រូបថតឧទាហរណ៍៖ VOV

សុភមង្គលរបស់ប្រជាជន គឺជាគោលដៅសំខាន់នៃបុព្វហេតុបដិវត្តន៍

កាលនៅរស់ លោកប្រធានហូជីមិញមានប្រសាសន៍ដ៏ល្បីមួយឃ្លាថា៖ «ខ្ញុំលះបង់អស់មួយជីវិតដើម្បីប្រជាជាតិរបស់ខ្ញុំ»។ នេះគឺជាការសង្ខេបយ៉ាងជ្រាលជ្រៅបំផុតនៃមនោគមវិជ្ជាស្នេហាជាតិ ស្រឡាញ់ប្រជាជនពេញមួយជីវិតបដិវត្តន៍របស់ លោក ដែលជាជីវិតដ៏មហិមារផង តែជិតស្និទ្ធ និងសាមញ្ញបំផុតផង។ សម្រាប់លោកប្រធានហូជីមិញ ការថែទាំជីវភាពរស់នៅ និងសុភមង្គលរបស់ ប្រជាជនគឺជាគោលដៅសំខាន់នៃបុព្វហេតុបដិវត្តន៍។ លោកសាស្ត្រាចារ្យរង បណ្ឌិត Bui Dinh Phong នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ បានឲ្យដឹងថា៖

“បន្ទាប់ពីយើងបង្កើតរដ្ឋអំណាចបដិវត្តន៍រួច លោកប្រធានហូជីមិញបានដឹកនាំឲ្យ ដោះស្រាយបញ្ហាប្រឆាំងនឹងសត្រូវអត់ឃ្លាន សត្រូវអនក្ខរភាពនិងសត្រូវឈ្លានពាន បរទេស។ នោះគឺជាប្រភេទសត្រូវដែលយើងត្រូវតែកំចាត់ឲ្យបានដាច់ខាត បើមិន ដូច្នេះទេ យើងមិនអាចលើកកម្ពស់ជីវភាពប្រជាជនបានដែរ”។

រាល់វិនាទី រាល់នាទីក្នុងជីវិតរបស់លោកប្រធានហូជីមិញ គឺពោរពេញទៅ ដោយក្តីកង្វល់អំពីជីវភាពរស់នៅរបស់ប្រជាជន។ លោក Tran Viet Hoan អង្គរក្ស លោកប្រធានហូជីមិញបានឲ្យដឹងថា៖

“សម្រាប់លោកអុំ ប្រជាជនគឺជាពាក្យពេជ្រ ជាការយកចិត្តទុកដាក់អចិន្រ្តៃយ៍ ក្នុងជីវភាពប្រចាំថ្ងៃរបស់លោកអុំ។ ពេលលោកអ៊ុំទទួលទាន លោកអ៊ុំតែងតែគិតពីប្រជាជន។ ពេលលោកអ៊ុំដេក លោកអ៊ុំក៏គិតពីប្រជាជនដែរ។ នៅឆ្នាំ ១៩៥៤ នៅពេលដែលការ តស៊ូដណ្ដើមបានជ័យជម្នះ លោកអ៊ុំហូបានវិលត្រឡប់ទៅហាណូយវិញ។ បក្ស និងរដ្ឋ បានអញ្ជើញលោកអ៊ុំហូ មកស្នាក់នៅ និងធ្វើការនៅវិមានប្រធានរដ្ឋ (អគារអគ្គទេសា ភិបាល) ប៉ុន្តែ លោកអ៊ុំ បានប្រាប់ថា៖ ផ្ទះនោះជាសមិទ្ធផលរបស់ប្រជាជន បានទៅលើ ប្រជាជន មិនមែនរបស់ខ្ញុំទេ”។

លោកប្រធានហូជីមិញក៏បានផ្ដែផ្ដាំថា ក្រៅពីការស្តារ និងពង្រីកការអភិវឌ្ឍ សេដ្ឋកិច្ច បក្សត្រូវយកចិត្តទុកដាក់ដល់ការអប់រំប្រជាជនទាំងមូល ហើយពឹងផ្អែកលើ កម្លាំងដ៏មហិមារបស់ប្រជាជនក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen Ngoc Trung អតីតប្រធានដេប៉ាតឺម៉ង់ វប្បធម៌ វិទ្យាស្ថានសារព័ត៌មាន និងការឃោសនា បានឲ្យដឹងថា៖

“មនោគមវិជ្ជាជិតស្និទ្ធជាមួយប្រជាជនរបស់លោកប្រធានហូជីមិញ បានចាប់ផ្តើមពីពេលដែលលោកចូលរួមបដិវត្តន៍រហូតដល់ទីបញ្ចប់នៃជីវិត។ លោកចាត់ទុកថា ប្រជាជនគឺជាកម្លាំងស្នូលក្នុងសង្គម។ លោកបានប្រៀបប្រដូចប្រជាជនទៅនឹងទឹក ដែលទឹកអាចលើកទូក ប៉ុន្តែក៏អាចជន់លិចទូកបានដែរ។ លោកតែងតែនិយាយថា "ទោះជាងាយស្រួលមួយរយដងក៏ដោយ គ្មានប្រជាជនក៏មិនអាចទៅរួចបាន/ ទោះជាពិបាកមួយពាន់ដង មានប្រជាជនគឺទៅរួចបាន"។ ពីការយល់ឃើញបែបនេះ ក្នុងដំណើរបម្រើបដិវត្តន៍របស់ខ្លួន លោកអ៊ុំហូបានប្រកាន់ខ្ជាប់ជានិច្ចនូវមនោគមវិជ្ជាជិតស្និទ្ធជាមួយប្រជាជន ស្រឡាញ់ប្រជាជន និងបម្រើប្រជាជនអស់ពីចិត្ត”។

រស់នៅជារៀងរហូតក្នុងបេះដូងប្រជាជន

លោកប្រធានហូជីមិញជានិច្ចកាលមកជាមួយប្រជាជនដោយភាពស្មោះស្ម័គ្រ និងសាមញ្ញ ដែលបានបង្កើតនូវការគោរពរាប់អានរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ចំពោះលោក។ ធ្លាប់បានជួបជាមួយលោកប្រធានហូជីមិញនៅមហាសន្និបាតវីរយុទ្ធជនប្រឡងប្រណាំងឆ្នាំ ១៩៦៦ លោកស្រី Truong Thi Dien ខេត្ត Quang Binh បានចែករំលែកថា៖

“ពេលបានជួបលោកអ៊ុំ ខ្ញុំរំជួលចិត្តណាស់ ស្ទើរតែនិយាយមិនចេញទេ។ លោកអ៊ុំ ពិតជាស្និទ្ធស្នាល សាមញ្ញណាស់ ហើយសួរសុខទុក្ខយើងយ៉ាងយកចិត្តទុកដាក់ បំផុត។ លោកអ៊ុំបានផ្ដែផ្ដាំយើងច្រើនណាស់។ លោកអ៊ុំមានប្រសាសន៍ថា “មូលហេតុ ដែលប្រជាជាតិយើង ជាប្រជាជាតិវីរភាព គឺដោយសារតែយើងមានប្រជាជនវីរភាព។ ឥឡូវ អ្នកទាំងអស់គ្នាទទួលបានកិត្តិនាមវីរជនក៏ជារឿងពិបាកហើយ ដូច្នេះអ្នកត្រូវខិតខំសិក្សា និងហាត់ពត់លត់ដំសីលធម៌របស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត”។ រហូតមកដល់ពេលនេះ អាវកប្បាស និងដំបូន្មានរបស់លោកអ៊ុំហូបានអមដំណើរខ្ញុំពេញមួយជីវិត”។

ថ្លែងក្នុងពិធីព្យុហយាត្រា ដង្ហែរក្បួនអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែ សីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី ២ កញ្ញា ឆ្នាំ២០២៥ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក៏បានសង្កត់ធ្ងន់លើ មនោគមវិជ្ជាដើម្បីប្រជាជនរបស់លោកប្រធានហូជីមិញយ៉ាងដូច្នេះថា៖

“ប្រទេសវៀតណាមគង់វង្សស្ថិតស្ថេរជារៀងរហូត; មាតុភូមិវៀតណាមសន្តិភាព ប្រជាជាតិវៀតណាមរីកចម្រើនដោយវិបុលភាព។ សាធារណរដ្ឋសង្គមនិយម វៀតណាមរុងរឿងជារៀងរហូត។ បក្សកុម្មុយនិស្តវៀតណាមរុងរឿងជារៀងរហូត។ លោកប្រធានហូជីមិញ មហិមាររស់នៅជារៀងរហូតក្នុងបុព្វហេតុរបស់យើង។ សិរីរុងរឿងមកលើប្រជាជនជារៀងរហូត”។

រយៈពេល៨០ឆ្នាំក្រោយថ្ងៃបង្កើតប្រទេសជាតិ លោកប្រធានហូជីមិញបាន លាចាកលោកទៅ ប៉ុន្តែលោកមិនដែលឃ្លាតចាកពីប្រជាជនឡើយ។ លោកប្រធាន ហូជីមិញរស់នៅជារៀងរហូតនៅក្នុងតម្លៃដ៏អមតៈ នោះគឺ ឯករាជ្យ សេរីភាព និងសុភ មង្គល។ លោករស់នៅក្នុងក្តីស្រឡាញ់របស់ជនរួមជាតិ ក្នុងឆន្ទៈដ៏ខ្ជាប់ខ្ជួនការពារ ទឹកដីដ៏ពិសិដ្ឋនៃមាតុភូមិ ព្រមទាំងក្នុងក្តីប្រាថ្នាឈានឡើងរបស់ប្រជាជាតិវៀតណាម ផងដែរ៕