ជ័យជម្នះ ២-០ បាន "បើកទ្វារ" ទៅកាន់វគ្គផ្តាច់ព្រ័ត្រ AFF Cup សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម។ រូបថត៖ VFF |
គ្រាប់បាល់ទាំងពីររបស់ក្រុមវៀតណាមរកបានក្នុងរយៈពេលតែ៣នាទីតែប៉ុណ្ណោះ។ ក្នុងនោះ គ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Tien Linh គឺជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដោយសារតែកីឡាករសិង្ហបុរីបានប្រើដៃដើម្បីរារាំងគ្រាប់បាល់នៅក្នុងតំបន់ពិន័យ។
កីឡាករ Tien Linh រកបានគ្រាប់បាល់ចុងម៉ោង។ រូបថត៖ VFF |
ក្រោយទទួលបានជ័យជម្នះនេះ ក្រុមបាល់ទាត់បុរសវៀតណាម នឹងត្រូវប្រកួតជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមសិង្ហបុរី នៅកីឡដ្ឋាន Viet Tri (Phu Tho) នៅវេលាម៉ោង ៨:០០ យប់ថ្ងៃទី ២៩ ខែធ្នូ។ ដោយរកបាន ២គ្រាប់ក្នុងជើងទី១ ក្រុមបាល់ទាត់ដឹកនាំដោយគ្រូបង្វឹក Kim Sang Sik កំពុងមានឧត្តមភាពដើម្បីឈានចូលប្រកួតវគ្គផ្តាច់ព្រ័ត្រ ASEAN Cup ឆ្នាំ២០២៤៕


