យុទ្ធនារីនៃក្រុមលេខ ២ កងវិស្វកម្ម ក្នុងពិធីជូនដំណើរមុនពេលចាកចេញទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei។ (រូបថត៖ An Dang/VNA) |
ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានបញ្ជូនកម្មាភិបាល និងបុគ្គលិក ប្រមាណ ១១០០ នាក់ទៅចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិនៅបេសកកម្ម និងទីស្នាក់ការអង្គការសហប្រជាជាតិចំនួន ៣។ ក្នុងនោះ សមាមាត្រស្ត្រីមានជាង ១៣% ដែលធានាសមាមាត្រស្ត្រីត្រឹមត្រូវតាមលក្ខណៈវិនិច្ឆ័យរបស់អង្គការសហប្រជាជាតិ។
លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធានស្នងការរក្សាសន្តិភាពវៀតណាម ក្រសួងការពារប្រទេស។ (រូបថត៖ ស្នងការរក្សាសន្តិភាពវៀតណាម) |
“សេចក្តីព្រាងច្បាប់ បានស្នើវិធានការលើកកម្ពស់តួនាទីនៃសមភាពយេនឌ័រ ដើម្បីគោលដៅចំនួន ២។ ទីមួយ បំពេញតាមតម្រូវការរបស់អង្គការសហប្រជាជាតិ ក្រោមសេចក្ដីសម្រេចចិត្តលេខ ១៣២៥ របស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ ក្នុងនោះ ស្ត្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពរក្សាសន្តិ ភាពរបស់អង្គការសហប្រជាជាតិ ហើយអង្គការសហប្រជាជាតិបានកំណត់លក្ខណៈ វិនិច្ឆ័យជាក់លាក់សម្រាប់បុគ្គល និងអង្គភាពដែលចូលរួម។ ចំណុចទីពីរ ដែលមាន សារៈសំខាន់ខ្លាំងណាស់ គឺការបង្កើតច្រករបៀងផ្លូវច្បាប់ និងជាការលើកទឹកចិត្តដ៏ ធំធេងដល់នាយទាហានយោធា និងនគរបាលជាស្ត្រីឱ្យចូលរួមក្នុងការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិផងដែរ”។
លោកវរសេនីយ៍ឯក Le Quoc Huy នៅការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ (រូបថត៖ ស្នងការរក្សាសន្តិភាពវៀតណាម) |
“សេចក្ដីព្រាងច្បាប់លើកនេះ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរបប គោល នយោបាយសម្រាប់កងកម្លាំងដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព មិនត្រឹមតែ អនុវត្តន៍ចំពោះកងកម្លាំងក្នុងអំឡុងពេលហ្វឹកហ្វឺនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំង អំឡុងពេលដាក់ពង្រាយ សូម្បីតែបន្ទាប់ពីកងកម្លាំងបានបញ្ចប់អាណត្តិ និងត្រឡប់មក វិញដោយសុវត្ថិភាពផងដែរ។ មានបទប្បញ្ញត្តិដើម្បីលើកទឹកចិត្តកម្លាំងស្ត្រីទាំងខាងសម្ភារៈ និងខាងស្មារតី ដែលបានលើកឡើងក្នុងសេចក្ដីព្រាងច្បាប់នេះ”។
ការដែលវៀតណាមសុក្រិតបទបញ្ញត្តិអំពីការចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ ច្បាស់លាស់ តម្លាភាព ជាក់លាក់ និងស្ថិរភាព គឺជាការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់វៀតណាមក្នុងបរិបទ លើកកម្ពស់សមភាពយេនឌ័រ ធានាភាពសមស្របនៃច្បាប់វៀតណាម ជាមួយនឹង គោលដៅបង្កើនសមាមាត្រស្ត្រីចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ យោងតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ៕



