សន្និសីទបានធ្វើឡើងនៅសាលប្រជុំ Dien Hong - វិមានរដ្ឋសភា ដោយតភ្ជាប់តាមបណ្តាញអ៊ីនធឺណេតទៅកាន់គណៈកម្មាធិការ ក្រសួង មូលដ្ឋាន និងអង្គភាពនានាទូទាំងប្រទេស។ រូបថត៖ VGP/Nhat Bac

សេចក្ដីសម្រេចចិត្តចំនួន ៤ របស់ការិយាល័យនយោបាយ ត្រូវបានជ្រួតជ្រាប និងអនុវត្តន៍ រួមមាន៖ សេចក្ដីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី; សេកច្ដីសម្រេចចិត្តលេខ ៧០ របស់ ការិយាល័យនយោបាយស្តីពីការធានាសន្តិសុខថាមពលជាតិរហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥; សេចក្តីសម្រេចចិត្តលេខ ៧១ របស់ការិយាល័យ នយោបាយស្តីពីរបកគំហើញក្នុងការអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល និងសេចក្តី សម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយស្តីពីដំណោះស្រាយឈានមុខគេ មួយចំនួន ដើម្បីពង្រឹងការការពារ ការថែទាំ និងការលើកកំពស់សុខភាពប្រជាពលរដ្ឋ។

លោកអគ្គលេខាបក្ស To Lam លោកប្រធានរដ្ឋ Luong Cuong លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកប្រធានរដ្ឋសភា Tran Thanh Man និងគណៈប្រតិភូចូលរួមសន្និសីទនៅវិមានរដ្ឋសភា។ (រូបថត៖ VGP/Nhat Bac)

ពីការប្ដេជ្ញាចិត្តនយោបាយទៅជាសកម្មភាពជាក់ស្តែង

ចំណុចគួរឲ្យកត់សម្គាល់នោះ គឺសេចក្តីសម្រេចចិត្តទាំង៤ ខាងលើ សុទ្ធតេជាសសរស្តម្ភនៃការអភិវឌ្ឍប្រទេសជាតិ ជាវិស័យទាំង ៤ ដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋម្នាក់ៗ។ ខ្លឹមសារនៃសេចក្តីសម្រេចចិត្តបានអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមនោះ គឺដាក់កត្តាមនុស្សជាស្នូលនៃយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជានិច្ច។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ លើស្មារតីនេះនៅសន្និសីទ កាលពីព្រឹកថ្ងៃទី ១៦ ខែកញ្ញា យ៉ាងដូច្នេះថា៖

“ក្នុងសេចក្តីសម្រេចចិត្តដែលទើបចេញផ្សាយថ្មីៗនេះ មនុស្សគឺជាកត្តាសំខាន់បំផុត ដែលសម្រេចលើភាពជោគជ័យ ឬបរាជ័យរបស់ប្រទេសជាតិ។ ការវិនិយោគ លើកត្តាមនុស្ស គឺជាការវិនិយោគសម្រាប់ការរីកចម្រើន វិនិយោគសម្រាប់អនាគត របស់ប្រជាជាតិ”។

លោកអគ្គលេខាបក្ស To Lam ថ្លែងមតិបញ្ជាណែនាំនៅសន្និសីទ។ (រូបថត VGP/Nhat Bac)

ចំណុចពិសេសនៃសន្និសីទលើកនេះ គឺការតម្រូវមិនឲ្យនៅត្រឹមការសិក្សា និងការស្រាវជ្រាវប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រែក្លាយឲ្យបានឆាប់ ទៅជាកម្មវិធីសកម្មភាព ជាក់ស្ដែងសម្រាប់កម្រិតនីមួយៗ និងវិស័យនីមួយៗ។ នេះគឺជាជំហានគន្លឹះ ដែលប្រែក្លាយសេចក្ដីសម្រេចចិត្តទៅជាការពិត។ ប្រការនេះត្រូវបានបញ្ជាក់យ៉ាង ច្បាស់ដោយលោកអគ្គលេខាបក្ស To Lam នៅក្នុងសន្និសីទ៖

“ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ រដ្ឋសភានឹងបើកសម័យប្រជុំលើកទី ១០ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥។ ខ្លឹមសារនៃសេចក្តី សម្រេចចិត្តទាំងនេះ ចាំបាច់ត្រូវអនុវត្តន៍ភ្លាមៗដោយរដ្ឋសភា ចាំបាច់ត្រូវធ្វើស្ថាប័ន ភាវូបនីយកម្មភ្លាមៗ តាមរយៈសេចក្ដីសម្រេចចិត្ត និងច្បាប់ពាក់ព័ន្ធ។ បក្សភាគមជ្ឈិម និងមូលដ្ឋានក៏ត្រូវអនុវត្តន៍ និងធ្វើបច្ចុប្បន្នភាពភ្លាមៗផងដែរ។ បច្ចុប្បន្ននេះ យើងកំពុង រៀបចំមហាសន្និបាតដើម្បីកសាងឯកសារ ដូច្នេះផែនការសកម្មភាពក៏ត្រូវដាក់បញ្ចូល ស្មារតីនេះទៅក្នុងសេចក្ដីសម្រេចចិត្ត និងឯកសារនៃមហាសន្និបាតនៅកម្រិតរបស់ខ្លួន ផងដែរ។ ជាពិសេ ត្រូវតែសុក្រិតកម្មវិធីសកម្មភាព ដើម្បីអនុវត្តន៍ភ្លាមៗ ដោយមិន រង់ចាំទៀតទេ”។

កម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

ដោយសង្កត់ធ្ងន់ថា សេចក្ដីសម្រេចចិត្តទាំង៤លើកនេះ គ្របដណ្តប់លើសសរស្តម្ភសំខាន់ៗនៃដំណើរការអភិវឌ្ឍន៍៖ ការធ្វើសមាហរណកម្មដើម្បីពង្រីកលំហ អភិវឌ្ឍន៍ ថាមពលដើម្បីធានាហេដ្ឋារចនាសម្ព័ន្ធ ការអប់រំដើម្បីលើកកំពស់គុណភាព ធនធានមនុស្ស និងសុខាភិបាល ដើម្បីថែទាំសុខភាពប្រជាជន លោកអគ្គលេខាបក្ស តូ ឡឹម បានចាត់ទុកថា ការអនុវត្តនៅតែប្រឈមមុខនឹងបញ្ហាជាច្រើន។ សមាហរណកម្ម អន្តរជាតិទាមទារឲ្យមានឫទ្ធានុភាពនយោបាយដ៏រឹងមាំនៅចំពោះមុខការប្រែប្រួលភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញ។ សន្តិសុខថាមពលស្ថិតក្រោមសម្ពាធនៃតម្រូវការ កើនឡើង និងការទាមទារឲ្យផ្លាស់ប្តូរទៅជាថាមពលបៃតង។ ការអប់រំត្រូវតែជំនះ ពុះពារលើបញ្ហាទាក់ទងនឹងគុណភាពនិងគម្លាតរវាងបណ្ដាតំបន់។ សុខាភិបាលត្រូវតែ ដោះស្រាយបញ្ហាលើសទម្ងន់ កង្វះធនធានមនុស្ស និងតម្រូវការថែទាំសុខភាព ជាសកល។

គណៈប្រតិភូបានទៅទស្សនាការតាំងពិព័រណ៍សមិទ្ធផលលេចធ្លោក្នុងវិស័យសុខាភិបាល និងអប់រំនៅវិមានរដ្ឋសភា។ (រូបថត៖ VGP/Nhat Bac)

លោកអគ្គលេខាបក្សបានស្នើថា ចាប់ពីមជ្ឈិមដល់មូលដ្ឋាន ត្រូវតែអនុវត្តន៍សេចក្ដីសម្រេចចិត្តដោយស្មារតីម្ចាស់ការ ច្នៃប្រឌិត កំណត់ឱ្យបានច្បាស់លាស់នូវ គោលដៅ ផែនទីបង្ហាញផ្លូវ ទំនួលខុសត្រូវ និងយន្តការត្រួតពិនិត្យ។ នៅពេលដែល បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងអនុវត្តន៍ដោយការស្រុះចិត្តគំនិត សេចក្ដីសម្រេចចិត្តទាំងបួននេះ នឹងក្លាយជាកម្លាំងចលករថ្មី បង្កើតការផ្លាស់ប្តូរ យ៉ាងច្បាស់លាស់លើវិស័យនីមួយៗ រួមចំណែកសម្រេចគោលដៅកសាងប្រទេស វៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ ខ្លាំងមាំមួន និងសុភមង្គលនៅឆ្នាំ២០៤៥។

“សេចក្ដីសម្រេចចិត្តទាំងបួន នៅពេលត្រូវបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងស៊ី សង្វាក់គ្នា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់យើងស្ទុះឈានទៅមុខ អនុវត្តន៍ប្រកប ដោយជោគជ័យនូវគោលដៅជាយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើន អរិយធម៌ ប្រជាជនយើងកាន់តែសុភមង្គល។ ខ្ញុំអំពាវនាវឲ្យប្រព័ន្ធនយោបាយទាំងមូល រួមកម្លាំងកាយចិត្ត រួមដៃគ្នាអនុវត្តន៍។ មនុស្សម្នាក់ៗមានកិច្ចការជាក់លាក់ មួយថ្ងៃៗទទួលបានលទ្ធផលជាក់លាក់ ដោយមានការខិតខំព្យាយាម ភាពខ្ជាប់ខ្ជួន មានវិធីសាស្ត្រ វិន័យ មានភាពច្នៃប្រឌិត ធ្វើឱ្យស្មារតីនៃសេចក្ដីសម្រេចចិត្តដែល បានអនុវត្តន៍ថ្ងៃនេះ ជ្រាបចូលគ្រប់កម្រិត គ្រប់វិស័យ និងគ្រប់សមាសភាគសង្គម ប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព ប្រែក្លាយសកម្មភាពទៅជាលទ្ធផល និងប្រែក្លាយលទ្ធផលទៅជាជំនឿថ្មី”។

សន្និសីទអំពីការជ្រួតជ្រាប និងអនុវត្តសេចក្ដីសម្រេចចិត្តចំនួន ៤ របស់ ការិយាល័យនយោបាយ មិនត្រឹមតែជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាការអះអាងនូវមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិទៀតផង។ នោះគឺជាការអភិវឌ្ឍមិនត្រឹមតែដើម្បីកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងដើម្បីលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន; មិនត្រឹមតែដើម្បីសមាហរណកម្មប៉ុណ្ណោះទេ ថែមទាំងដើម្បីសមាហរណកម្មជាមួយអត្តសញ្ញាណ; មិនត្រឹមតែដើម្បីឈានឡើង ប៉ុណ្ណោះទេ ថែមទាំងដើម្បីឈានឡើងប្រកបដោយចីរភាពក្នុងយុគសម័យថ្មី៕