លោក Vu Quoc Huy នាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានចែករំលែកនៅក្នុងសន្និសីទសារព័ត៌មានដោយប្រកាសអំពីសន្និសីទអន្តរជាតិស្តីពី "បញ្ញាសិប្បនិម្មិត និងសឺម៉ីកុងឌុចទ័រ ២០២៥" (AISC ២០២៥) (រូបថត៖ qdnd.vn) |
សេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរលក្ខណៈទម្លុះទម្លាយវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ របស់ការិយាល័យនយោបាយកំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរ ឌីជីថលជាតិជាកម្លាំងចលករសំខាន់ ដើម្បីបង្កើតជាកម្លាំងផលិតភាពទំនើប ដែលនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍយ៉ាងឆាប់រហ័ស និរន្តរភាព និងវិបុលភាព។
នាពេលថ្មីៗនេះ វៀតណាមបានផ្តោតការយកចិត្តទុកដាក់លើការជំរុញកិច្ច សហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិមិត្ត (AI) និងសឺម៉ីកុងឌុចទ័រ។ AISC ២០២៥គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីអនុវត្តន៍ជាក់ស្តែងរាល់គោលដៅ ដែលសេចក្តីសម្រេចចិត្តលេខ ៥៧ បានដាក់ចេញ។
ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ "លោកធំ" នៅក្នុងវិស័យបច្ចេកវិទ្យា
យោងតាមនាយកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) លោក Vu Quoc Huy ដែលជាសហអ្នករៀបចំ AISC ២០២៥ ការធ្វើជាម្ចាស់ផ្ទះរៀបចំ AISC ២០២៥ រួមចំណែកក្នុងការបើកទូលាយគំរូកិច្ចសហប្រតិបត្តិការប្រកប ដោយជោគជ័យរវាងវៀតណាម និងសាជីវកម្មបច្ចេកវិទ្យាឈានមុខគេលើពិភពលោកដូចជា NVIDIA បានបង្ហាញពីការត្រៀមខ្លួនរបស់វៀតណាមក្នុងការទទួលស្វាគមន៍សាជីវកម្មឈានមុខគេនៃសហគមន៍បច្ចេកវិទ្យាលើពិភពលោក ជាពិសេស ក្នុងវិស័យសឺម៉ីកុងឌុចទ័រនិង AI៖
“NIC មានបំណងតភ្ជាប់សមាសធាតុជាច្រើននៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យសឺម៉ីកុងឌុចទ័រ និងបញ្ញាសិប្បនិមិត្ត បើកទូលាយប្រព័ន្ធនៃដៃគូទាំងជាតិនិងអន្តរជាតិ ដើម្បីសហការ និងអភិវឌ្ឍន៍វិស័យបញ្ញាសិប្បនិមិត្ត និងសឺម៉ីកុងឌុចទ័រនៅវៀតណាម។ តាមនោះ រួមចំណែកដល់ការសម្រេចគោលដៅរបស់វៀតណាមក្នុងការបង្កើតសន្ទុះឈានមុខគេ អភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងយុគសម័យថ្មី”។
AISC ២០២៥ បង្កើតឱកាសសម្រាប់ធុរកិច្ច និងអ្នកជំនាញវៀតណាមដើម្បីភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយបណ្តាញដែលជាអ្នកដឹកនាំនៃសាជីវកម្មបច្ចេកវិទ្យាឈានមុខគេ វិនិយោគិន និងដៃគូនានាជាង ១.០០០នាក់ ដូចជា៖ Google, Intel, TSMC... មកពី Silicon Valley តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងចិន។
ទាញយកប្រយោជន៍ពីសក្តានុពលបច្ចេកវិទ្យាវៀតណាម
យោងតាម Bloomberg Intelligence ទីផ្សារសឺម៉ីកុងឌុកទ័រសកល សម្រេចបានតម្លៃប្រហែល ៥០០ ពាន់លានដុល្លារនៅចុងឆ្នាំមុន ហើយរំពឹងថា នឹងកើនឡើងដល់ជាង ៧០០ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយបញ្ញាសិប្បនិម្មិត (AI) ក្លាយជាកម្លាំងចលករសំខាន់នៃសេដ្ឋកិច្ចឌីជីថល។ នៅចំពោះមុខការអភិវឌ្ឍរបស់ឧស្សាហកម្មសឺមម៉ិកុងឌុចទ័រ និង AI វៀតណាមបានក្លាយទៅជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនសកល ដោយសារគុណសម្បត្តិរបស់ខ្លួនដូចជា៖ បរិយាកាសនយោបាយស្ថិរភាព គោលនយោបាយទាក់ទាញការវិនិយោគ ចំនួនប្រជាជនវ័យក្មេង និងទីតាំងយុទ្ធសាស្ត្រក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ជាក់ស្តែងគឺមានសាជីវកម្មបច្ចេកវិទ្យាធំៗ កាន់តែច្រើនឡើងដូចជា Intel, Amkor, Marvell, Qorvo, Qualcomm, Synopsys និង NVIDIA បានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។ នេះគឺជា "ការជំរុញ" ដ៏សំខាន់មួយ ដើម្បីជួយវៀតណាមឈានទៅមុខក្នុងវិស័យបច្ចេកវិទ្យា
ជាមួយនឹងឥទ្ធិពលលេចធ្លាយដ៏ធំ ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគបច្ចេកវិទ្យាខ្ពស់ផ្សេងទៀតក្នុងពិភពលោក ជាពិសេសក្នុងវិស័យ AI និងសឺម៉ីកុងឌុចទ័រ។ លោក Tomas Konigs នៅស្ថានទូតហូឡង់ប្រចាំនៅទីក្រុងហាណូយបានអត្ថាធិប្បាយថា៖ “វៀតណាមកំពុងលេចចេញជាតួអង្គសំខាន់កាន់តែខ្លាំងឡើងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ សឺម៉ីកុងឌុចទ័រ សកល។ បច្ចុប្បន្ននេះ វៀតណាមកំពុងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់ សម្គាល់នៅក្នុងវិស័យនៃការរចនាបន្ទះឈីបសឺម៉ីកុងឌុចទ័រ ក៏ដូចជាការ វេចខ្ចប់ និងការធ្វើតេស្តផងដែរ។ យ៉ាងណាមិញ មកទល់ពេលនេះ ឱកាសសម្រាប់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្ភារៈបរិក្ខារមិនទាន់ត្រូវបាន ទាញយកយ៉ាងពេញលេញនៅឡើយ។ ដូច្នេះ កិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ ហើយហូឡង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ឱការនេះ។ ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចអាស៊ានរបស់អង្គការ JPMorgan លោក Ranjan Sharma បានអត្ថាធិប្បាយថា វៀតណាមកំពុងនៅចំពោះមុខ "ឱកាសមាស" ដើម្បីបង្កើតរបកគំហើញដ៏រឹងមាំនៅក្នុងវិស័យ AI និង សឺម៉ីកុងឌុចទ័រក្នុងតំបន់ និងសកលលោកទាំងមូល៖
“បើនិយាយពីការអភិវឌ្ឍរបស់ AI នៅអាស៊ីអាគ្នេយ៍ យើងអាចនិយាយអំពីប្រទេសវៀតណាមជាប្រទេសមានសក្ដានុពលខ្លាំងក្នុងវិស័យ AI ដោយមានអត្រាកំណើនប្រហែល ៣០% ក្នុងមួយឆ្នាំ។ នៅក្នុងវិស័យសេវាកម្ម IT ធន ធានមនុស្សកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្រុមហ៊ុនជាច្រើនកំពុងវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យា ដោយអនុវត្តកុំព្យូទ័រពពក...។ ដូច្នេះហើយខ្ញុំគិតថាវៀតណាមប្រហែលជាឈានមុខគេក្នុងវិស័យ AI នៅអាស៊ីអាគ្នេយ៍ជាពុំខាន”។
ការធ្វើជាម្ចាស់ផ្ទះជាលើកដំបូង AISC ២០២៥ នាំមកនូវឱកាសសម្រាប់វៀតណាមក្នុងការទទួលបានព័ត៌មានថ្មីបំផុតនៅក្នុងឧស្សាហកម្ម សឺម៉ីកុងឌុចទ័រ និងបញ្ញាសិប្បនិម្មិតសកល។ នេះក៏ជាឱកាសមួយដើម្បីវៀតណាមអះអាងសារអំពីការត្រៀមខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងដើរតួនាទីតភ្ជាប់ជាមួយគោលដៅធ្វើឱ្យវៀតណាមក្លាយជាមហាអំណាច AI នាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
