំង មូល។
នៅឆ្នាំ ១៩៥៩ ខេត្តទាំងអស់នៅតំបន់ដីសណ្ដខាងជើង បានបញ្ចប់ការលុបបំបាត់អក្ខរកម្មសម្រាប់មនុស្សដែលមានអាយុពី ១២ ទៅ ៥០ ឆ្នាំ។ ជាពិសេសនៅចុងឆ្នាំ ១៩៦៥ គ្រោះអនក្ខរកម្មត្រូវបានលុបបំបាត់ជាមូលដ្ឋាននៅក្នុងខេត្តព្រៃភ្នំភាគខាងជើង ...។
ចលនា “ប្រជាសិក្សា” មិនត្រឹមតែលុបបំបាត់អនក្ខរកម្មប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន ជំរុញមោទនភាពជាតិ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស។ នោះគឺជាការចាប់ផ្តើមដ៏រឹងមាំមួយសម្រាប់វិស័យអប់រំបដិវត្ត ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរ ៨០ ឆ្នាំដែលបានអភិវឌ្ឍន៍ជាបន្ត។ លោក Nguyen Van Doan នាយកសារមន្ទីរប្រវត្តិសាស្ត្រជាតិ កន្លែងតាំងពិព័រណ៌ “ប្រជាសិក្សា - បំភ្លឺអនាគត” កំពុងប្រព្រឹត្តទៅបានអះអាងថា៖
“ចលនានេះមិនមែនគ្រាន់តែជាយុទ្ធនាការដើម្បីរៀនអាន និងរៀនសរសេរនោះទេ ប៉ុន្តែត្រូវបានគេហៅថា ជាការភ្ញាក់រលឹករបស់ប្រជាពលរដ្ឋ ឆន្ទៈក្រោកឈរឡើង និងស្មារតីនៃសាមគ្គីភាពជាតិ។ ស្មារតីរៀនធ្វើជាមនុស្ស រៀនបម្រើជាតិមាតុភូមិ ក្នុងពេលជាមួយគ្នានេះ ជាការបញ្ជាក់ពីតម្លៃនៃចំណេះដឹងអប់រំដែលនៅដដែល ជាពិសេសក្នុងបុព្វហេតុនៃការអភិវឌ្ឍជាតិនាពេលបច្ចុប្បន្ន”។
វត្ថុតាំងមួយចំនួននៅក្នុងពិព័រណ៍ "ប្រជាសិក្សា - បំភ្លឺអនាគត" ។ រូបថត៖ សារមន្ទីរប្រវត្តិសាស្ត្រជាតិ |
កសាងវិស័យអប់រំសមាហរណកម្ម
ពីថ្នាក់រៀនសាមញ្ញនៃសម័យសង្រ្គាមតស៊ូ វិស័យអប់រំរបស់វៀតណាមបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយដើម្បីឈានចូលយុគសម័យទំនើប ដោយធ្វើ សមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយពិភពលោក។ នៅក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសង្គម វិស័យអប់រំបាននឹងកំពុងបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួនក្នុងការអភិវឌ្ឍមនុស្ស លើកកម្ពស់ចំណេះដឹងរបស់មនុស្ស និងការចិញ្ចឹមបីបាច់ទេពកោសល្យ។ យោងតាមរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាល លោក Nguyen Kim Son វិស័យអប់រំ និងបណ្តុះបណ្តាលមិនដែលទទួលបានការយកចិត្តទុកដាក់ និងការរំពឹងទុកច្រើនពីបក្ស និងរដ្ឋដូចសព្វថ្ងៃនេះទេ។ អ្វីដែលសំខាន់បំផុតនោះគឺ នាពេលថ្មីៗនេះ ការិយាល័យនយោបាយបានចេញផ្សាយ សេចក្តីសម្រេចចិត្តលេខ ៧១ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល។ នេះជាមូលដ្ឋាននយោបាយដ៏សំខាន់មួយដើម្បីជំរុញបន្ថែមទៀតនូវការបង្កើតថ្មីជាមូលដ្ឋាន និងទូលំទូលាយនៃការអប់រំ និងបណ្តុះបណ្តាល។
រូបភាពកសិករដែលកំពុងសិក្សាលើវិស័យស្រែ ក្នុងការតាំងពិព័រណ៍ "ប្រជាសិក្សា - បំភ្លឺអនាគត" ។ រូបថត៖ nhandan.vn |
ទន្ទឹមនឹងនោះ កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាលកំពុងត្រូវបានបង្កើតឡើង ច្បាប់សំខាន់ៗចំនួនបួនស្តីពីការអប់រំ (ច្បាប់ស្តីពីគ្រូបង្រៀន ច្បាប់ស្តីពីការអប់រំ ច្បាប់ស្តីពីឧត្តមសិក្សា និងច្បាប់ស្តីពីការអប់រំវិជ្ជាជីវៈធ្វើវិសោធនកម្ម) ត្រូវបាន និងគ្រោងផ្សព្វផ្សាយនៅឆ្នាំនេះ នឹងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការប្រព័ន្ធអប់រំទំនើប ព្រមៗគ្នា និងមានប្រសិទ្ធភាព។ ការផ្លាស់ប្តូរឌីជីថល ការអនុវត្តបញ្ញាសិប្បនិមិត្ត និងការអប់រំ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ក៏កំពុងបើកចេញឱកាសសម្រាប់ការអប់រំដើម្បីឈានចូលដំណាក់កាលនៃការកែលម្អគុណភាព និងការច្នៃប្រឌិតដ៏ទូលំទូលាយផង ដែរ។ ឆ្នាំនេះក៏ជាឆ្នាំដំបូងនៃការអនុវត្តការសិក្សាដោយឥតគិតថ្លៃសម្រាប់កុមារមត្តេយ្យសិក្សា និងសិស្សបឋមសិក្សាទូទាំងប្រទេស…។
ឆ្នាំសិក្សា ២០២៥ - ២០២៦ នឹងបើកផ្លូវថ្មីសម្រាប់ការអប់រំវៀតណាម។ ក្នុងលិខិតលើកទឹកចិត្តដល់វិស័យអប់រំក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ លោកប្រធានរដ្ឋលឿង គឿង ជឿជាក់ថា សិស្សានុសិស្សមានសេចក្តីប្រាថ្នាធំធេងក្នុងការកសាងប្រទេសរីកចម្រើន; វិស័យអប់រំបន្តឆ្ពោះទៅគោលដៅនៃការបង្កើត និងអភិវឌ្ឍន៍មនុស្សយ៉ាងទូលំទូលាយ ទាំងចំណេះដឹង ក្រមសីលធម៌ ជំនាញ ភាពក្លាហាន និងសេចក្តីប្រាថ្នា ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពក្នុងយុគសម័យស្ទុះឈានទៅមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


