ពិព័រណ៍ VITM ឆ្នាំ២០២៥។ (រូបថត៖ VOV) |
ដោយមានប្រធានបទ "ការផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង - លើកកម្ពស់ឋានៈទេសចរណ៍
វៀតណាម" ពិព័រណ៍ VITM ២០២៦ គ្រោងនឹងមានស្តង់ប្រមាណ ៤៥០ ដែលទាក់ទាញការចូលរួមពីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនអាកាសចរណ៍ អង្គការទេសចរណ៍អន្តរជាតិ និងអាជីវកម្មទេសចរណ៍ជាង ៦០០។ លើសពីនេះ ប្រទេសនិងតំបន់ដែនដីចំនួន ១៥ រួមជាមួយខេត្តក្រុងទាំង ៣៤ របស់វៀតណាមនឹងចូលរួមដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ ឧទ្ទេសនាមផលិតផលទេសចរណ៍ និងស្វែងរកឱកាសសហប្រតិបត្តិការ។ ពិព័រណ៍នេះក៏ត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកទស្សនានិងអតិថិជនប្រហែល ៨ ម៉ឺននាក់ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
