វិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាមបានរួមវិភាគទានជាង ៥០% នៃ GDP ៣០% នៃចំណូលថវិការដ្ឋ ទាក់ទាញប្រហែល ៨៥% នៃកម្លាំងពលកម្ម និងជាកម្លាំងចលករកំណើនដ៏សំខាន់នៃសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ ការពិតជាក់ស្ដែង សេដ្ឋកិច្ចឯកជននៅតែប្រឈមមុខនឹងឧបសគ្គជាច្រើនដូចជា៖ បរិយាកាសអាជីវកម្ម មិនស្មើគ្នាពិតប្រាកដ; ការលំបាកក្នុងការទទួលបានដើមទុនឥណទាន ដីធ្លី ជាដើម។ ទាំងនេះគឺជាកត្តាដែលប៉ះពាល់ដល់សមត្ថភាពរបស់វិស័យនេះក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅក្នុងជំនួបធ្វើការជាមួយ គណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម។ |
ការតម្រង់ទិសយុទ្ធសាស្ត្រច្បាស់លាស់
បក្ស និងរដ្ឋបានកំណត់ថា នេះជាពេលវេលាដែលមិនអាចពន្យាពេលទៀតទេដោយត្រូវលុបចោលរបាំង បំផុសកម្លាំងនៃវិស័យសេដ្ឋកិច្ចដ៏សំខាន់នេះ ដើម្បីរួម ចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិរហូតដល់ឆ្នាំ ២០៣០ និងឆ្នាំ ២០៤៥។ ក្នុងជំនួបធ្វើការជាមួយ គណៈកម្មាធិការគោលនយោបាយនិងយុទ្ធសាស្ត្រមជ្ឈិម នាថ្ងៃទី ៧ មិនា អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានគូសបញ្ជាក់ថា៖
“ត្រូវតែមានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន ដោយសមស្របនឹងកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចនាបច្ចុប្បន្ន ក៏ដូចជាសមស្របនឹង លំហភូមិសាស្ត្រសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយថ្មីរបស់ប្រទេសជាតិផងដែរ។ ក្នុងនេះ គិតគូរដល់ការប្រែប្រួលខាងភូមិសាស្ត្រសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ សំដៅធានា ថា សេដ្ឋកិច្ចឯកជនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ មានសមត្ថភាពសម្រប ខ្លួន សមត្ថភាពទប់ទល់ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។ ចាំបាច់ត្រូវផ្តោតលើការ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍទូទៅនៃ វិស័យសេដ្ឋកិច្ចឯកជន”។
ដោយអះអាងថា សេដ្ឋកិច្ចឯកជនត្រូវតែជាស្នូល រួមជាមួយនឹងសេដ្ឋកិច្ចរដ្ឋ និង សេដ្ឋកិច្ចសមូហភាព ដើម្បីនាំប្រទេសជាតិបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា បក្ស និងរដ្ឋនឹងមានការសម្រេចចិត្តដ៏ធំ និងសំខាន់ ដើម្បីបង្កើតសន្ទុះសម្រាប់វិស័យសេដ្ឋកិច្ចឯកជនឱ្យមានការអភិវឌ្ឍ កាន់តែខ្លាំងក្លា ដើម្បីឱ្យសហគមន៍ធុរកិច្ចមានការអភិវឌ្ឍប្រកបដោយវិបុលភាព។
ចំណែកឯខាងរដ្ឋាភិបាលវិញ រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការដឹកនាំការ កសាងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ដែលលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាប្រធានគណៈកម្មាធិការ។ រដ្ឋាភិបាលក៏កំពុងផ្តោតលើការកសាងសេចក្តីសម្រេចចិត្តអំពីយន្តការគោលនយោបាយអភិវឌ្ឍជារបកគំហើញក្នុងវិស័យសេដ្ឋកិច្ចឯកជន ផងដែរ។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Nguyen Duc Chi បានឲ្យដឹងថា៖
“យើងខ្ញុំសហការជាមួយសមាគមឧស្សាហកម្ម និងសមាគមធុរកិច្ច ដើម្បីផ្ទៀង ស្តាប់មតិយោបល់ និងបំណងប្រាថ្នារបស់សហគ្រាស ជាពិសេសសហគ្រាសធំៗ។ ឈរលើមូលដ្ឋាននោះ យើងខ្ញុំនឹងកសាងខ្លឹមសារនៃសេចក្តីសម្រេចចិត្ត ក៏ដូចជា សារាចរណ៍របស់រដ្ឋាភិបាល ធានាការអនុវត្តយ៉ាងត្រឹមត្រូវនូវគោលជំហររបស់បក្ស នោះ គឺការទម្លុះទម្លាយ ជួយទ្រទ្រង់ និងស្ថាបនាដើម្បីឱ្យសហគ្រាសឯកជនអភិវឌ្ឍ បានយូរអង្វែង។ ទំនួលខុសត្រូវរបស់ក្រសួងហិរញ្ញវត្ថុគឺធ្វើការជាមួយសហគ្រាស សមាគម ក្រសួង និងផ្នែកនានា ដើម្បីគណនា និងដាក់ចេញនូវគោលនយោបាយ អនុគ្រោះដ៏សមស្របបំផុត ធានាបាននូវការសន្យាអន្តរជាតិ និងល្អបំផុតសម្រាប់ សហគ្រាសឯកជនវៀតណាម ដើម្បីអភិវឌ្ឍន៍កាន់តែរឹងមាំ មិនត្រឹមតែក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងអាចឈានទៅដល់តំបន់ និងពិភពលោកទៀតផង”។
កម្លាំងចលករកំណើនថ្មីនៃសេដ្ឋកិច្ច
ក្នុងឆ្នាំនេះ រដ្ឋាភិបាលបានដាក់ចេញគោលដៅ បង្កើនសមាមាត្រវិភាគទានរបស់វិស័យសេដ្ឋកិច្ចឯកជនចូលក្នុង GDP ឱ្យឡើងប្រហែល ៥៥% ការវិនិយោគឯកជន សម្រេចបានកំណើនពីរខ្ទង់ និងកំណើនឥណទានសម្រេចបានប្រហែល ១៦% ក្នុង នោះមូលធនឥណទានចូលមកសកម្មភាពផលិតកម្ម អាជីវកម្មនៃវិស័យសេដ្ឋកិច្ច ឯកជនត្រូវតែផ្ដល់លក្ខខណ្ឌអតិបរមា។
លើសពីនេះ ត្រូវតែមានការសម្របសម្រួល រវាងសហគ្រាសធុនតូច និងមធ្យមជាមួយសហគ្រាសធំ និងសហគ្រាសមានទុនវិនិ យោគបរទេស (FDI) ដូច្នេះសហគ្រាសឯកជនជាង ៩០ ម៉ឺន និងគ្រួសារអាជីវកម្ម ប្រហែល ៥ លានគ្រួសារដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ ពិតជាក្លាយជា កម្លាំងស្នូល រឹងមាំ មានសមត្ថភាពស្រូបយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវឌ្ឍនភាពថ្មីៗ ក្លាយជាកម្លាំងចលករកំណើនថ្មីនៃសេដ្ឋកិច្ច។ សេដ្ឋវិទូ លោក Dinh Trong Thinh បានឲ្យដឹងថា៖
“ទាក់ទងនឹងគោលនយោបាយ យើងមានរួចហើយ បញ្ហាសំខាន់គឺត្រូវអនុវត្តន៍ គោលនយោបាយនោះឱ្យបានពេញលេញ ដើម្បីជួយសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍។ ដូច្នេះ ការងារកែទម្រង់ បង្រួមក្បាលម៉ាស៊ីនដឹកនាំ ការកាត់បន្ថយបែបបទរដ្ឋបាល ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ និងការកាត់បន្ថយការចំណាយក្រៅ ផ្លូវការ កំពុងត្រូវបានអនុវត្តន៍ដោយមជ្ឈិម រដ្ឋសភា និងរដ្ឋាភិបាល។ អាស្រ័យហេតុ នេះ វិស័យសេដ្ឋកិច្ចឯកជនអាចធ្វើអ្វីៗដែលមិនត្រូវហាមឃាត់ដោយច្បាប់ ហើយអាច រួមវិភាគទានច្រើនបំផុតដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ”។
ដោយមានការតម្រង់ទិសដៅដ៏ខ្លាំងក្លារបស់បក្ស និងការប្តេជ្ញាចិត្តរបស់ រដ្ឋាភិបាល វិស័យសេដ្ឋកិច្ចឯកជនរបស់វៀតណាមកំពុងឈរនៅចំពោះមុខ ការផ្លាស់ប្ដូរដ៏ពោរពេញទៅដោយយថាទស្សន៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
