លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធអញ្ជើញចូលរួមជំនួបសន្ទនាជាមួយកម្មករ កម្មការិនី។ (រូបថត៖ VOV) |
កម្មករ កម្មការិនី ៣,៤ លាននាក់ទទួលបានជំនួយឧបត្ថម្ភខាងលំនៅដ្ឋានក្រោយជំងឺរាតត្បាត
ការដោះស្រាយនូវគោលនយោបាយជួយឧបត្ថម្ភដល់កូនៗជាសិស្សថ្នាក់ មត្តេយសិក្សារបស់កម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងមណ្ឌលឧស្សាហកម្ម មណ្ឌល កែច្នៃនាំចេញនិងគោលនយោបាយជួយឧបត្ថម្ភដល់កម្មករលើការជួលផ្ទះស្នាក់នៅ គឺជាបញ្ហាដែលត្រូវបានយកចិត្តទុកដាក់ក្រោយពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩។ យោងតាមរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានចែករំលែកនៅជំនួបសន្ទនានេះថា ក្នុងរយៈពេលពីរឆ្នាំកន្លងមក នេះ វៀតណាមបានធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ក្នុងការដឹកនាំ ហើយចេញផ្សាយ គោលនយោបាយពាក់ព័ន្ធជាច្រើនដើម្បីជួយឧបត្ថម្ភកម្មករ កម្មការិនី រួមទាំងគោល នយោបាយ “មិនធ្លាប់មានពីមុនមក” ផងដែរ។
“ជាពិសេស ដូចជាសេចក្តីសម្រេចចិត្តលេខ ៦៨ ស្តីពីគោលនយោបាយជួយ ឧបត្ថម្ភកម្មការិនីក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សេចក្តីសម្រេចចិត្ត លេខ ១១៦ ស្តីពីការជួយឧបត្ថម្ភកម្មការិនីពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ ជាសរុប មានអ្នកទទួលផលចំនួន ៥៥ លាននាក់ និងថវិកាចំនួន ៨១ លានលាន ដុងសម្រាប់ជួយឧបត្ថម្ភដល់កម្មការិនី។ ដូច្នេះហើយ គោលនយោបាយទាំងនេះបាន គ្របដណ្តប់យ៉ាងទូលំទូលាយជាស្ថាពរ។ ការផ្តល់ជំនួយដល់កូនបស់កម្មករដែល រងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ គឺជាខ្លឹមសារដែលត្រូវបានយកចិត្តទុកដាក់ក្នុង ការតាក់តែងគោលនយោបាយ។ កុមារកំព្រាដោយជំងឺរាតត្បាត ក៏ទទួលបាន គោលនយោបាយដោយឡែក; កុមារដែលម្តាយជា F១ F០ សម្រាលកូនក្នុង ដំណាក់កាលនោះក៏ត្រូវបានជួយឧបត្ថម្ភផងដែរ។ ដោយឡែកគោលនយោបាយ ជួយឧបត្ថម្ភខាងលំនៅឋាន ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ក៏ដូចជា កម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្រោយជំងឺរាតត្បាតនោះ នាបច្ចុប្បន្ននេះ បណ្ដាខេត្តក្រុងបានធ្វើបញ្ជីរួចរាល់ហើយ។ តាមការរំពឹងថា មនុស្សប្រមាណ ៣,៤លាននាក់នឹងទទួលបានជំនួយ”។
ទាក់ទងនឹងលំនៅដ្ឋានសង្គមសម្រាប់កម្មករ យោងតាមតំណាងក្រសួង សំណង់ឲ្យដឹងថា វៀតណាមបានវិនិយោគលើលំនៅដ្ឋានសង្គមចំនួន ៧,៣លាន ម៉ែត្រការ៉េ ដែលក្នុងនោះលំនៅដ្ឋានសម្រាប់កម្មករមានប្រហែល ២,៥ លានម៉ែត្រ ការ៉េ ដែលឆ្លើយតបនឹងតម្រូវការប្រមាណ ៤០%របស់កម្មករទូទាំងប្រទេស។ នា ពេលខាងមុខ រដ្ឋាភិបាលនឹងឆាប់បង្ហើយយន្តការ និងគោលនយោបាយជំរុញការ វិនិយោគអភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់កម្មករ ហើយផ្ដល់មូលនិធិដីធ្លី ដើម្បីវិនិយោគ អភិវឌ្ឍន៍លំនៅដ្ឋានសម្រាប់កម្មករផងដែរ។
ទិដ្ឋភាពនៅជំនួបសន្ទនា។ (រូបថត៖ VOV) |
សុខុមាលភាពសង្គមតែងតែជាកង្វល់របស់កម្មករ។ សុខុមាលភាពល្អ មានន័យថា ជីវភាពកម្មករត្រូវបានធានា។ នៅក្នុងជំនួបសន្ទនានេះ រដ្ឋមន្ត្រីក្រសួង ការងារ យុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា ក្នុងវិសោធនកម្មច្បាប់ធានារ៉ាប់រងសង្គម ក្រសួងបានសម្រេចរួចរាល់សំណុំឯកសារ ជាមួយនឹងគោលនយោបាយធានារ៉ាប់រងចំនួន ១១ ក្រុម; ក្នុងនោះការកែសម្រួលអាយុចូលនិវត្តន៍ត្រូវបានសម្រេចរួចរាល់ហើយដាក់ជូនរដ្ឋសភានៅឆ្នាំ២០២៣។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា៖
“យើងនឹងកាត់បន្ថយបន្តិចម្តងៗ ពេលវេលាបង់ថ្លៃធានារ៉ាប់រងសង្គម។ កាល ពីមុន យើងកំណត់ ២០ ឆ្នាំ។ សេចក្តីព្រាងច្បាប់បានកាត់បន្ថយជាបណ្តើរៗមក ត្រឹម ១៥ឆ្នាំ ហើយអាចមកដល់ ១០ឆ្នាំ ដោយស្មារតី “បង់ច្រើន ទទួលច្រើន បង់ តិច ទទួលតិច” ដើម្បីគោលការណ៍ធានារ៉ាប់រងតាមស្មារតីយុត្តិធម៌ និងការចែក រំលែក។ ទម្ទឹមនឹងនោះ សេចក្តីព្រាងច្បាប់នេះ ក៏បង្កើនការតភ្ជាប់រវាងក្រុម ធានារ៉ាប់រងសង្គម ដោយធានាផលប្រយោជន៍សម្រាប់កម្មការិនីផងដែរ”។
នៅចំពោះមុខបំណងប្រាថ្នារបស់កម្មការិនីដែលចង់មានជំនាញរឹងមាំ ដើម្បី មានប្រាក់ចំណូលខ្ពស់ ជីវភាពរស់នៅស្ថិរភាព រួមវិភាគទានបានយ៉ាងច្រើន ដល់អាជីវកម្ម និងប្រទេសជាតិ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា៖
“នេះជាតម្រូវការស្របច្បាប់របស់កម្មការិនីនិងកម្មករ។ រដ្ឋាភិបាលមានគោល ជំហររួចហើយ។ នាពេលថ្មីៗនេះ ក្នុងកម្មវិធីដើមឆ្នាំអំពីការរៀបចំដើមទុនវិនិ យោគរយៈពេលមធ្យម រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានពិភាក្សា ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អំពីការចំណាយថវិកាចំនួន ២ លានលានដុង សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់គុណភាពបណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់កម្មករ។ ដូច្នេះហើយ ការទទួលខុសត្រូវរបស់កម្មវត្ថុពាក់ព័ន្ធ ដូចជា កម្មករគឺត្រូវខិតខំប្រឹងប្រែង ការគ្រប់គ្រងរបស់រដ្ឋត្រូវមានគោលនយោបាយ យន្តការ រៀបចំអនុវត្តឲ្យបានល្អ; បណ្ដាមូលដ្ឋានត្រូវតែចូលរួមដោះស្រាយ បញ្ហារួមនេះឲ្យមានរបៀបរៀបរយ រឹងមាំនិងមានប្រសិទ្ធភាពតាមជំហាន នីមួយៗ”។
កម្មករ កម្មការិនី គឺជាកម្មវត្ថុមួយក្នុងចំណោមកម្មវត្ថុដើម្បីអនុវត្តន៍គោលដៅ អភិវឌ្ឍន៍ និងកសាងឧស្សាហកម្មទំនើប។ ដូច្នេះ ការយកចិត្តទុកដាក់ ថែទាំដល់ កម្មករ កម្មការិនី ធានាសិទ្ធិ និងផលប្រយោជន៍ខ្ពស់បំផុតសម្រាប់កម្មការិនី នឹងរួម ចំណែកប្រកបដោយប្រសិទ្ធភាពក្នុងបុព្វហេតុកសាងប្រទេសជាតិ ព្រមទាំង ក៏ជាការធានាសន្តិសុខសង្គមផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


