លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបពិភាក្សាដោយផ្ទាល់ និងឆ្លើយតបទៅនឹងអនុសាសន៍ និងសំណើជាច្រើនរបស់អង្គភាពអាជីវកម្ម (រូបថត៖ VGP/Nhat Bac)

យោងតាមការស្រាវជ្រាវពីអង្គការសេដ្ឋកិច្ច វិស័យសេដ្ឋកិច្ចឯកជនដ៏រឹងមាំមួយនឹងបង្កើនផលិតភាពជាតិ បង្កើនភាពធន់នឹងរាល់វិបត្តិសកល និងរួមចំណែកបង្កើតទ្រព្យសម្បត្តិជាតិ។ ដូច្នេះ សេចក្តីសម្រេចចិត្តលេខ ៦៨ មិនត្រឹមតែមានគោលបំណងជួយដល់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងសំដៅលើការកសាងសង្គម ដែលប្រជាជនវៀតណាមគ្រប់រូបអាចក្លាយជាសមាសភាពម្ចាស់ការនៃសេដ្ឋកិច្ចផងដែរ។

ពង្រីកសក្តានុពលពេញលេញនៃវិស័យសេដ្ឋកិច្ចឯកជន

ការពិភាក្សារវាងនាយករដ្ឋមន្ត្រី និងអង្គភាពអាជីវកម្មលើការអនុវត្តសេច ក្តីសម្រេចចិត្តមជ្ឈិម លេខ ៦៨ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន បានផ្សព្វផ្សាយសារយ៉ាងច្បាស់ថា វៀតណាមចង់លើកកម្ពស់សក្តានុពលពេញ លេញនៃវិស័យសេដ្ឋកិច្ចឯកជន មិនត្រឹមតែសាជីវកម្មធំប៉ុណ្ណោះទេ ថែមទាំងសហគ្រាសខ្នាតតូច និងសហគ្រិនម្នាក់ៗ ផងដែរ។

ឆ្លើយតបនឹងសារនេះ នៅក្នុងកិច្ចពិភាក្សានោះ ធុរកិច្ចនិងសហគ្រិនចង់បង្ហាញពីជំហរ និងតួនាទីក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៨ ហើយធុរកិច្ចនិងសហគ្រិនបានអះអាងពីការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ដែលបានកំណត់។ ប្រ ធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកទេស CMC គ្រុប លោក Nguyen Trung Chinh សង្ឃឹមថានឹងមានឱកាសចូលរួមក្នុងគម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធជាតិ៖

“ដល់ពេលហើយសម្រាប់អាជីវកម្មរបស់យើងដើម្បីចូលរួមយ៉ាងសកម្មក្នុងដំណើរការស្ថាបនា។ ខ្ញុំសង្ឃឹមថា បើរដ្ឋាភិបាលមានទំនុកចិត្តអាចចាត់ ចែងកិច្ចការជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជាតិ។ ឧទាហរណ៍៖ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍។ ខ្ញុំគិតថា សហគ្រាសវៀតណាមធំៗ ដូចជា Hoa Phat, Vin, Thaco និងសហគ្រាសបច្ចេក វិទ្យាអាចធ្វើគម្រោងធំៗបានទាំងស្រុង។ ជាឧទាហរណ៍ គម្រោងផ្លូវដែកហាណូយលេខ ៥ សហគ្រាសក្នុងស្រុកទាំងស្រុងសហការគ្នាអនុវត្ត ហើយប្រសិទ្ធភាពនឹងកាន់តែប្រសើរឡើង”។

នាយករដ្ឋមន្ត្រីថតរូបអនុស្សាវរីយ៍ជាមួយអាជីវកម្ម (រូបថត៖ VGP/Nhat Bac)

នៅក្នុងកិច្ចពិភាក្សានោះ អគ្គនាយិកាក្រុមហ៊ុន Vinamilk លោកស្រី Mai Kieu Lien បានសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ៦៨ លើកនេះគឺជា “ដំណាក់កាលថ្មី” ពោរពេញដោយយថាទស្សន៍ ដើម្បីនាំសេដ្ឋកិច្ចឯកជនឡើងដល់កម្រិតថ្មីមួយ។ យោងតាមលោកស្រី Mai Kieu Lien វៀតណាមមានឱកាសដ៏ល្អដើម្បីទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើប ដោយមិនចាំបាច់ចំណាយពេលស្រាវជ្រាវ រាប់ទសវត្សរ៍ដូចប្រទេសដែលដើរមុខយើង។ ប៉ុន្តែដើម្បីធ្វើបែបនេះបាន ទាមទារឱ្យឧបករណ៍រដ្ឋបាលដំណើរការយ៉ាងរហ័ស និងមានប្រសិទ្ធភាព ដូចទៅនឹងវិធីដែលអាជីវកម្មត្រូវផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដើម្បីប្រដេញតាមទីផ្សារ។ យ៉ាងណាមិញ សហគ្រាសឯកជនបានត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរជាមួយរដ្ឋាភិបាល។

រដ្ឋាភិបាលដោះស្រាយការលំបាកសម្រាប់សហគ្រាស

នៅក្នុងកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំមូលដ្ឋានក្នុងការកសាងយុទ្ធសាស្ត្រ ផែនការ ស្ថាប័ន យន្តការ និងគោលនយោបាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអនុវត្តឱ្យកាន់តែប្រសើរឡើងនូវរបកគំហើញយុទ្ធសាស្ត្រចំនួន៣ រួមមានការទម្លុះទម្លាយនីតិវិធីរដ្ឋបាល ការពង្រឹងវិមជ្ឈការ វិសហមជ្ឈការ ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយសម្រាប់ប្រជាជន និងអាជីវកម្ម; របកគំហើញក្នុងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតលំហរអភិវឌ្ឍន៍ថ្មី បង្កើតតំបន់ទីក្រុង សេវាកម្ម តម្លៃបន្ថែម របស់ដីធ្លី កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងផលិតផល; របកគំហើញនៃធនធានមនុស្ស ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់សហគ្រាស។

“រដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានត្រូវតែធានាឯករាជ្យ អធិបតេយ្យភាព ស្ថិរភាពនយោបាយ និងបូរណភាពទឹកដី ដើម្បីមានឱកាស និងលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍកាន់តែល្អប្រសើរ និងឆាប់រហ័ស។ បក្ស រដ្ឋ និងស្ថាប័នពាក់ព័ន្ធត្រូវធានាឱ្យបានស្មើភាពគ្នាក្នុងការទទួលបានដើមទុន ធនធានធម្មជាតិ ដីធ្លី ធនធានមនុស្ស សិទ្ធិស្របច្បាប់ សេរីភាពស្មើគ្នាក្នុងការធ្វើអាជីវកម្មនិងសិទ្ធិទ្រព្យសម្បត្តិរបស់សហគ្រាស”។

វៀតណាមកំពុងប្រែក្លាយពីសេដ្ឋកិច្ចដែលពឹងផ្អែកជាចម្បងលើការ វិនិ យោគពីបរទេស ទៅជាការធ្វើអាជីវកម្ម និងប្រើប្រាស់ដើមទុនក្នុងស្រុក ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នវៀតណាមមានសហគ្រាសជិត ១ លានអង្គភាព និងគ្រួសារអាជីវកម្មជិត ៥លាន។ សហគ្រាសឯកជនពីការជា "សមាសធាតុសំខាន់" ក្លាយទៅជា "កម្លាំងជំរុញដ៏សំខាន់បំផុត" នៃសេដ្ឋកិច្ច។ ជាមួយនឹងការអះអាងយ៉ាងម៉ឺងម៉ាត់អំពីតួនាទីរបស់សហគ្រាសឯកជនក្នុងសេចក្តីសម្រេចចិត្តលេខ ៦៨ របស់ការិយាល័យនយោបាយ និងបំណងប្រាថ្នារួមវិភាគទានពីសហគមន៍ធុរកិច្ចឯកជន វៀតណាមនឹងកៀងគរធនធានយ៉ាងខ្លាំងក្លាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ៕