ពិធីបុណ្យគឺជាសកម្មភាពជំរុញទេសចរណ៍ប្រចាំឆ្នាំ ផ្សព្វផ្សាយរូបភាពទេសចរណ៍រដ្ឋធានីជាគោលដៅ “សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ”។ (រូបថត៖ TTXVN) |
តាមរយៈ “អំណោយ” ដ៏សម្បូរបែប ពិធីបុណ្យឆ្នាំនេះមានបំណងលើកតម្កើង គុណតម្លៃភោជនាហារហាណូយ រួមចំណែកអភិរក្ស និងផ្សព្វផ្សាយវប្បធម៌ ភោជនាហារប្រជាប្រិយ; លើកតម្កើងសិប្បករប្រជាប្រិយ; ប្រមូលនិងអភិរក្ស រូបមន្តកែច្នៃម្ហូបបុរាណនិងទំនើប; ថែរក្សា និងពង្រីករតនសម្បត្តិភោជនាហារដ៏ វិសេសវិសាលរបស់ហាណូយ និងវៀតណាម។ ទន្ទឹមនឹងនោះ តាមរយៈវប្បធម៌ ភោជនាហារ ដើម្បីទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក មកកាន់រដ្ឋធានី។ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យ (២៣-២៥ សីហា) មានសកម្មភាពជាច្រើនត្រូវបានរៀបចំឡើង។ លេចធ្លោគឺការឧទ្ទេសនាម តាំងពិពណ៌ និងផ្សព្វផ្សាយ ដូចជា៖ កន្លែងដាក់តាំងផលិតផលអំណោយម្ហូបអាហារតាមដងផ្លូវហាណូយទាំង ៣៦; កន្លែង ដាក់តាំងផលិតផលសិប្បកម្មវិចិត្រសិល្បៈ ការលែងហ្គេមបច្ចេកវិទ្យាអន្តរកម្ម ជាដើម៕

