អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang។ រូបថត៖ Tran Thuy Ngoc/VOV1 |
APEC ឆ្នាំ២០២៧ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ នឹងមានសកម្មភាពជាច្រើន ក្នុងនោះ មានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ចំនួន ៥ កិច្ចប្រជុំរដ្ឋមន្ត្រីចំនួន ៨ និងសប្តាហ៍កម្រិតខ្ពស់ APEC នៅកោះ Phu Quoc។ យោងតាមអនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang វៀតណាមធ្លាប់បានធ្វើជាម្ចាស់ផ្ទះ APEC ចំនួន ២ដង នៅឆ្នាំ ២០០៦ និងឆ្នាំ ២០១៧ ដូច្នេះ វៀតណាមមានបទពិសោធន៍ក្នុងការរៀបចំ APEC ២០២៧ ឲ្យកាន់តែប្រសើរឡើង និងឆ្លៀតយកឱកាសនេះដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ៖ “ឆ្នាំ APEC ២០២៧ មិនត្រឹមតែជាកិច្ចការអន្តរជាតិដែលយើងកំពុងរៀបចំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ល្អសម្រាប់យើងក្នុងការផ្សព្វផ្សាយរូបភាពប្រទេសជាតិទៅកាន់សហគមន៍អន្តរជាតិ ដោយបង្កើតឱកាសជាច្រើនទៀត ក្នុងនោះ រួមទាំងឱកាសសេដ្ឋកិច្ច ឱកាសអភិវឌ្ឍន៍ និងបង្កើតសន្ទុះសម្រាប់តំបន់សេដ្ឋកិច្ចពិសេស Phu Quoc និងខេត្ត An Giang ផងដែរ”។
អនុគណៈកម្មាធិការឃោសនា និងវប្បធម៌ APEC ឆ្នាំ ២០២៧ បានបើកកិច្ចប្រជុំលើកដំបូង។ រូបថត៖ Tran Thuy Ngoc/VOV1 |
នៅក្នុងកិច្ចប្រជុំនេះ បណ្តាសមាជិកបានចូលរួមមតិយោបល់ទៅក្នុងផែនទីបង្ហាញផ្លូវរបស់អនុគណៈកម្មាធិការឃោសនា និងវប្បធម៌ APEC ដើម្បីឃោសនានិងផ្សព្វផ្សាយសកម្មភាពរបស់វេទិកា APEC ២០២៧ ទាំងក្នុងស្រុក និងអន្តរជាតិឲ្យបានឆាប់រហ័ស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


