លោកស្រីបណ្ឌិត Irina Korgun នាយិកាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីប្រចាំនៅអាស៊ី |
បើកចេញសករាជសន្តិភាព និងការអភិវឌ្ឍ
សន្តិភាព ឯកភាព ឯករាជ្យភាព និងវិបុលភាព គឺជាគោលដៅ ដែលប្រទេស និងប្រជាជនទាំងអស់មានគោលបំណងឆ្ពោះទៅរក ហើយវៀតណាមក៏មិនមែនជាករណីលើកលែងដែរ។
ប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាមបានកត់សម្គាល់បណ្ដាដំណាក់កាលការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ជំនាន់ជាច្រើន។ក្នុងអំឡុងពេលប្រវត្តិសាស្ត្រដ៏យូរអង្វែងនោះ សេចក្តីប្រាថ្នាឯកភាពប្រទេសជាតិត្រូវបានអនុវត្តន៍ក្រោយគ្រាប្រវត្តិសាស្ត្រថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។
ចាប់តាំងពីពេលនោះមក ប្រជាជនវៀតណាមបានខិតខំប្រឹងប្រែងជំនះពុះពារលើរាល់ការលំបាក សាកល្បង ដើម្បីប្រទេសជាតិសម្រេចបានការអភិវឌ្ឍជាអព្ភូតហេតុ ជាពិសេសគឺក្នុងរយៈពេល ៣៧ ឆ្នាំនៃការផ្លាស់ប្ដូរថ្មី (ចាប់តាំងពីឆ្នាំ ១៩៨៦)។ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា សេដ្ឋកិច្ចរបស់វៀតណាមមានកំណើនជាង ៧% ហើយក្លាយទៅជាខឿនសេដ្ចកិច្ច ដែលមានអត្រាកំណើនស្ថិតក្នុងចំណោមប្រទេសជួរមុខរបស់ពិភពលោក។ ការផ្លាស់ប្ដូររូបសណ្ឋានកំណើនសេដ្ឋកិច្ច រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងអនុវត្តន៍ជំហានទម្លុះទម្លាយជាយុទ្ធសាស្រ្តត្រូវបានផ្តោតលើការអនុវត្ត។ លោកស្រីបណ្ឌិត Irina Korgun នាយិកាមជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីប្រចាំនៅអាស៊ីបានធ្វើអធិប្បាយថា៖ “វៀតណាមកំពុងបន្តដើរតាមផ្លូវឧស្សាហូបនីយកម្ម។ យើងខ្ញុំឃើញថា វៀតណាមកំពុងអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មឯកទេសជាច្រើន ដោយចាប់ផ្តើមពីរោងចក្រដំឡើងដ៏សាមញ្ញបំផុត រហូតដល់ទំនិញបច្ចេកវិវិទ្យាយ៉ាងស្មុគស្មាញ។ ជាការពិតណាស់ យើងខ្ញុំបានឃើញការអភិវឌ្ឍឆ្ពោះទៅផ្នែកឧស្សាហកម្មសំខាន់ៗ ដើម្បីកសាងរចនាសម្ព័ន្ធទាំងមូលនៃខឿនសេដ្ឋកិច្ច”។
ក្នុងវិស័យសន្តិសុខសង្គម ពីប្រទេសមួយក្នុងចំណោមប្រទេសរាប់សិប ដែលមានប្រាក់ចំណូលលើមនុស្សម្នាក់ៗទាបបំផុតក្នុងពិភពលោក វៀតណាមបានឈានឡើងស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ប្រសិនបើនៅឆ្នាំ ១៩៨៨ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗរបស់វៀតណាមបានត្រឹមតែ ៨៦ ដុល្លារ/ម្នាក់/ឆ្នាំ នោះ ៣៤ ឆ្នាំក្រោយ (ក្នុងឆ្នាំ ២០២២) ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗបានឈានដល់ប្រហែល ៤ ១០០ ដុល្លារ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបាន ៤ ៤០០ ដុល្លារដែលជាគោលដៅកំណត់របស់រដ្ឋសភាក្នុងឆ្នាំនេះ។ លោក Veeramalla Anjjaiah អ្នកជំនាញសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវកិច្ចការអាស៊ីអាគ្នេយ៍នៅឥណ្ឌូនេស៊ីបានវាយតម្លៃថា៖ “វៀតណាមសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនក្នុងការការពារសិទ្ធិមនុស្ស ជាពិសេសគឺការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដើម្បីផលប្រយោជន៍របស់ប្រជាជន។ វៀតណាមសម្រេចបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងគ្រប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយពិន្ទុ SDG នៅគ្រប់វិស័យគឺ ៧២,៧៦/១០០។ លើសពីនេះទៅទៀត សមិទ្ធិផលលេចធ្លោមួយក្នុងចំណោមសមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សគឺការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនផងដែរ”។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Atonio Guteres (រូបថត៖ VNA) |
លើកកម្ពស់ឋានៈនៅលើឆាកអន្តរជាតិ
ចាប់តាំងពីពេលមានសន្តិភាពឡើងវិញ រួមជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម វៀតណាមបានបង្កើត និងពង្រឹងយ៉ាងរឹងមាំស្ថានភាពកិច្ចការបរទេសបើកចំហ ពហុភាគី ពិពិធកម្ម និងជួយសម្រួលដល់បុព្វហេតុផ្លាស់ប្ដូរថ្មី។ ក្នុងវិស័យកិច្ចការបរទេស គិតត្រឹមដើមឆ្នាំនេះ វៀតណាមមានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសចំនួន ១៩០/១៩៣ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ហើយមានទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេស និងតំបន់ដែនដីជាង ២៣០។ នៅវៀតណាម មានវិនិយោគិនមកពីប្រទេស និងតំបន់ដែនដីចំនួន ១៤២ ជាមួយគម្រោងជាង ៣៦ ៤០០ ដែលមានទុនចុះបញ្ជីសរុបជាង ៤៤០ ពាន់លានដុល្លារអាមេរិក។
លើកម្រិតពហុភាគី វៀតណាមជាសមាជិកនៃអង្គការ និងវេទិកាអន្តរជាតិសំខាន់ៗជាង ៧០ ដូចជា៖ អង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ ដោយមានសមិទ្ធិផលពីបុព្វហេតុផ្លាស់ប្ដូរថ្មី និងការរួមចំណែកយ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ វៀតណាមត្រូវទទួលបានការជឿទុកចិត្តបោះឆ្នោតនៅក្នុងអង្គការសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសន្តិសុខ (២០០៨-២០០៩, ២០២០-២០២១) ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (១៩៩៨-២០០០, ២០១៦ -២០១៨) ក្រុមប្រឹក្សាសិទ្ធិមនុស្ស (២០១៤-២០១៦, ២០២៣ - ២០២៥)។ វាយតម្លៃអំពីការរួមវិភាគទានរបស់វៀតណាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Atonio Guteres បានមានប្រសាសន៍ថា៖ “វៀតណាមតែងតែជាដៃគូដ៏ខ្លាំងក្លារបស់អង្គការសហប្រជាជាតិចាប់តាំងពីពេលចូលជាសមាជិកក្នុងឆ្នាំ ១៩៧៧។ តួនាទីឈានមុខ របស់វៀតណាមក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំជួយវៀតណាមអនុវត្តន៍កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។ វៀតណាមកំពុងរួមចំណែកយ៉ាងសំខាន់ក្នុង ការគាំទ្រសន្តិភាពប្រកបដោយនិរន្តរភាពផងដែរ”។
សមិទ្ធិផលដែលសម្រេចបានក្រោយរយៈពេល ៤៨ ឆ្នាំឯកភាពប្រទេសជាតិគឺជាសក្ខីភាពដែលសរឲ្យឃើញថា ប្រជាជនវៀតណាមបាន “កសាងប្រទេសកាន់តែស្រស់ស្អាត និងខ្លាំងមាំមួនជាងិ” ជាជំហានៗ។ សមិទ្ធិផលនេះ គឺជាកម្លាំងចលករ សម្រាប់វៀតណាមឆ្ពោះទៅគោលដៅខ្ពស់ជាង ពោលគឺនាឆ្នាំ២០៤៥ ខាងមុខ ខណៈពេលដែលប្រទេសជាតិរំលឹកខួបលើកទី ១០០ ទិវាបង្កើត វៀតណាមនឹងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


