មានស្នាដៃចូលរួមការប្រឡងចំនួន ១.៥០០ច្បាប់ ក្រុមប្រឹក្សាវិនិច្ឆ័យបានជ្រើសរើសរង្វាន់ A, ចំនួន ១២រង្វាន់ រង្វាន់ B ចំនួន ៥៦ រង្វាន់, រង្វាន់ C ចំនួន ៩៩ រង្វាន់ និងរង្វាន់លើកទឹកចិត្ត ចំនួន ១០២រង្វាន់។

តាមរយៈការរៀបចំពានរង្វាន់ចំនួន ៧ លើកសម្រាប់ការបង្កើត ផ្សព្វផ្សាយស្នាដៃអក្សរសិល្ប៍ សិល្បៈ សារព័ត៌មាន ដោយមានប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ" មិនត្រឹមតែបង្ហាញពីភាពច្នៃប្រឌិត ភាពសម្បូរបែប និងការងារសិល្បៈឥតឈប់ឈររបស់សិល្បករ បញ្ញវន្ត និងអ្នកសារព័ត៌មានប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវការរៀនសូត្រ និងធ្វើតាមលោកប្រធានហូជីមិញក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕