ពិធីបើកបុណ្យភូមិផ្កាឈូក ឆ្នាំ ២០២៥។ (រូបថត៖ VNA) |
អញ្ជើញថ្លែងមតិក្នុងពិធីបើក លេខាគណៈកម្មាធិការបក្សខេត្ត Nghe An លោក Nguyen Duc Trung បានឲ្យដឹងថា ពិធីបុណ្យភូមិផ្កាឈូកឆ្នាំនេះ ត្រូវបានរៀបចំឡើងជាលក្ខណៈថ្នាក់ជាតិ ដោយមានសកម្មភាពវប្បធម៌និងកីឡាពោរពេញទៅដោយអត្ថន័យ នាំមកនូវបរិយាកាសសិល្បៈដ៏រស់រវើកនិងចម្រុះពណ៌វប្បធម៌ ជូនដល់សហគមន៍នៃបណ្តាជនជាតិវៀតណាម។ នេះក៏ជាឱកាសសម្រាប់ខេត្ត ឧទ្ទេសនាមដល់បណ្តាប្រទេស និងមិត្តអន្តរជាតិអំពីរូបភាពអំពីខេត្ត Nghe An មួយស្វាហាប់និងអភិវឌ្ឍន៍។
អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអនុវត្តន៍កម្មពិធីកាត់ខ្សែបូរសម្ពោធរូបសំណាក “លោកអ៊ំហូអញ្ជើញវិកមកទ្សនសាស្រុកកំណើត”។ (រូបថត៖ VNA) |
ក្នុងពិធីបើកនេះ អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអនុវត្តន៍កម្មពិធីកាត់ខ្សែបូរសម្ពោធរូបសំណាក “លោកអ៊ំហូអញ្ជើញវិកមកទ្សនសាស្រុកកំណើត”។ លេខាបក្សខេត្ត Nghe An លោក Nguyen Duc Trung បានសង្កត់ធ្ងន់ថា៖
“សំណង់នេះបង្កប់ដោយអត្ថន័យដ៏ធំធេង។ ចាប់ពីពេលនេះតទៅ នៅតំបន់លំហរភូមិផ្កាឈូក និងរមណីយដ្ឋានជាតិពិសេសគីមលៀន នឹងមានបន្ថែមនូវសំណង់ពិសេសមួយទៀត។ វត្តមានរបស់រូបសំណាកនេះ ដាស់តឿនយើងម្នាក់ៗ ឱ្យចងចាំជានិច្ច ហើយបន្តកសាងមាតុភូមិ និងប្រទេសជាតិឱ្យកាន់តែថ្លៃថ្នូរនិងស្រស់ស្អាត ឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃសេចក្តីប្រាថ្នាដ៏មុតមាំ សមាហរណកម្មគ្រប់ជ្រុងជ្រោយ និងការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅរបស់ប្រទេសជាតិ”។
រូបសំណាក “លោកអ៊ំហូអញ្ជើញវិកមកទ្សនសាស្រុកកំណើត” មានកម្ពស់ ១២ ម៉ែត្រ ធ្វើពីសំរឹទ្ធ ហើយមានទីតាំងនៅកីឡដ្ឋានភូមិផ្កាឈូក ជាកន្លែងដែលលោកប្រធាន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជន ក្នុងអំឡុងពេលលោកមកលេងស្រុកកំណើតពីរលើក៕


