នៅទីក្រុង Bethlehem របស់ប៉ាឡេស្ទីន ជាកន្លែងដែលព្រះយេស៊ូប្រសូត្រមក បុណ្យណូអែលឆ្នាំនេះលែងមានបរិយាកាសពិធីបុណ្យទៀតហើយ ដោយសារតែអស្ថេរភាពនៅតំបន់ហ្គាហ្សា។ បុណ្យណូអែលត្រូវបានប្រារព្ធឡើងជាមួយពិធីសាសនាតែប៉ុណ្ណោះ។

លោកអាសឺវែក Pierbattista Pizzaballa ក៏ត្រូវបានស្វាគមន៍ដោយអ្នកកាន់សាសនាកាតូលិកនៅវិហារ Mar Elias ក្នុងទីក្រុងហ្សេរុយសាឡឹម មុនពេលធ្វើដំណើរទៅកាន់តំបន់ West Bank ដើម្បីធ្វើជាអធិបតីនៃការប្រារព្ធធ្វើពិធីសាសនានៅពាក់កណ្តាលអធ្រាត្រ។

“មនុស្សគ្រប់គ្នាបាននិយាយអំពីដែនដីពិសិដ្ឋ អំពីសង្គ្រាម អំពីការគំនុំ និងការបែកបាក់គ្នា។ ការអធិស្ឋានរបស់យើងនៅក្នុងបុណ្យណូអែលនេះនឹងបើកការចាប់ផ្តើមថ្មី។ យើងគួរតែចាប់ផ្តើមសរសេរឡើងទំព័រប្រវត្តិសាស្ត្រថ្មីដោយក្តីសង្ឃឹមទៅលើអនាគត ភាពជាបងប្អូននៅជុំវិញពិភពលោក។ រួមគ្នា អំណរបុណ្យណូអែល”។

នៅទ្វីបអឺរ៉ុប លោកតាសានតាក្លូសប្រមាណ ១.២០០នាក់បានជិះកង់ទៅកណ្តាលទីក្រុងឡុងដ៍ របស់អង់គ្លេស នៅក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់សប្បុរសធម៌សម្រាប់កុមារ។

នៅប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ២៤ ខែធ្នូ ប្រជាជនបានចូលរួមពិធីដង្ហែរក្បួននៅទីលានទីក្រុង ទស្សនាក្បួនរថយន្តរបស់ព្រះវិហារនានាក្នុងទីក្រុង Oaxaca ដែលត្រូវបានតុបតែងលំអយ៉ាងស្រស់ស្អាតនិងទាក់ផ្នែក។ នៅថ្ងៃទី ២៥ ខែធ្នូ ពិធីជប់លៀងដ៏ធំមួយបានប្រព្រឹត្តទៅជាមួយនឹងការបាញ់កាំជ្រួចផ្កា តន្ត្រី និងការរាំ។

មុននោះ នៅយប់ថ្ងៃទី ២៣ ខែធ្នូនៅទីក្រុង Oaxaca ប្រទេសម៉ិកស៊ិក បានប្រព្រឹត្តិទៅពិធីបុណ្យរាត្រីឆៃថាវប្រពៃណី។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការប្រកួតឆ្លាក់មើមឆៃថាវ ដ៏គួរឲ្យទាក់ទាញ។ ឈ្មោះរបស់អ្នកឈ្នះការប្រកួតត្រូវបានប្រកាសនៅរាត្រីថ្ងៃទី២៣ ធ្នូ៕