ពិព័រណ៍ផែនទី តាំងបង្ហាញឯកសារ “Hoang Sa Truong Sa គឺរបស់វៀតណាម បណ្ដាភស្តុតាងប្រវត្តិសស្ត្រ“

នាល្ងាចថ្ងៃទី ២៦ កញ្ញា នៅសារមន្ទីរខេត្ត Tuyen Quang ភាគខាងជើងវៀតណាម ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម រួមសហការជាមួយគណៈកម្មធិការប្រជាជនខេត្ត Tuyen Quang រៀបចំពិព័រណ៍ផែនទី តាំងបង្ហាញឯកសារ “Hoang Sa Truong Sa គឺរបស់វៀតណាម បណ្ដាភស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្ត“។ ពិព័រណ៍នេះបានឧទ្ទេសនាមឯកសារ ផែនទី វត្ថុតាងចំនួនរាប់រយ និងផែនទីជិត ១០០ ផ្ទាំង ដែលបានប្រមូលផ្ដុំពីប្រភពឯកសារ ដោយបានប្រកាសតាំងពីមុនមកដល់បច្ចុប្បន្នរបស់អ្នកស្រាវជ្រាវ អ្នកប្រាជ្ញ នៅក្នុង និងក្រៅប្រទេសដូចជា៖ កំណែឯកសារ Han – Nom ឯកសារជាភាសារវៀតណាម និងបារាំងដែលបានរជ្ជកាលសក្ដិភូមិវៀតណាម និងរដ្ឋអំណាចបារាំងនៅឥណ្ឌូចិនចេញផ្សាយពីសតវត្សទី XVII ដល់ ដើមសតវត្ស ទី XX ដោយបានអះអាងអំពីដំណើរការបង្កើត អនុវត្ត និងការពាអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ជាពិសេសគឺឯកសាររដ្ឋបាល រជ្ជកាល Nguyen (ពី រជ្ជកាលGia Long ដល់ រជ្ជកាលBao Dai) ចេញផ្សាយដែលទាក់ទឹននឹងការធ្វើអាជីវកម្ម គ្រប់គ្រង និងអនុវត្តអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ពិព័រណ៍នេះនឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៧៕