សេចក្តីសម្រេចចិត្តលេខ ៧១ ត្រូវបានរំពឹងថា នឹងបង្កើតលក្ខណៈទម្លុះទម្លាយសម្រាប់វិស័ួអប់រំ និងបណ្តុះបណ្តាល (រូបថត៖ CTV/Vietnam+)

អប់រំនិងបណ្តុះបណ្តាលតែងតែត្រូវបានបក្ស និងរដ្ឋវៀតណាមកំណត់ថា ជាគោលនយោបាយជាតិកំពូល។ នៅចំពោះមុខតម្រូវការអភិវឌ្ឍន៍ថ្មី វៀត ណាមត្រូវការរបកគំហើញជាយុទ្ធសាស្ត្រដើម្បីបើកទូលាយប្រភពធនធាន និងបង្កើតសន្ទុះសម្រាប់គោលដៅ នាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

របកគំហើញនៅក្នុងទស្សនៈ

មុននេះ ១២ឆ្នាំ ក្នុងឆ្នាំ ២០១៣ សន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១១ បានចេញសេចក្តីសម្រេចចិត្តមជ្ឈឹមលេខ ២៩ ស្តីពី “ការផ្លាស់ប្តូរជាមូលដ្ឋាននិងទូលំទូលាយវិស័យអប់រំនិងបណ្តុះបណ្តាល ដើម្បីបំពេញតាមតម្រូវការនៃឧស្សាហូបនីយកម្ម និងទំនើបកម្មក្នុងសេដ្ឋកិច្ចទីផ្សារ ទិសដៅសង្គមនិយម និងសមាហរណកម្មអន្តរជាតិ" (សេចក្តីសម្រេចចិត្តលេខ ២៩)។

ខណៈដែលសេចក្តីសម្រេចចិត្តលេខ ២៩ បានផ្តោតលើ “ការផ្លាស់ប្តូរជាមូលដ្ឋាននិងទូលំទូលាយ” វិស័យអប់រំនោះ គឺសេចក្តីសម្រេចចិត្តលេខ ៧១ ដែលទើបនឹងចេញផ្សាយ បានផ្លាស់ប្តូរយ៉ាងខ្លាំងទៅជា "របកគំហើញយុទ្ធសាស្ត្រ" ដោយចាត់ទុកថាការអប់រំមិនត្រឹមតែជាកិច្ចការសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបញ្ហាសម្រេចកំណត់សម្រាប់អនាគតរបស់ប្រទេសជាតិទៀតផង។

យោងតាមបណ្ឌិត Pham Van Gieng សាកលវិទ្យាល័យគុកោសល្យជាតិហាណូយ ២ របកគំហើញនៃទស្សនៈក្នុងសេចក្តីសម្រេចចិត្តលេខ ៧១ គឺជាការផ្លាស់ប្តូរទស្សនវិស័យយុទ្ធសាស្ត្រពោលគឺ៖ ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងស្ថាបនាអនាគតទៀតផង។ នៅប្រទេសវៀតណាម ប្រព័ន្ធអប់រំតាំងពីយូរយារណាស់មកហើយត្រូវបានអនុវត្តតាមប្រព័ន្ធចំនួន ៣ ក្នុងពេលតែមួយ៖ ការអប់រំប្រណិតផូរផង់ ការអប់រំសម្រាប់ធនធានមនុស្ស និងការអប់រំមហាជន។ ហើយសេចក្តីសម្រេចចិត្តលេខ ៧១ បានកំណត់ដោយធានាឱ្យមានភាពសុខដុមរមនា រវាងលក្ខណៈប្រជាជនទាំង មូលនិងលក្ខណៈល្អប្រណិតផូរផង់ផងដែរ។

លោកបណ្ឌិត Pham Van Gieng ជឿជាក់ថា កត្តាប្រណិតផូរផង់ ត្រូវបានសង្កត់ធ្ងន់ជាលើកដំបូងជាពិសេសនិងយ៉ាងខ្លាំង រួមជាមួយនឹងទស្សនវិស័យនៃការអប់រំក្នុងប្រជាជនទាំងមូល។ នេះគឺជាកត្តាដែលមានគោល បំណងក្នុងទស្សនៈនៃការភ្ជាប់សារៈសំខាន់ ដល់ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ បង្កើតកម្លាំងពលំសម្រាប់គោលដៅខ្ពស់ជាងនេះ ជាមួយនឹងភាពខុសគ្នាយ៉ាងច្បាស់នៃតម្រូវការនៃការអប់រំឧត្តមសិក្សា ដូចជាការអប់រំធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងទេពកោសល្យ។

សេចក្តីសម្រេចចិត្តលេខ ៧១ ក៏សង្កត់ធ្ងន់លើការច្នៃប្រឌិតនៃការត្រិះរិះ ការយល់ដឹង និងស្ថាប័នជាមួយនឹងលំហថ្មី ដែលជាលំហមួយត្រូវបានពង្រីកដល់ការផ្សារភ្ជាប់ជាមួយនឹងវិទ្យាសាស្ត្រ-បច្ចេកវិទ្យា សេដ្ឋកិច្ចទីផ្សារ សមាហរណកម្មអន្តរជាតិ និងការផ្លាស់ប្តូរឌីជីថល។

ជំនួសឱ្យការផ្តោតលើការកែទម្រង់ផ្នែកនីមួយៗ សេចក្តីសម្រេចចិត្តលេខ ៧១ បានចាត់ទុកការអប់រំជាបញ្ហាស្លាប់រស់ ការសម្រេចកំណត់អនាគតរបស់ប្រទេសជាតិ តភ្ជាប់ដោយផ្ទាល់ទៅនឹងគោលដៅយុទ្ធសាស្ត្រជាតិរហូតដល់ឆ្នាំ ២០៤៥។ នេះជាការផ្លាស់ប្តូរពីកំណែទម្រង់កែទម្រង់មានលក្ខណៈ កែតម្រូវទៅជាការត្រិះរិះប្រកបដោយការស្ថាបនា និងដឹកនាំការអភិវឌ្ឈប្រទេសជាតិ តាមរយៈការអប់រំ។

របកគំហើញលើគោលដៅ

លក្ខណៈជាក់ស្តែង ជាចំណាប់អារម្មណ៍ដំបូង និងខ្ជាប់ខ្ជួននៃសេចក្តីសម្រេចចិត្តលេខ ៧១។ សេចក្តីសម្រេចចិត្តបានដាក់ការអប់រំរបស់វៀត ណាមក្នុងចំណាត់ថ្នាក់អប់រំពិភពលោក សម្រាប់ការវាយតម្លៃជាក់ស្តែង។ សេចក្តីសម្រេចចិត្តបានកំណត់ពីតម្រូវការក្នុងការលើកកម្ពស់ ដើម្បីសម្រេចចំនួន ២០% នៃសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំវិជ្ជាជីវៈ ជាមួយនឹងការវិនិយោគទំនើបដែលស្មើនឹងប្រទេសអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី។ អត្រាអ្នកសិក្សាវិទ្យាសាស្ត្រមូលដ្ឋានគឺស្ថិតក្នុងកម្រិត ៣៥%។ គោលដៅនេះបង្ហាញថា វៀតណាមមិនត្រឹមតែដើរទាន់ទេ ប៉ុន្តែក៏ស្មើនឹងប្រព័ន្ធអប់រំអាស៊ីជឿនលឿនទៀតផង។

វៀតណាមសម្រេចបានគោលដៅ មានសាកលវិទ្យាល័យចំនួន ៨ ស្ថិតក្នុងចំណោម សកលវិទ្យាល័យកំពូលទាំង ២០០ នៅតំបន់អាស៊ី និងសាកលវិទ្យាល័យចំនួន ១ ស្ថិតក្នុងចំណោមកំពូល ១០០ នៅលើពិភពលោក រហូតដល់ឆ្នាំ ២០៣០។ នេះគឺជាជំហានសកម្ម និងសមាហរណកម្ម ដោយដាក់ការអប់រំនៅសកលវិទ្យាល័យជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់។

ទាក់ទងនឹងប្រភពធនធានសម្រាប់ការអប់រំ សេចក្តីសម្រេចចិត្តលេខ ៧១ បានបង្កើនឡើងដល់កម្រិត ៣% សម្រាប់ការអប់រំឧត្តមសិក្សា គឺជារបកគំហើញផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងជំនះពុះពារលើស្ថានភាព "ខ្វះការវិនិយោគអូសបន្លាយ" និងធានាបាននូវធនធានគ្រប់គ្រាន់ ដើម្បីអនុវត្តគោលដៅនៃការអប់រំអន្តរជាតិ (ក្នុងអំឡុងឆ្នាំ ២០១៦-២០២០ ការចំណាយថវិកាជាមធ្យមសម្រាប់វិស័យអប់រំស្រូបយក ១៨-២០% នៃការចំណាយសរុបរបស់រដ្ឋ ក្នុងនោះ ការចំណាយសម្រាប់អបរំឧត្តមសិក្សាត្រឹមតែ ១,៥-១,៨ នៃចំណាយថវិការរដ្ឋសរុប)។

សេចក្តីសម្រេចចិត្តលេខ ៧១ គឺជាសេចក្តីសម្រេចចិត្តមានលក្ខណៈទម្លុះទម្លាយ ដែលមិនធ្លាប់មានតាំងពីមុនមក នាំវិស័យអប់រំនិងបណ្តុះបណ្តាលរបស់វៀតណាមរួមបញ្ចូលយ៉ាងពិតប្រាកដទៅក្នុងលំហូរនៃការអប់រំពិភព លោក។ នេះជាឯកសារសំខាន់មួយបង្ហាញពីការប្ដេជ្ញាចិត្តនយោបាយខ្ពស់របស់បក្សក្នុងការដាក់ការអប់រំនិងបណ្តុះបណ្តាលជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ។ របកគំហើញនៃទស្សនៈ គោលដៅ ភារកិច្ច និងដំណោះស្រាយត្រូវបានកំណត់យ៉ាងក្បោះក្បាយ និងផ្សារភ្ជាប់ទៅនឹងស្តង់ដារអន្តរជាតិ បើកចេញផ្លូវដ៏រឹងមាំសម្រាប់ប្រទេសជាតិ ឈានចូលទៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍ និងមហាអំណាចនៅពាក់កណ្តាលសតវត្សទី ២១៕