ការធានាសន្តិសុខថាមពលជាតិយ៉ាងរឹងមាំ និងការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់ គឺជាកត្តាមូលដ្ឋានមួយ ដើម្បីធានាការពន្លឿនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច និង សម្រេចលើបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេសជាតិនាពេលខាង មុខ។ ក្នុងបរិបទដែលវៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចខ្ពស់ វា ទាមទារឲ្យមានកំណើនអគ្គិសនីដ៏សក្តិសមដែរ។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ដែល ត្រូវការដំណោះស្រាយក្នុងការអភិវឌ្ឍប្រភពអគ្គីសនី ជាពិសេសប្រភពអគ្គីសនីមូល ដ្ឋាន អគ្គិសនីបៃតង អគ្គិសនីស្អាត និងប្រកបដោយនិរន្តរភាព។
មហាសន្និបាតបក្ខភាគ នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមលើកទី ៤ អាណត្តិ ២០២៥-២០៣០។ (រូបថត៖ VOV) |
តាំងចិត្តកុំឲ្យកង្វះខាតអគ្គីសនីកើតឡើង
នាពេលកន្លងមក នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ផ្ទាល់បានទៅត្រួតពិនិត្យ ជំរុញ និងដោះស្រាយការលំបាកជាប្រចាំ ដើម្បីជំរុញការអនុវត្តគម្រោង ប្រភពអគ្គីសនី និងបណ្តាញបញ្ជូនអគ្គសនី។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការ តាំងចិត្តកុំឲ្យកង្វះខាតអគ្គិសនីកើតឡើងក្នុងកាលៈទេសៈណាមួយ។ អញ្ជើញចូលរួម មហាសន្និបាតបក្ខភាគ នៃសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាមលើកទី ៤ អាណត្តិ ២០២៥-២០៣០ នាថ្ងៃទី១០ ខែសីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ លើតម្រូវការយ៉ាងដូច្នេះថា៖
“គោលដៅនៃការផលិតអគ្គិសនីគឺ ត្រូវតែបំពេញតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ បំពេញតម្រូវការផលិតកម្ម និងការប្រើប្រាស់របស់ប្រជាជន ព្រមទាំង បំពេញកំណើនសេដ្ឋកិច្ចពីរខ្ទង់ផងដែរ។ គោលដៅនោះគឺត្រូវតែបំពេញតាមតម្រូវ ការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងអត្រាពីរខ្ទង់។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ”។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកអគ្គិសនីត្រូវតែធ្វើម្ចាស់លើឥន្ធនៈសម្រាប់ផលិតអគ្គីសនី ជាពិសេសការធ្វើអាជីវកម្មធ្យូងថ្ម ព្រមទាំងស្នើឲ្យផ្នែកអគ្គិសនីខិតខំ ប្រឹងប្រែងឈានឡើងដល់កំពូលទាំង៣ក្នុងអាស៊ាន ឬខ្ពស់ជាងនេះទៅទៀត។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សតិអារម្មណ៍ក្នុងការដឹកនាំ គឺត្រូវមាន ចក្ខុវិស័យ និងផែនទីបង្ហាញផ្លូវ ព្រោះការវិនិយោគលើវិស័យអគ្គិសនីមានទំហំធំ ចំណាយពេលវេលាយូរអង្វែង ដូច្នេះត្រូវតែពន្លឿនល្បឿនបន្ថែមទៀត ក្នុងការអភិវឌ្ឍ ប្រភពថាមពល និងបណ្តាញបញ្ជូនអគ្គិសនី ជាពិសេសថាមពលនុយក្លេអ៊ែរ ថាមពល ស្អាត៖
“និន្នាការបច្ចុប្បន្នគឺថាមពលនុយក្លេអ៊ែរ នៅលើពិភពលោកមានរោងចក្រថាមពលនុយក្លេអ៊ែរជាង ៤០០ ប្រទេសជាច្រើនមានថាមពលនុយក្លេអ៊ែរជាង ៥០%។ បញ្ហាគឺការគ្រប់គ្រងសុវត្ថិភាព ការអភិវឌ្ឍ ជាពិសេសថាមពលនុយក្លេអ៊ែរ ប្រភពថាម ពលស្អាត ត្រូវតែមានភាពក្លាហានក្នុងការអភិវឌ្ឍប្រភពថាមពល និងបណ្ដាញបញ្ជូន អគ្គីសនី”។
របកគំហើញយុទ្ធសាស្ត្រ
ដោយផ្អែកលើការដឹកនាំរបស់រដ្ឋាភិបាល ផ្នែកអគ្គិសនីបានកំណត់នូវរបកគំហើញជាយុទ្ធសាស្ត្រ ជាពិសេសក្នុងការវិនិយោគលើការសាងសង់ប្រភពថាមពល និងបណ្តាញអគ្គិសនី បំពេញផែនការមេ និងលើសពីវឌ្ឍនភាពនៃគម្រោងសំខាន់ៗ។ គម្រោងខ្សែបណ្តាញអគ្គីសនី ៥០០ kV សៀគ្វី ៣ កំណាត់ Quang Trach - Pho Noi ត្រូវបានសម្រេចរួចរាល់ក្នុងខែសីហា ឆ្នាំ ២០២៤ បន្ទាប់ពីការសាងសង់ត្រឹមតែជាង ៦ ខែនោះ គឺជាជោគជ័យគំរូមួយ។ ដោយពង្រីកសមិទ្ធិផលនេះ លេខារងគណៈកម្មា ធិការបក្ស EVN លោក Nguyen Huu Tuan បានសង្កត់ធ្ងន់ថា៖
“ស្នើឡើងដំណោះស្រាយជារបកគំហើញក្នុងការវិនិយោគសាងសង់ប្រភពថាមពល និងបណ្តាញអគ្គិសនី។ ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ; វិនិយោគលើការ ធ្វើទំនើបកម្មផ្នែកអគ្គិសនី ចាប់ពីការផលិត រហូតដល់ការបញ្ជូន និងការចែកចាយ ជាមួយនឹងសមត្ថភាពរួមបញ្ចូលប្រភពថាមពលកកើតឡើងវិញក្នុងទ្រង់ទ្រាយធំ; អនុវត្តការផ្លាស់ប្តូរថាមពលតាមទិសដៅបៃតង និងនិរន្តរភាព; សម្រេចគម្រោង ប្រភពថាមពលចំនួន ១២ ខិតខំចាប់ផ្តើមសាងសង់គម្រោង LNG Quang Trach លេខ ៣ ក្នុងឆ្នាំ២០២៦ និងបញ្ចប់នៅឆ្នាំ ២០៣០”។
នៅក្នុងបរិបទដែលសេដ្ឋកិច្ចត្រូវបានគេព្យាករណ៍មានកំណើនខ្ពស់ តម្រូវការអគ្គិសនីនឹងកើនឡើងពី ១១% ឡើងទៅ ដែលតម្រូវឱ្យផ្នែកអគ្គិសនី មានការត្រៀម ខ្លួនរួចរាល់ និងម្ចាស់ការក្នុងការកសាងសេណារីយ៉ូផ្គត់ផ្គង់អគ្គិសនី ផ្លាស់ប្ដូរគ្រប់ ជ្រុងជ្រោយនូវអភិបាលកិច្ចអាជីវកម្ម ឆ្ពោះទៅរកតម្លាភាព និងខិតជិតស្តង់ដារ អន្តរជាតិ។
ការដឹកនាំយ៉ាងប្ដូរផ្ដាច់របស់រដ្ឋាភិបាល ការប្តេជ្ញាចិត្តនៃផ្នែកអគ្គិសនី និងក្រសួង ស្ថាប័ននានា កំពុងឆ្ពោះទៅរកការសម្រេចគោលដៅនាឆ្នាំ ២០៤៥ ដែលវៀតណាម ក្លាយជាប្រទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់ ក្នុងនោះសន្តិសុខថាមពលគឺជាហេដ្ឋា រចនាសម្ព័ន្ធសំខាន់។ ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តន៍ការសន្យា អន្តរជាតិលើការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាននោះ ការធានាសន្តិសុខថាមពលជាតិ ទាមទារឲ្យមានការកែសម្រួលដ៏សមស្រប ផ្សារភ្ជាប់ ទៅនឹងគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

