ដោយមានមុខម្ហូបពិសេសៗជាច្រើនប្រភេទ ពិធីបុណ្យនេះផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ម្ហូបអាហារដ៏គួរឱ្យចាប់អារម្មណ៍ (រូបថត៖ VOV) |
មហោស្រពនេះមានការចូលរួមពីភូមិសិប្បកម្ម និងសហករណ៍ចំនួន ៨៧ មកពីខេត្ត និងទីក្រុងចំនួន ១៣ ទូទាំងប្រទេស ដោយបង្ហាញពីលក្ខណៈប្រណិតនៃម្ហូបអាហារតំបន់ភាគខាងជើង ភាគកណ្តាល និងភាគខាងត្បូង។ ពិធីបុណ្យនេះរួមមានសកម្មភាពរស់រវើក និងមានអត្ថន័យជាច្រើននៅក្នុងទីតាំងផ្សេងៗគ្នានៅទូទាំងខេត្តនិញប៊ិញ ដូចជា៖ ពិធីបុណ្យនំប្រពៃ ណីភាគខាងជើងនៅសង្កាត់ Tam Chúc និងពិធីបុណ្យនំបញ្ចុក ហ្វឹរ ដែលលើកតម្កើងផលិតផលដែលផលិតពីគ្រាប់អង្ករនៅសង្កាត់ Nam Định។
មហោស្រពនេះគឺជាឱកាសដើម្បីលើកតម្កើង ថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ និងម្ហូបអាហារតែពិសេសខេត្តនិញប៊ិញ ដោយហេតុនេះបញ្ជាក់ថា ម្ហូបអាហារមិនត្រឹមតែជាតម្រូវការចាំបាច់ នៃជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេតិកភណ្ឌវប្បធម៌អរូបីដែលភ្ជាប់យ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ សាស្ត្រ លំហរស់នៅ និងជីវភាពសហគមន៍ផងដែរ។ ពិធីបុណ្យនេះនឹងបិទនៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៦៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

