លោកអគ្គលេខាបក្ស Nguyen Phu Trong លើកទឹកចិត្តប្រជាជននៅតំបន់មូលដ្ឋានបដិវត្តន៍ស្រុក Hiep Duc ខេត្ត Quang Nam ជំនះពុះពារលើការលំបាក និងខិតខំប្រឹងប្រែងក្នុងការងារ។ (រូបថត៖ Vu Quang Hung/VOV) |
“លឺដំណឹងពីមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ខ្ញុំមាន អារម្មណ៏ក្រៀមក្រំយ៉ាងក្រៃលែង ដោយសារតែមនោសញ្ចេតនារបស់លោកអ៊ុំចំពោះជនរួមជាតិ Ca Dong, Mo Nong និង Kinh ពិតជាអស្ចារ្យណាស់។ លោកអ៊ុំ តែងតែណែនាំឲ្យប្រជា ពលរដ្ឋថែរក្សាសាមគ្គីភាព អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិនៅតាម មូលដ្ឋាន ជាពិសេសនៅតំបន់ភ្នំ Hiep Duc ដែលជាជម្រកបដិវត្តន៍”។
នៅខេត្ត Quang Binh លោកស្រី Tran Thi Hoa និងប្ដីគឺលោក Vo Quy Thanh នៅឃុំ Bao Ninh ទីក្រុង Dong Hoi បានឮដំណឹងមរណភាពរបស់លោកអគ្គ លេខាបក្ស Nguyen Phu Trong ដែលបានផ្សាយតាមរលកវិទ្យុសម្លេងវៀតណាម ខណៈគូប្ដីប្រពន្ធ កំពុងបង់សំណាញ់នេសាទត្រីនៅលើសមុទ្រ។ លោកស្រី Hoa នៅតែចងចាំ កាលពី៩ឆ្នាំមុន (២០១៥) គ្រួសារលោកស្រីមានកិត្តិយសទទួលស្វាគមន៍លោកអគ្គ លេខាបក្ស Nguyen Phu Trong អញ្ជើញមកសួរសុខទុក្ខ ព្រោះម្តាយក្មេករបស់គាត់គឺជាវីរ អ្នកម្ដាយវៀតណាម Lai Thi Sen។ ជំនួបនៅថ្ងៃនោះមានភាពកក់ក្តៅ ស្និទ្ធស្នាល និងជាកិត្តិយសសម្រាប់គ្រួសារ។ លោកស្រី Tran Thi Hoa បានឲ្យដឹងថា៖
“ឮដំណឹងមរណភាពរបស់លោក Trong ពួកយើងពិតជាសោកសៅណាស់ ដោយសារបាត់បង់មេដឹកនាំគំរូរបស់បក្ស រដ្ឋ ជាមនុស្សសាមញ្ញម្នាក់ ជិតស្និទ្ធជាមួយ ប្រជាជន ស្រឡាញ់និងគិតគូដល់ជីវភាពប្រជាជន”៕

