នៅជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមជានិច្ចកាលគោរពនិងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនង ជាមួយស្លូវ៉ាគី; បក្សកុម្មុយនិស្តវៀតណាមគោរពនិងត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងទំនាក់ទំនងជាមួយគណបក្សនយោបាយរបស់ស្លូវ៉ាគី ជាពិសេសគណបក្ស Smer (SD) (គណបក្សប្រជាធិបតេយ្យសង្គម) និងគណបក្សនានាក្នុងសម្ព័ន្ធភាពកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីរ៉ូប៊ឺត ហ្វីកូ។

លោកនាយករដ្ឋមន្ត្រី រ៉ូប៊ឺត ហ្វីកូ បានសង្កត់ធ្ងន់ថា ស្លូវ៉ាគីជានិច្ចកាលចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុត នៅអាស៊ីអាគ្នេយ៍ និងជាដៃគូមួយក្នុងចំណោមដៃគូធំបំផុតទាំងបី នៅអាស៊ី។ ស្លូវ៉ាគីនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តន៍ភ្លាមៗនូវកិច្ចព្រមព្រៀងក្នុងវិស័យនានាដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិ សន្តិសុខ ឧស្សាហកម្ម ថាមពលកកើតឡើងវិញ ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត (AI)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានបញ្ជាក់ថា ជាមួយនឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ភាគីទាំងពីរត្រូវជំរុញខ្លាំងនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់លើទាំងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងការជួបប្រាស្រ័យប្រជាជន; ធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្លាយជាសសរស្តម្ភសំខាន់នៃកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើការបង្កើតគម្រោង "បង្គោលភ្លើងហ្វារ" ក្នុងវិស័យឧស្សាហកម្មរថយន្ត ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកពលកម្ម និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ទាញយកអត្ថប្រយោជន៍អតិបរមានូវទីតាំងច្រកទ្វាររបស់ប្រទេសទាំងពីរ ដើម្បីចូលទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប (EU)។

នាយប់ថ្ងៃដដែល អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បានរួមគ្នាចូលរួមការប្រគំតន្ត្រីមិត្តភាពវៀតណាម-ស្លូវ៉ាគី៕