នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានអះអាងថា វៀតណាមជា ដៃគូអាទិភាពសំខាន់មួយរបស់បារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយសង្កត់ធ្ងន់ ទៅលើបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម និងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន)។ ដោយយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រីវៀតណាម លោកឯកអគ្គរដ្ឋទូតបារាំងបានស្នើថា ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - បារាំង ព្រមទាំងស្នើគម្រោងសហប្រតិបត្តិការជាក់លាក់លើវិស័យសន្តិសុខ - ការពារ ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ផ្លូវដែកក្នុងទីក្រុង និងរ៉ែ។ល៕

