វៀតណាមមានគោលបំណងសុក្រិតគម្រោងចរាចរណ៍ប្រហែល ៥០ នៅឆ្នាំនេះ រួមទាំងគម្រោងធំៗជាបន្តបន្ទាប់ដូចជា ផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ប៉ែកខាងកើត ដំណាក់កាល ២០២១-២០២៥ និងផ្លូវហូជីមិញផ្នែកឆ្លងកាត់ខេត្ត-ក្រុងមួយចំនួន។
សម្រាប់វិស័យអាកាសចរណ៍ គម្រោងសំខាន់ៗរួមមាន៖ ស្ថានីយ T៣ - អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat; គម្រោងផ្លូវរត់យន្តហោះរបស់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ក៏ត្រូវបានរំពឹងថានឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះផងដែរ។
ប្រភព៖ baochinhphu.vn |
ការដឹកនាំយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាល
នៅចុងឆ្នាំ ២០២៤ វៀតណាមនឹងបញ្ចប់ការសាងសង់និងដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនជាង ២.០០០គីឡូម៉ែត្រ ហើយទន្ទឹមនឹងនោះ បានបំផុសចលនាប្រឡងប្រណាំងរយៈពេល ៥០០ថ្ងៃនិងយប់ ដើម្បីបង្ហើយផ្លូវល្បឿនលឿនប្រវែង ៣.០០០ គីឡូម៉ែត្រនៅឆ្នាំនេះ។
ក្នុងថ្ងៃធ្វើការដំបូងនៃឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ មានកាលវិភាគការងារដ៏មមាញឹក ឆ្លងបុណ្យតេត ដើម្បីត្រួតពិនិត្យគម្រោងនិងការងារសំខាន់ៗរបស់ជាតិ។ វត្តមានរបស់ប្រមុខរដ្ឋាភិបាលដោយផ្ទាល់នៅការដ្ឋានសំណង់និងជំរុញការពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បាននាំមកនូវសន្ទុះ កម្លាំងចលករ និងការប្តេជ្ញាចិត្តយ៉ាងខ្លាំងដល់វិស័យគមនាគមដឹកជញ្ជូន ក្រុមអ្នកម៉ៅការ កម្មករ និងវិស្វករនៅការដ្ឋានសំណង់ ដោយស្មារតី "ពិភាក្សាតែការងារប៉ុណ្ណោះ មិនពិភាក្សាការដើរថយក្រោយ"។
ក្នុងសម័យត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿនទីក្រុងហូជីមិញ- Thu Dau Mot – Chon Thanh នាថ្ងៃទី ១ ខែកុម្ភៈ នៅខេត្ត Binh Duong នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើឲ្យខេត្ត Binh Phuoc ទីក្រុងហូជីមិញ និងខេត្ត Binh Duong ត្រូវបំពេញបែបបទ តភ្ជាប់ខ្សែផ្លូវពី Dak Nong ទៅ Chon Thanh ក្នុងត្រីមាសនេះ។ នេះជាសំណើបន្ទាន់ណាស់។ ខ្ញុំស្នើថា យើងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនិងការដឹកនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អនុវត្តឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី បើនិយាយហើយត្រូវធ្វើឲ្យបាន ធ្វើឲ្យមានផលិតផល។ យើងត្រូវពន្លឿនល្បឿន”។
អញ្ជើញទៅទស្សការដ្ឋានសំណង់ និងធ្វើការជាមួយខេត្ត Dong Nai នាយករដ្ឋមន្ត្រីក៏បានបញ្ជាយ៉ាងម៉ឺងម៉ាត់ថា ត្រូវបញ្ចប់ការសាងសង់អាកាសយានដ្ឋាន Long Thanh នៅឆ្នាំនេះ មិនអាចអូសបន្លាយទេ។
នេះគ្រាន់តែជាការណែនាំចំនួនពីរក្នុងចំណោមការណែនាំជាច្រើនរបស់នាយករដ្ឋមន្ត្រី បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសំណង់សំខាន់ៗរបស់ជាតិ និងការងារសំខាន់ៗក្នុងវិស័យដឹកជញ្ជូននាពេលកន្លងទៅ។ មុននោះ ក្នុងកិច្ចប្រជុំជាច្រើន ប្រមុខរដ្ឋាភិបាលតែងតែសង្កត់ធ្ងន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រប្រកបដោយស៊ីសង្វាក់គ្នា ទំនើប និងទូលំទូលាយ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃឡូជីស្ទិក កាត់បន្ថយថ្លៃដើម លើកកំពស់សមត្ថភាពប្រកួតប្រជែងនៃផលិតផល សហគ្រាស និងសេដ្ឋកិច្ច បង្កើតលំហអភិវឌ្ឍន៍ថ្មី... ដែលជាតម្រូវការបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ។
លើកកំពស់ស្មារតីទទួលខុសត្រូវខ្ពស់បំផុត
អនុវត្តន៍ការណែនាំរបស់រដ្ឋាភិបាល ក្រសួងគមនាគមដឹកជញ្ជូន បណ្តាសហគ្រាស និងអ្នកម៉ៅការក៏បានកំណត់ភារកិច្ច និងដំណោះស្រាយជាក់លាក់ ដើម្បីធានាបាននូវវឌ្ឍនភាពក៏ដូចជាគុណភាពនៃគម្រោងផងដែរ។ លោក Pham Van Khoi ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូន Phuong Thanh បានបញ្ជាក់ថា៖ “ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី រាល់កញ្ចប់ម៉ៅការលើផ្លូវល្បឿនលឿនបានឆ្លៀតពេលដោយមានអាកាសធាតុអំណោយផលដើម្បីពន្លឿនការសាងសង់និងធានាវឌ្ឍនភាព។ ចំពោះគម្រោងដែលមិនពឹងផ្អែកលើដីធ្លី និងសម្ភារនោះ យើងកំពុងអនុវត្តយ៉ាងហ្មត់ចត់។ អត្ថប្រយោជន៏ធំបំផុតគឺបក្ស និងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំណាយដើមទុនយ៉ាងច្រើនក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ សហគ្រាសក៏មានឱកាសផ្តោតលើការសាងសង់គម្រោងផ្លូវល្បឿនលឿនជាបន្តបន្ទាប់ ដោយខិតខំសម្រេចបាននូវគោលដៅរបស់ខ្លួន”។
ជួយជ្រោមជ្រែងយុទ្ធនាការ ៥០០ថ្ងៃទាំងយប់ ដើម្បីបង្ហើយផ្លូវល្បឿនលឿនខាងជើង-ខាងត្បូង ប្រវែង ៣.០០០គីឡូម៉ែត្រក្នុងឆ្នាំនេះ និងជាមូលដ្ឋានដែលមានប្រវែងជាង ៦០គីឡូម៉ែត្រ នៃគម្រោងផ្លូវល្បឿនលឿនខាងជើង-ខាងត្បូងប៉ែកខាងកើត ដំណាក់កាល ២០២១-២០២៥ លោក Tran Hoang Tuan អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានអះអាងថា ខេត្តតែងតែលើកតម្កើងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
“ទំនួលខុសត្រូវនេះជាកម្មសិទ្ធិរបស់ស្ថាប័ននីមួយៗ ហើយនឹងមានការសម្របសម្រួលពីគម្រោងមួយទៅគម្រោងមួយទៀត ប្រសិនបើគម្រោងផ្សេងទៀតមិនត្រូវបានសុក្រិតទេ ត្រូវបង្វែរដើមទុន។ ស្ថាប័នមានសមត្ថកិច្ចមានទំនួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់ បន្តអនុវត្តគម្រោងដែលបានសាងសង់ដោយឥតឈប់ឈរ”។
លើសពីនេះ ច្បាប់ភូមិបាលឆ្នាំ ២០២៤ ត្រូវចូលជាធរមានក្នុងពេលឆាប់ៗ រួមទាំងបទប្បញ្ញត្តិលម្អិតស្តីពីការរំដោះដីធ្លី ការធានាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងគម្រោងធំៗ ទទួលបានការយល់ព្រមពីប្រជាជន ចូលរួមចំណែកយ៉ាងសំខាន់ និងពន្លឿនវឌ្ឍនភាពនៃគម្រោង។
ក្រោយរយៈពេលជិត ៤០ឆ្នាំ នៃការផ្លាស់ប្តូរថ្មី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់វៀតណាមបានអភិវឌ្ឍយ៉ាងខ្លាំង។ ពីសម័យកាលដែលគ្មានផ្លូវល្បឿនលឿនណាមួយ មកទល់ពេលនេះ វៀតណាមមានផ្លូវល្បឿនលឿនជាង ២០០០ គីឡូម៉ែត្រ។ ដោយមានគោលនយោបាយនិងគោលការណ៍ណែនាំដែលត្រូវបានអនុវត្តន៍ពីថ្នាក់លើដល់ថ្នាក់ក្រោម ដើមទុនថវិកាតែងតែត្រូវបានរៀបចំនិងបែងចែកទៅឱ្យគម្រោងដឹកជញ្ជូនបានយ៉ាងទាន់ពេលវេលា និងសមស្រប រួមជាមួយនឹងការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ និងការដឹកនាំយ៉ាងប្តូរផ្តាច់ពីរដ្ឋាភិបាល គោលដៅនៃការសុក្រិតផ្លូវល្បឿនលឿប្រវែង ៣.០០០គីឡូម៉ែត្រនៅឆ្នាំនេះ និង ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០ គឺអាចធ្វើទៅបានទាំងស្រុង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
