នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ បន្ទាប់ពីរដ្ឋាភិបាលបានរាយការណ៍អំពីលទ្ធភាពធ្វើសមតុល្យហិរញ្ញវត្ថុ ដោយសារការបង្រួមក្បាល់ម៉ាស៊ីននោះ ការិយាល័យនយោបាយបានសម្រេចលើកលែងថ្លៃសិក្សាទាំងអស់សម្រាប់សិស្សចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់វិទ្យាល័យនៅតាមសាលារដ្ឋទូទាំងប្រទេស។

យោងតាមលទ្ធផលស្ថិតិរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល គោលនយោបាយនេះនឹងជិះឥទ្ធិផលដល់សិស្សជាង ២៣ លាននាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់បឋមសិក្សា មធ្យមសិក្សា និងថ្នាក់វិទ្យាល័យ (មិនរាប់បញ្ចូលសិស្សដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអប់រំបន្ត)។ ដើម្បីលើកលែងថ្លៃសិក្សា ថវិការដ្ឋត្រូវបែងចែកប្រហែល ៣០.០០០ ពាន់លានដុងក្នុងមួយឆ្នាំ (ប្រហែល ១,២៦ ពាន់លានដុល្លារ)។

ប្រភព៖ taichinh.vn

ធានាសិទ្ធិទទួលបានការអប់រំសម្រាប់កុមារគ្រប់រូប

របាយការណ៍សង្ខេបវិស័យអប់រំវៀតណាមឆ្នាំ ២០២២ ដោយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានបង្ហាញថា នៅមានសមាមាត្រជាក់លាក់នៃកុមារវៀតណាមដែលមិនទាន់បានបញ្ចប់ការសិក្សា ភាគច្រើនដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារលំបាក។ ដូច្នេះហើយ ការលើកលែងថ្លៃសិក្សានឹងជួយកាត់បន្ថយស្ថានភាពនេះ បង្កើតឱកាសសិក្សាកាន់តែស្មើភាពគ្នាសម្រាប់សិស្សទាំងអស់។ គោលនយោបាយនេះមានអត្ថប្រយោជន៍ជាពិសេសសម្រាប់កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល និងគ្រួសារមានចំណូលទាប។ លទ្ធផលស្ថិតិបានបង្ហាញថា អត្រាកុមារមិនទៅសាលារៀនជាជនជាតិភាគតិចដូចជា ខ្មែរ ម៉ុង និងបណ្តាជនជាតិដែលមានចំនួនប្រជាជនក្រោម ១ លាននាក់ គឺខ្ពស់ជាងក្រុមជនជាតិដូចជា Kinh, Hoa, Tay, Thai, Muong, Nung ប្រហែល ៤-៧ ដង។ លោកស្រី Nong Thi Vui នាយកសាលាបឋមសិក្សា Kien Moc (ឃុំព្រំដែន) ស្រុក Dinh Lap ខេត្ត Lang Son បានឲ្យដឹងថា៖ “រូបខ្ញុំផ្ទាល់គិតថា ការលើកលែងថ្លៃសិក្សាបានរួមចំណែកយ៉ាងធំធេងសម្រាប់បុព្វហេតុអប់រំ។ នៅតំបន់ដែលមានស្ថានភាពលំបាកច្រើន គោលនយោបាយនេះពិតជាល្អនិងសមរម្យណាស់ ដោយបង្កើតលក្ខខណ្ឌសម្រាប់សិស្សានុសិស្សបានចូលរៀនយ៉ាងពេញលេញ។ ឪពុកម្តាយបានសន្សំប្រាក់។ សម្រាប់ខេត្ត Lang Son គោលនយោបាយនេះមានអត្ថន័យខ្លាំងណាស់ ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជាប់ព្រំដែន”។

នៅពេលដែលឪពុកម្តាយមិនចាំបាច់បង់ថ្លៃសិក្សា ពួកគេអាចចំណាយធនធានបន្ថែមទៀតដើម្បីវិនិយោគលើតម្រូវការអប់រំផ្សេងៗ ដូចជាសៀវភៅ ឧបករណ៍សិក្សា វគ្គបំប៉នបន្ថែម និងការអភិវឌ្ឍន៍ជំនាញសម្រាប់កូនៗរបស់ពួកគេ តាមនោះ លើកកម្ពស់គុណភាពនៃការសិក្សានិងជំរុញការអភិវឌ្ឍដ៏ទូលំទូលាយរបស់កុមារ។ លោក Nong Van Hoan នៅស្រុក Cho Moi ខេត្ត Bac Kan បានសម្តែងថា៖ “នៅទីនេះ មិនថានៅទីរួមស្រុកឬនៅកណ្តាលឃុំទេ ប្រាក់ចំណូលរបស់យើងភាគច្រើនមកពីព្រៃឈើនិងការធ្វើស្រែចំការ ដែលគ្រប់គ្រាន់សម្រាប់បញ្ជូនកូន ៣ នាក់ទៅសាលារៀនតែប៉ុណ្ណោះ។ ការលើកលែងថ្លៃសិក្សារបស់បក្ស និងរដ្ឋពិតជាល្អណាស់សម្រាប់ប្រជាជននៅតំបន់ព្រៃភ្នំនិងតំបន់ខ្ពង់រាប។ ជួយយើងខ្ញុំបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ច ដើម្បីមើលថែកូនៗឲ្យកាន់តែប្រសើរជាង”

ការលើកលែងថ្លៃសិក្សារហូតដល់ពេលបញ្ចប់ថ្នាក់វិទ្យាល័យក៏នឹងបង្កើតលក្ខខណ្ឌសម្រាប់សិស្សានុសិស្ស បន្តការសិក្សានៅសាកលវិទ្យាល័យ ឬរួមបញ្ចូលទៅក្នុងទីផ្សារការងារជំនាញ។ ជាពិសេសក្នុងបរិបទនៃការអភិវឌ្ឍសង្គមដែលទាមទារឱ្យមានកម្មករជំនាញខ្ពស់ រួមទាំងវិស័យកសិកម្ម។

ចូលរួមចំណែកក្នុងការកសាងសង្គមរីកចម្រើន និងនិរន្តរភាព

គោលនយោបាយលើកលែងថ្លៃសិក្សា សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យនៅតាមសាលារដ្ឋមិនត្រឹមតែនាំមកនូវផលប្រយោជន៍ផ្ទាល់ដល់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការកសាងសង្គមរីកចម្រើន និងប្រកបដោយចីរភាពផងដែរ។

គោលនយោបាយនេះ មានគោលបំណងឆ្ពោះទៅរកខឿនអប់រំប្រកបដោយសមធម៌ ដែលសិស្សានុសិស្សទាំងអស់ ដោយមិនគិតពីប្រវត្តិសេដ្ឋកិច្ចគ្រួសារ មានឱកាសទទួលបានការអប់រំប្រកបដោយគុណភាព។ ការលើកលែងថ្លៃសិក្សាជួយបង្កើនអត្រាចុះឈ្មោះចូលរៀន ជាពិសេសនៅក្នុងតំបន់ជួបការលំបាក ទន្ទឹមនឹងនោះ លើកកម្ពស់ការអប់រំនៅទូទាំងប្រទេស។ ប្រការនេះ រួមចំណែកក្នុងការលុបបំបាត់គម្លាតអប់រំរវាងមូលដ្ឋាន។ លើសពីនេះ ក៏មានអត្ថន័យយូរអង្វែងក្នុងការបង្កើតធនធានមនុស្សដែលមានគុណភាពខ្ពស់។

គោលនយោបាយលើកលែងថ្លៃសិក្សាក៏បានបង្ហាញពីឧត្តមភាពនៃគោលនយោបាយសាធារណៈនិងប្រព័ន្ធសន្តិសុខសង្គម ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ នេះក៏ជាជំហានដ៏សំខាន់មួយក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសលើវិស័យអប់រំ និងការកាត់បន្ថយវិសមភាព។

ការកសាងសង្គមសិក្សា រួមជាមួយនឹងដំណោះស្រាយជាយុទ្ធសាស្ត្រ រួមទាំងការលើកលែងថ្លៃសិក្សា បង្ហាញពីទំនួលខុសត្រូវរបស់បក្ស និងរដ្ឋក្នុងការថែទាំការអប់រំដល់ជំនាន់អនាគតរបស់ប្រទេសជាតិ។ ជាមួយនឹងគោលនយោបាយនេះ អាចមើលឃើញថា បក្ស និងរដ្ឋបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំ ជានិច្ចកាលចាត់ទុកការអប់រំជាគោលនយោបាយកំពូលរបស់ជាតិ៕