APEC ២០២៥៖ កសាងអនាគតប្រកបដោយចីរភាព៖ ការតភ្ជាប់ – នវានុវត្តន៍ – វិបុលភាព

កិច្ចប្រជុំកំពូល APEC ដែលជាព្រឹត្តិការណ៍ស្នូលនៃសប្តាហ៍កំពូល APEC ក្រោមអធិបតីភាពប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា ដោយមានការចូលរួមពីមេដឹកនាំនៃសេដ្ឋកិច្ច APEC ចំនួន ២១ និងថ្នាក់ដឹកនាំសហគ្រាសសកលប្រមាណ ១៧០០ នាក់។ ប្រធាន បទសំខាន់ៗ រួមមានបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ប្រកបដោយចីរភាព រហូតដល់ ហិរញ្ញវត្ថុបៃតង និងទីផ្សារកាបូន ដែលទាំងអស់នេះសុទ្ធតែស្របតាមប្រធានបទ APEC នោះគឺកសាងអនាគតប្រកបដោយចីរភាព។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ មក APEC បន្តអះអាងឋានៈជាយន្តការតភ្ជាប់សេដ្ឋកិច្ចតំបន់ឈានមុខគេ។ កិច្ចសហប្រតិបត្តិការ APEC ផ្តោតលើ សសរស្តម្ភសំខាន់ៗចំនួនបីនោះគឺ៖ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិ យោគ ការសម្រួលដល់អាជីវកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស។ បច្ចុប្បន្នវេទិកានេះមានសេដ្ឋកិច្ចជាសមាជិកចំនួន ២១ ក្នុងនោះមានសេដ្ឋកិច្ចឈាន មុខគេលើពិភពលោក (សហរដ្ឋអាមេរិក ចិន ជប៉ុន) សមាជិកចំនួន ៩ នៃក្រុមសេដ្ឋកិច្ច ឈានមុខគេចំនួន ២០ (G20) និងសេដ្ឋកិច្ចទើបលេចចេញជាច្រើន ដែលតំណាងឱ្យ ប្រហែល ៣៧% នៃចំនួនប្រជាជនពិភពលោក និងរួមវិភាគទាន ៦១% នៃ GDP និង ៥០% នៃពាណិជ្ជកម្មសកល។

នៅក្នុងបរិបទនោះ កិច្ចប្រជុំលើកនេះបានបញ្ជាក់ជាថ្មីអំពីតួនាទីដែលមិនអាចខ្វះបានរបស់ APEC ក្នុងកិច្ចសហប្រតិបត្តិការនិងការគ្រប់គ្រងសេដ្ឋកិច្ចនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក ដោយតភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោក រក្សាលំហូរពាណិជ្ជកម្ម និងការវិនិយោគដោយយុត្តិធម៌ ស្ថិរភាព នាំមកនូវផល ប្រយោជន៍សុខដុមរមនាដល់គ្រប់ភាគី ប្រជាជន និងសហគ្រាសទាំងអស់ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពង្រឹងការតភ្ជាប់ក្នុងតំបន់។

វៀតណាមរួមចំណែកយ៉ាងជាក់ស្ដែងដល់ការតំរង់ទិសកិច្ចសហប្រតិបត្តិការ APEC ក្នុងដំណាក់កាលថ្មី

ក្នុងរយៈពេល ២៧ ឆ្នាំចូលជាសមាជិក APEC វៀតណាមបានរួមចំណែកយ៉ាងសកម្មដល់ការជំរុញសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ សេដ្ឋកិច្ចក្នុងតំបន់ ហើយជាសមាជិកមួយក្នុងចំណោមសមាជិកដ៏សកម្មបំផុត ក្នុងការ ស្នើគំនិតផ្តួចផ្តើម និងគម្រោងរបស់ APEC។ ថ្មីៗនេះ កាលពីខែកក្កដាកន្លងទៅ វៀតណាមបានរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំលើកទី ៣ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC (ABAC) និង សកម្មភាពពាក់ព័ន្ធ តាមរយៈការរួមចំណែកគំនិតផ្តួចផ្តើម ការចូលរួមយ៉ាងសកម្ម នៅកម្រិតជាច្រើន និងការទទួលតួនាទីជាម្ចាស់ផ្ទះ រៀបចំការពិភាក្សា និងឯកភាពលើ អនុសាសន៍គោលនយោបាយ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ APEC នៅកិច្ចប្រជុំកំពូល។ លោក Nguyen Quang Vinh អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថា៖

“កម្មវិធីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC មានការចូលរួមពី សមាជិក សហគ្រាសធំៗនៃសេដ្ឋកិច្ចទាំង ២១ ដោយពិភាក្សាអំពីបញ្ហាទាក់ទងនឹង ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការសម្រួលដល់ពាណិជ្ជកម្ម ការធ្វើសេរី ភាវូបនីយកម្មពាណិជ្ជកម្ម និងបញ្ហាសមាហរណកម្មអន្តរជាតិផងដែរ។ តាមរយៈនោះ សហគ្រាសវៀតណាមមានឱកាសចែករំលែក និងតភ្ជាប់ទំនាក់ទំនងជាមួយដៃគូ បរទេសដែលមកវៀតណាម”។

វៀតណាមកំពុងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ជាមួយនឹងគោលដៅ ធំៗជាច្រើន វៀតណាមនឹងមានសំឡេងស្ថាបនា និងរួមចំណែកយ៉ាងជាក់ស្ដែងដល់ ទិសដៅនៃកិច្ចសហប្រតិបត្តិការ APEC នៅក្នុងដំណាក់កាលថ្មីនេះ ជាមួយនឹងខ្លឹមសារ ដែលផ្សាភ្ជាប់នឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន និងសហគ្រាស។ ជា ពិសេស តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃសប្តាហ៍កំពូល APEC ចំនួនពីរលើកប្រកប ដោយជោគជ័យក្នុងឆ្នាំ ២០០៦ និង ២០១៧ វៀតណាមបានត្រៀមខ្លួនជាស្រេច ហើយមានទំនុកចិត្តក្នុងការរៀបចំឆ្នាំ APEC ឆ្នាំ ២០២៧ ជាមួយនឹងចក្ខុវិស័យថ្មី ការប្តេជ្ញាចិត្តខ្ពស់ និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son នៅក្នុងពិធីបង្ហាញមុខគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០២៧ បានអះអាងថា៖

“នៅក្នុងបរិបទដែលតំបន់និងពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស និង ស្មុគស្មាញ ដែលទាមទារឱ្យសមាជិកបន្តប្រកាន់ខ្ជាប់នូវតម្លៃ គោលដៅស្នូល នៃវេទិកា នោះ ការធ្វើជាម្ចាស់ផ្ទះ APEC ២០២៧ នឹងជាការសាកល្បងដ៏សំខាន់មួយ ដើម្បី បញ្ជាក់ពីឋានៈនាំមុខ និងសមត្ថភាពសម្របខ្លួនរបស់វៀតណាម ដើម្បីអាចប្រែក្លាយ បញ្ហាប្រឈមទៅជាឱកាស ប្រែក្លាយចក្ខុវិស័យទៅជាសកម្មភាពជាក់ស្តែង និងនាំ APEC ឈានចូលក្នុងដំណាក់កាលថ្មី”។

ក្នុងឱកាសអញ្ជើញចូលរួម APEC ៣២ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង នឹងរួមជាមួយថ្នាក់ដឹកនាំ APEC ពិភាក្សាអំពីបញ្ហាដែលមានអត្ថន័យសំខាន់ៗចំពោះ សេដ្ឋកិច្ចពិភពលោក និងតំបន់ ព្រមទាំងស្នើទិសដៅសហប្រតិបត្តិការលើពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងវិស័យជាច្រើនទៀត។ ការចូលរួម របស់លោកប្រធានរដ្ឋ លឿង គឿង ក្នុងកិច្ចប្រជុំកំពូល APEC ដោយគួបផ្សំនឹងដំណើរ ទស្សនកិច្ចនៅកូរ៉េខាងត្បូងលើកនេះ គឺមានអត្ថន័យដ៏សែនសំខាន់ ដែលបង្ហាញពីការ គាំទ្រចំពោះប្រទេសម្ចាស់ផ្ទះ APEC និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង៕