អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានធ្វើការវិភាគលម្អិតអំពីប៉ារ៉ាម៉ែត្រនៃការបាញ់។ នេះគឺជាការបាញ់មីស៊ីលផ្លោងលើកទីប្រាំពីររបស់កូរ៉េខាងជើងនៅឆ្នាំនេះ និងលើកទីបួននៅក្នុងខែមេសាតែមួយ។ ការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃនេះជាមួយការចូលរួមរបស់មន្ត្រីមកពីក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីវិភាគ និងវាយតម្លៃការបាញ់មីស៊ីលថ្មីបំផុតទីក្រុងព្យុងយ៉ាង។

ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា មីស៊ីលរបស់កូរ៉េខាងជើងហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន (EEZ)។ ទីក្រុងតូក្យូបានបញ្ជូនការតវ៉ាយ៉ាងខ្លាំងទៅកាន់ទីក្រុងព្យុងយ៉ាងទាក់ទងនឹងការបាញ់មីស៊ីល ដោយហៅថា នេះជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ ក៏ដូចជាសហគមន៍អន្តរជាតិ។ នាយករដ្ឋមន្ត្រី Sanae Takaichi បានបញ្ជាស្ថាប័នពាក់ព័ន្ធឱ្យខិតខំប្រឹងប្រែងប្រមូលព័ត៌មាន និងធានាសុវត្ថិភាពយន្តហោះ និងនាវារបស់ប្រទេសនេះ៕