ពិធីប្រកាសសេចក្តីសម្រេចចិត្តរបស់មជ្ឈិម និងថ្នាក់មូលដ្ឋាន ស្តីពីការរួមបញ្ចូលគ្នារវាងអង្គភាពរដ្ឋបាលថ្នាក់ខេត្ត និងឃុំ-សង្កាត់ បញ្ចប់ប្រតិបត្តិការនៃអង្គភាពរដ្ឋបាលថ្នាក់ស្រុក បង្កើតអង្គការបក្ស តែងតាំងគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ ឃុំ សង្កាត់ តំបន់ពិសេស។ ពិធីនេះត្រូវបានផ្សាយបន្តផ្ទាល់ដល់ ១៦៨ ចំណុចក្នុងសង្កាត់ ឃុំ និងតំបន់ពិសេសនៃទីក្រុងហូជីមិញ (រូបថត៖ VOV)

នេះជាលើកដំបូងក្នុងរយៈពេលជិតកន្លះសតវត្ស ដែលវៀតណាមមានខេត្ត-ក្រុងតិចតួចបំផុត ចាប់តាំងពីការបង្រួបបង្រួមប្រទេសជាតិមក ហើយក៏ជាការកែសម្រួលអង្គភាពរដ្ឋបាលថ្នាក់ខេត្តដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រទំនើបផងដែរ។

ប្រទេសវៀតណាមទើបតែបានឈានចូលទំព័រថ្មីជាផ្លូវការ ដែលជាទំព័រនៃស្មារតីកំណែទម្រង់ដ៏រឹងមាំ នៃសេចក្តីប្រាថ្នាក្នុងការកែទម្រង់ប្រព័ន្ធក្បាលម៉ាស៊ីន ដើម្បីស្ថាបនាអនាគត នៅពេលដែល ប្រទេសទាំងមូលមានតែខេត្តទីក្រុង ចំនួន ៣៤ ចំណុះមជ្ឈិម ហើយគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងពេលដំណាលគ្នាទូទាំងប្រទេស។

ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាបញ្ហានៃ "ការច្របាច់បញ្ចូលគ្នា" នូវអង្គភាពតូចៗចូលទៅជាអង្គភាពធំនោះទេ ប៉ុន្តែជាការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ទូលំទូលាយជាមួយនឹងការត្រិះរិះយុទ្ធសាស្ត្រជាតិ។ ក្នុងសារផ្ញើជូនប្រជាជនទាំងមូលក្នុងពិធីប្រកាសនាថ្ងៃនេះ លោកអគ្គលេខាបក្ស តូ ឡឹមបានសង្កត់ធ្ងន់ថា៖ “សេចក្តីសម្រេចចិត្ត “រៀបចំប្រទេសជាតិឡើងវិញ” គឺជាជំហានប្រវត្តិសាស្ត្រមានអត្ថន័យសំខាន់ជាយុទ្ធសាស្ត្រ គូសសញ្ញាពីដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងបុព្វហេតុសុក្រិតក្បាលម៉ាស៊ីនរដ្ឋ សុក្រិតរបៀបរបប និងការរៀបចំប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅការសុក្រិតនូវខឿនរដ្ឋបាលអភិបាលកិច្ចទំនើប ជិតស្និទ្ធជាមួយប្រជាជន ដើម្បីប្រជាជន និងដើម្បីផលប្រយោជន៍ទាំងអស់គឺអាស្រ័យលើប្រជាជន”។

ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ជូនផ្កាអបអរសាទរក្នុងពិធី (រូបថត៖ VOV)

ការរៀបចំខេត្ត ក្រុង មិនមែនគ្រាន់តែជាតួរលេខប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃស្មារតីនៃការកែសម្រួលជានិច្ច ដើម្បីឲ្យសមស្របទៅនឹងតម្រូវ ការនៃសម័យកាល។ នោះជាការប្តេជ្ញាចិត្តដើម្បីហ៊ានផ្លាស់ប្តូរនូវអ្វីដែលធ្លាប់ស្គាល់និងជាប់ពាក់ព័ន្ធ ដើម្បីឆ្ពោះទៅរកអង្គការរដ្ឋបាលកាន់តែមានភាពរលូន ប្រសិទ្ធភាព និងទំនើបជាងមុន ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរឡើង និងបើកលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសក្នុងយុគសម័យ សកលភាវូបនីយកម្ម និងនវានុវត្តន៍។ អនុប្រធានគណៈកម្មាធិការឃោសនា និងអប់រំមជ្ឈឹម លោក Pham Tat Thang និងអតីតគណៈប្រតិភូរដ្ឋសភា លោកស្រី Nguyen Hong Dao បានសម្តែងថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ បើកស្ថានការណ៍ថ្មីក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ជាមួយនឹងចក្ខុវិស័យរយៈពេលវែង យ៉ាងហោចណាស់ក៏សម្រាប់ ១០០ ឆ្នាំខាងមុខ”។

“នេះគឺជាពេលវេលាមានលក្ខណៈបដិវត្តន៍។ បដិវត្តន៍ស្ថិតនៅត្រង់ថា លះបង់នូវអ្វីដែលហៅថា កំហិតបំផុត កសាងក្បាលម៉ាស៊ីនដឹកនាំ ដែលជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ប្រជាជនគឺជាចំណុចចុងក្រោយនៃឆន្ទៈអំណាច ការបម្រើប្រជាជនគឺជាការទទួលខុសត្រូវនៃអំណាចនៅក្នុងក្បាលម៉ាស៊ីនប្រតិបត្តិ”។

ស្រុះចិត្តគំនិតក្នុងការរៀបចំលំហរអភិវឌ្ឍន៍ថ្មី

ប្រទេសជាតិកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ ហើយក្នុងដំណើរដ៏ធំនោះ សាមគ្គីជនជាតិទាំងមូលគឺជាមូលដ្ឋានគ្រឹះ ដែលជាខ្សែក្រហម ដើម្បីជួយវៀតណាមជំនះរាល់បញ្ហាប្រឈម។ ពីតំបន់ព្រៃភ្នំដល់តំបន់ខ្ពង់ រាប ឬនៅកណ្តាលទីក្រុង យើងកំពុងឃើញពីសាមគ្គីភាព ការឯកភាព និងការប្តេជ្ញាចិត្តក្នុងការស្ទុះឈានទៅមុខ៖

“នៅពេលប្រកាសសេចក្តីសម្រេចចិត្តរួមបញ្ចូលគ្នា និងចូលដំណើរការ គឺយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់គំរូប្រតិបត្តិការ 0ដ៏មានប្រសិទ្ធភាពថ្មី ពង្រឹងជីវភាពរស់នៅប្រកបដោយស្ថិរភាពសម្រាប់ប្រជាជន”។

“យើងជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះរបស់ប្រទេសជាតិ នឹងបើកទំព័រថ្មីមួយក្នុងប្រវត្តិសាស្ត្រសម្រាប់ជោគវាសនារបស់ប្រទេសជាតិ។ ប្រទេសរបស់យើង នឹងឡើងដល់កម្ពស់ថ្មីមួយ”។

ក្នុងឋានៈជាប្រមុខបក្សកុម្មុយនិស្តវៀតណាម អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា៖ ប្រវត្តិសាស្ត្របានប្រគល់ភារកិច្ចដ៏មានសារៈសំខាន់បំផុតដល់យើងក្នុងការស្ថាបនា ក្បាលម៉ាស៊ីនដឹកនាំប្រកបដោយប្រសិទ្ធភាព ដែលឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសក្នុងយុគសម័យថ្មី។ ដើម្បីបំពេញភារកិច្ច នោះ គ្មានអាវុធណាដែលមានឥទ្ធិពល និងមានប្រសិទ្ធភាពជាងការឯកភាព និងការស្រុះចិត្តគំនិតនៃប្រព័ន្ធនយោបាយទាំងមូល និងការគាំទ្រពីប្រជាជនទាំងមូលឡើយ៖

“យើងកំពុងនៅចំពោះមុខឱកាសដ៏អស្ចារ្យមួយ។ គ្រប់ស្ថាប័ន គ្រប់ សហគមន៍ បុគ្គលគ្រប់រូប គឺជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងក្បាលម៉ាស៊ីនកំណែទម្រង់ដ៏ខ្លាំងក្លានេះ។ ប្រជាពលរដ្ឋវៀតណាមគ្រប់រូប មិនថាក្នុងប្រទេស ឬក្រៅប្រទេស សុទ្ធតែមានតួនាទី និងការទទួលខុសត្រូវជាពលរដ្ឋក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ចាប់ពីថ្ងៃនេះតទៅ យើងបន្តរួមដៃគ្នា សាមគ្គីភាព និងឯកភាពអនុវត្តឱ្យបានជោគជ័យនូវគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ធានាឱ្យប្រព័ន្ធអង្គភាពដំណើរការរលូន ប្រសិទ្ធភាព ការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសង្គម និងពង្រីកឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

ដោយមានការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម រួមផ្សំនឹងកម្លាំងមហាសាមគ្គីជនជាតិទាំងមូល ជាមួយនឹងសេចក្តីប្រាថ្នាដ៏មុតមាំ និងឆន្ទៈក្នុងការច្នៃប្រឌិតឥតឈប់ឈរ ប្រជាជនវៀតណាមប្រាកដជានឹងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាកសាងប្រទេសវៀតណាមប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គល៕