ការកែច្នៃជលផលសម្រាប់នាំចេញ។ (រូបថត៖ VOV) |
នៅសន្និសីទនេះ លោក Le Hoang Tai អនុប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជ កម្ម បានឲ្យដឹងថា សន្និសីទនេះគឺជាឱកាសសម្រាប់សហគ្រាសដែលផលិតនិងផ្គត់ផ្គង់ ផលិតផលសម្រាប់ឧស្សាហកម្មជលផលវៀតណាម អាចស្វែងយល់បន្ថែមអំពីទីផ្សារ នៅ EU តម្រូវការនៃកិច្ចសហប្រតិបត្តិការអាជីវកម្មលើវិស័យជាប្រៀបខ្លាំងរបស់វៀត ណាម ជាមួយបណ្តាប្រទេសក្នុងតំបន់ EU ដើម្បីជំរុញថែមទៀតនូវការអភិវឌ្ឍឧស្សា ហកម្មជលផលនិយាយរួម។
EU ត្រូវបានស្គាល់ថា ជាទីផ្សារនាំចេញជលផលជួរមុខរបស់វៀតណាម។ នា ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ចូលជាធរមានជាផ្លូវការ ហើយបង្កើតឱកាសជាច្រើនសម្រាប់ការនាំចេញ ជលផលរបស់វៀតណាមទៅកាន់ទីផ្សារ EU អាស្រ័យលើការសន្យាផ្ដល់អនុគ្រោះ ពន្ធជាបន្តបន្ទាប់។ ក្រោយពីយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងកញ្ចប់ជំរុញ សេដ្ឋកិច្ចចាប់ពីដើមឆ្នាំ ២០២១ តម្រូវការជលផល នៅក្នុងទីផ្សារសហភាពអឺរ៉ុប បានស្ដារឡើងវិញគួរឲ្យកត់សម្គាល់។ ដូច្នេះ រួមជាមួយនឹងគុណសម្បត្តិពន្ធគយពីកិច្ច ព្រមព្រៀង EVFTA ឱកាសដើម្បីជំរុញការនាំចេញផលិតផលជលផលវៀតណាម ទៅកាន់ទីផ្សារ EU កំពុងបើកចំហយ៉ាងខ្លាំង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
